ភាគបញ្ចប់

1.8K 56 20
                                    

ភាគ52(ភាគបញ្ចប់)
[សេចក្ដីសុខពេញលេញ]
រយៈពេលមួយខែហើយដែរណាមជូនមិនបានចេញទៅធ្វើការនៅខាងក្រៅ ។ រយៈពេលមួយខែហើយដែលគេបានឈរមើលប្អូនស្រីគេទាំងស្នាមញញឹម ។ គេបានឲ្យហារ៉ាមកនៅផ្ទះជាមួយគ្នាតែនាងមិនព្រមចង់នៅជាមួយហារីសវិញដូចដើម ។ មិនមែននៅតែជាមួយហារីសទេនាងក៏នៅជាមួយនឹងនារីម្នាក់ដែលតែងតែជួយនាងមករហូត ។
ណាមជូនចូលក្នុងផ្ទះបាយកៀបទឹកផ្លែឈឺចម្រុះឲ្យឆេយ៉ុងដែលនាងកំពុងតែអង្គុយលេងជាមួយឆ្កែជាទីស្រលាញ់ទាំងបីរបស់នាង ។ ពួកវាក៏ចាស់ហើយអាយុក៏ជិត19ឆ្នាំដូច្នេះវាមិនសូវលេងច្រើនដូចមុនទៀតនោះដែរតែឆេយ៉ុងនៅតែស្រលាញ់ពួកវា ។
“ទឹកផ្លែឈើមកដល់ហើយ" ណាមជូនដើរមកពីផ្ទះបាយដោយមានទឹកក្រហមៗក្នុងកែវនៅក្នុងដៃ ។
“អរគុណ!” នាងញញឹមទាំងយកទឹកផ្លែឈើមកផឹក
“បងមាននៅចង់ក្អួតទៀតដែរទេ?” បន្ទាប់ពីផឹកដល់អស់កន្លះកែវនាងក៏ដាក់លើតុ ។ ណាមជូនមិនទាន់ឆ្លើយបែរជាមកឱបចង្កេះនិងដាក់មុខទៅជិតកញ្ចាំងកនាង
“ដូចបងប្រាប់អូនចឹង-ឲ្យតែបាននៅក្បែរអូនបងគ្មានអារម្មណ៍ថាចាញ់ទៀតនោះទេពិសេសនោះបើបាននិយាយជាមួយអូនទៀតបងនឹងគ្មានអារម្មណ៍ថាចង់ក្អួតអ្វីទាំងអស់" គេប្រាប់នាងតាមត្រង់មិនលាក់លៀម ។ នេះមែនទេដែលគេនិយាយប្រសិនបើប្ដីស្រលាញ់ប្រពន្ធខ្លាំង,ប្ដីនឹងចាញ់កូនជំនួស ។
“បងទ្រាំបន្តិចទៅពេទ្យនិយាយថាចាញ់តែបីខែដំបូងនោះទេពេលនេះអូនបានមួយខែហើយ" នាងអង្អែលដើមដៃរបស់គេទាំងអាណិតអាសូរ នាងគ្រាន់តែវិលមុខនិងពិបាកគេងបន្តិចបន្តួចពេលពរពោះនេះ តែណាមជូនវិញត្រូវប្រឹងក្អួតឡើងចង់ខ្សោះខ្លួនទៅហើយមួយថ្ងៃៗ ។ មើលទៅកូនក្នុងពោះប្រហែលជាស្រលាញ់ប៉ាប៉ាណាស់ ។
“ចាញ់រហូតដល់ថ្ងៃកើតក៏បានដែរបងរីករាយបងមិនធុញនោះទេ-អូនដឹងទេថាពេលដែលបងដឹងថាបងក្អួតដោយសារតែចាញ់កូននៅក្នុងពោះរបស់អូនបងសប្បាយចិត្តខ្លាំងណាស់ព្រោះបងនឹកដល់ពេលដែលបានឃើញមុខកូន" ណាមជូនអង្អែលលើពោះដែលមិនទាន់ខ្ទាតស្រួលបួល
“និយាយរឿងនេះចង់ដឹងដល់ហើយថាកូនយើងជាស្រីឬប្រុស" ក្ដីស្រម៉ៃរបស់លោកប៉ាអ្នកម៉ាក់គ្រប់គ្នាដែលកំពុងតែពរពោះតែងតែចង់ដឹងពីភេទរបស់កូនសឹងតែទ្រាំមិនបាន
“តែបើកូនស្រីសូមឲ្យគួរឲ្យស្រលាញ់ដូចម៉ាក់ តែជាកូនប្រុសត្រូវតែពូកែឲ្យដូចប៉ា" គេនិយាយមើលទៅហាក់មានក្ដីសុខណាស់ ។
“បងនេះ-គិតទៅដល់ណាហើយ" ឆេយ៉ុងញញឹមបិទមាត់មិនជិតពេលដែលឃើញរីករាយខ្លាំងដែលមិនធ្លាប់មានពីមុន ។
“បងក៏ចេះតែគិតស្រមៃពីមុខកូនរបស់យើងនឹងណា៎”
“អូនមានរបស់ឲ្យបង" ឆេយ៉ុងក្រោកឈរឡើងបន្តិចនិងដលរទៅយកប្រអប់បួនជ្រុងពណ៌សនៅលើតុ ។
“ជាអ្វី?”  ណាមជូនកាន់ប្រអប់នោះមកមើល ។
“បើកវាមើលទៅ!” នាងញញឹមរងចាំគេបើកមើល។
“….” កន្សែងបង់.កពណ៌សដ៏ស្រស់ស្អាតដែលវាមើលទៅមានរោមៗសាកសមបំផុតសម្រាប់រដូវរងានេះ ។
“បងពេញចិត្តទេ?អូនខំធ្វើវាដោយផ្ទាល់ដៃណា៎" នាងសួរគេបញ្ជាក់ខ្លាចគេមិនស្រលាញ់ ។ ណាមជូនមិនទាន់តបក៏ឆ្មក់ថើបបបូរក្រហមព្រើងៗបន្តិច ។
“អ្វីក៏ដោយឲ្យតែអូនធ្វើបងស្រលាញ់ទាំងអស់!របស់ថ្លៃៗក៏ប្រៀបផ្ទឹមមិនបានដែរ" គេញញឹមនិងទាញនាងមកឱបម្ដងទៀត ។
-៨ខែកន្លងទៅ…..
ធ្មិចបើកៗកូនក្នុងផ្ទៃរបស់ឆេយ៉ុងក៏បានប្រាំបីខែបាត់ទៅហើយ ។ រយៈពេលនេះវាក៏រាងពិបាកសម្រាប់ឆេយ៉ុងដែរ គេងក៏ពិបាក ដកដង្ហើមថប់ៗ តែជាសំណាងល្អរបស់នាងដែរ ដែលបានស្វាមីជាទីស្រលាញ់មើលថែរបានល្អ ។
“ហ៊ឹម…” យប់ស្ងប់ស្ងាត់ ឆេយ៉ុងគេងមិនលក់ក៏បម្រាស់ចុះម្រាស់ឡើង ។ ងាកទៅមើលអ្នកនៅស្ដាំដៃក៏ឃើញថាគេងលក់បាត់ទៅហើយ ។
“…” ទ្រាំមិនបាននាងក៏ក្រោកឡើង ។
“អួយ!!” នៅសុខៗកំភួនជើងរបស់នាងក៏ដូចជារមួលៗទើបនាងស្រែកតិចៗដោយទ្រាំមិនបាន ។
“ឆេ!” ណាមជូនបានដឹងខ្លួនក៏ប្រញ៉ាប់ស្ទុះទៅបើកភ្លើងនិងមកអង្គុយក្បែរនាង ។
“អូនរមួលសាច់ដុំជើង" ឆេយ៉ុងនិយាយទាំងរលីងរលោង ។ណាមជូនរហ័សយកប្រេងរឹតមកនិងលាត់រ៉ូបនាងឡើងលើបន្តិច ។
“ឈឺខ្លាំងទេ?” គេម៉ាហ្សាជើងឲ្យនាងថ្នមៗជាមួយនឹងប្រេងរឹតទាំងទឹកមុខមានកង្វល់ ។
“គ្រាន់បើខ្លះហើយ!” នាងងក់ក្បាល ។
“គេងទៅចាំបងរឹតជើងឲ្យអូន" គេឲ្យនាងគេងវិញដោយមានគេនៅអង្គុយចុងជើងនាង ។
ពេលដែលគេច្របាច់ជើងឲ្យនាងបែបនេះមានអារម្មណ៍ថាគ្រាន់បើនិងងងុយភ្លាមតែម្ដង ។ ពេលឆេយ៉ុងបិទភ្នែកណាមជូននៅតែបន្តច្របាច់ជើងឲ្យនាងរហូតដល់ដឹងថានាងគេងលក់ទើបគេឈប់ ។
ជុប!>គេដើរមកថើបថ្ងាស់នាងបន្តិចមុននឹងឡើងទៅគេក្បែរនាងវិញ ។ ដៃក្រាស់ក៏អង្អែលលើពោះដែលខ្ទាត់ធំនោះថើរពីលើភួយក្រាស់ ។
“កូនប៉ាកុំធ្វើបាបម៉ាក់ៗឮទេ!ម៉ាកៗត្រូវការគេង" គេនិយាយខ្សឹបៗទាំងញញឹម ។
ព្រឹកថ្មីក៏ចូលមកដល់ ។ ព្រឹកនេះក៏ដូចព្រឹកផ្សេងៗទៀតដែរ ឆេយ៉ុងតែងតែក្រោកមុនណាមជូនមកអង្គុយលើកៅអីមុខរានហានមុខបន្ទប់អានសៀវភៅពីរបៀបចិញ្ចឹមកូនទាំងយកចិត្តទុកដាក់ ។
អង្គុយសុខនាងក៏ដឹងដល់ដៃមួយគូរមកឱបនាងពីក្រោយ ដែលគ្មានអ្នកណាក្រៅពីណាមជូននោះទេ ។ គេក៏បានថើបថ្ពាល់នាងសងខាងរាល់ពេលដែលភ្ញាក់ពីគេង ។
“ជូន!បងក្រោកលឿនម្លេះថ្ងៃនេះ" នាងទុកសៀវភៅលើកូនតុវិញនិងបែរមករកគេ ។
“បងក្រោកព្រោះតែគ្មានអូននៅគេងក្បែរ” គេបានបានដើរមកអង្គុយមុខឆេយ៉ុង ។
“កូនធ្វើទុកអូនខ្លាំងទេ?” គេសួរនាងទាំងអង្អែលលើពោះទាំងញញឹម ។
“ថ្ងៃនេះដូចជាអត់ទេ!”
“ល្អណាស់!កូនប្រុសប៉ាកុំធ្វើបាបម៉ាក់ៗយល់ទេ" គេឱនមកថើបលើពោះនាងម្ដងហើយម្ដងទៀត ឡើងក្លាយទៅជាទម្លាប់ទៅហើយដែរគេនិយាយជាមួយកូន មើលថែម្ដាយរបស់កូនគេ
“មួយខែទៀតជួបគ្នាណា៎កូនសម្លាញ់” ប្រសិនបើណាមជូនអាចពន្លឿនពេលវេលាបានគេនឹងធ្វើភ្លាមដើម្បីអាចមើលមុខកូនគេបានឆាប់ៗ ។
“អូនទៅរៀនចំខ្លួនសិនទៅ-ឮថាបន្តិចទៀតជីននឹងមកលេងផ្ទះយើងដែរ" ណាមជូនក្រោកមកថើបថ្ងាស់នាងបន្តិចមុននឹងគេជួយទប់នាងឲ្យក្រោកឡើង ។
ឆេយ៉ុងចោមពុងនឹងកន្សែងដើរចូលមកក្នុងបន្ទប់ទឹកដោយមានណាមជូនចូលមកជាមួយដែរ ។
“អូនអង្គុយសិនទៅ" គេបានយកកៅអីដែលបានយកមកពីខាងក្រៅឲ្យនាងអង្គុយ មុននឹងគេឈោងយកទុយោទឹកផ្កាឈូក ។ ដំណក់ទឹកបានស្រោចលើខ្លួនរបស់ឆេយ៉ុងផ្សើមខ្លួន និងសក់ទើបគេចាក់សាប៊ូកក់ជម្រះសក់ឲ្យនាង ។ បន្ទាប់ពីកក់សក់ហើយគេក៏ឱនមកដុះជើងឲ្យទៀត ។ ឆេយ៉ុងមើលហើយមើលទៀតទាំងញញឹមឡើងចង់ស្ងួតជើងធ្មេញទៅហើយ ។
“អូនមើលមកបងបែបនេះបងអៀនខ្លាំងណាស់" ណាមជូនងើយមើលមុខនាងដោយក្រសែភ្នែកស្រទន់ ។
“បងក៏ចេះអៀនដែរមែនទេ?អូនស្មានតែបងមិនចេះអៀនតើ" នាងខ្ទប់មាត់សើច ធ្វើឲ្យណាមជូនទ្រាំមិនបាននឹងឫកពារគួរឲ្យស្រលាញ់នាងក៏បានងើបមកចាប់ថើបបបូរមាត់នាងខ្លាំងៗ ។
“អូនកុំធ្វើឫកពារគួរឲ្យស្រលាញ់ដាក់បងពេកខ្លាចថាបងទ្រាំមិនបានចាប់ក្រញិចអូន-កុំបន្ទោសបងឲ្យសោះ”
“អូនមិនខ្វល់!” នាងញាក់ចិញ្ចើមដាក់គេរួចក៏ទប់ខ្លួនក្រោកឡើងដោយមានជំនួយពីណាមជូន ។ បន្ទាប់ពីងូតទឹករួចណាមជូនក៏បានយករ៉ូបពីក្នុងទូមកឲ្យនាងពាក់ដោយគេជ្រើសយករ៉ូបពោះធំពណ៌ខ្មៅវែងត្រឹមកំភួនជើង និងមានដៃបីធ្នាប ។
“អង្គុយនៅទីនេះហើយបងងូតទឹកបន្តិចកុំចុះក្រោមដោយគ្មានដោយបងឮទេ" គេរៀបចំខ្លួនឱ្យនាងរួចរាល់ទើបទៅរៀបចំខ្លួនឯងម្ដង ។ ការធ្វើបែបនេះវាបានក្លាយទៅជាទម្លាប់សម្រាប់គេទៅហើយ គេមិនដែលនិយាយថាហត់ ហើយឆេយ៉ុងក៏មិនដែលនិយាយថាធុញដែលមានគេតាមគ្រប់ពេលដូចគ្នា ។
ឆេយ៉ុងអង្គុយលើពូកមើលផែនខ្នងក្រាស់ទាំងញញឹមនិងអង្អែលលើពោះថ្នមៗ ។
ភឹប>កូនក្នុងផ្ទៃរបស់នាងក៏ចាប់ផ្ដើមកម្រើកដល់ថ្នាក់ស្នាមបាតជើងមកប៉ះនឹងរ៉ូបរបស់នាងទៀតផង ។
“កូនសម្លាញ់!កុំធាក់ម៉ាក់ខ្លាំងៗពេកណា៎" ឆេយ៉ុងអង្អែលលួងកូនក្នុងផ្ទៃ ដឹងទេថារាល់ពេលដែលកូនក្ន្ងពោះកម្រើកនាងពិតជាសប្បាយចិត្តតែក៏មានអារម្មណ៍ថាស្រគៀពោះខ្លះៗដែរ ។ បន្ទាប់ពីនាងនិយាយហើយកូនក្នុងពោះនៅតែកម្រើក ។ ឆេយ៉ុងមិនដឹងធ្វើម៉េចបានត្រឹមតែអង្គុយទប់ពោះ ដោយទ្រាំមិនបាននាងក៏ស្រែកហៅណាមជូនខ្លាំង ។
“ជូន!!”
សម្រែករបស់នាងធ្វើឲ្យណាមជូនបានឮរួចក៏ស្ទុះចេញមកក្រៅទាំងខ្លួនសើមជោគនិងរុំកន្សែងមកចង់ទាន់ ។
“ឆេអូនមានអ្វីមែនទេ?” គេរត់មកជិតនាងសួរនាំទាំងឫកពារស្លន់ស្លោរ ។
“កូន” នាងចង្អុលទៅពោះដែរកំពុងរង្គឺៗ ។ ណាមជូនឱនទៅដាក់មុខនៅជិតពោះទាំងផ្លុំខ្យល់ក្ដៅៗទៅលើនោះ
“កូនប្រុសហ្អា៎!ថ្នមជើងបន្តិចទៅម៉ាក់ៗរបស់កូនឈឺ" ណាមជូននិយាយយ៉ាងផ្អែមល្ហែមតែកូនក្នុងពោះនៅតែកម្រើកខ្លាំងអាចប្រហែលមកពីជិតគ្រប់ខែទើបកូនកម្រើកបែបនេះក៏ថាបាន ។
“នែ៎!បើមិនថ្នមជើងទេពេលឯងចេញមកក្រៅប៉ានឹងវាយឯងឲ្យហើមគូទ" ណាមជូនត្រដុះបាតដៃចូលគ្នាមួយស្របក់មុននឹងយកមកដាក់លើពោះឆេយ៉ុង ។
កម្លាំងនៃការបម្រាស់ក៏អន់ចុះ ឆេយ៉ុងមើលមុខណាមជូនទាំងញញឹម នេះហើយជាហេតុផលដែលនាងស្រែកហៅណាមជូន កូនរបស់នាងស្ដាប់តែប៉ាគេទេ នាងជាម្ដាយអង្គុយនិយាយមួយថ្ងៃហើយតែមិនស្ដាប់សោះ ។
“កូនម្នាក់នេះចំជាខូចមែន" ណាមជូនថើបលើពោះប៉ោង ៗទាំងសើចចេញធ្មេញ ។ កូនម្នាក់នេះឲ្យតែគេគម្រាមវាយដឹងតែខ្លាចហើយលែងសូវកម្រើកខ្លាំងៗតែម្ដង តែប្រហែលមកពីមុននេះគេញីដៃឲ្យក្ដៅហើយទើបប៉ះលើពោះនាងក៏មិនដឹង ។
**
លុះពេលល្ងាចឡើងភូមិគ្រឹះយ៉ាម៉ាហ្សាគិៈហាក់អ៊ូអរណាស់ ។ នៅខាងមុខផ្ទះមានរៀបចំកម្មវិធីជប់លាងមួយដែលមានតែសមាជិកក្នុងគ្រួសារនិងមិត្តភក្តិរបស់ឆេយ៉ុង ។
“ថេយ៉ុង!មានឃើញជីស៊ូដែរទេខ្ញុំដើររកមើលនាងឡើងចង់មួយថ្ងៃហើយ" ជីនដើរចុះដើរឡើងរកប្រពន្ធឡើងសព្វផ្ទះទៅហើយតែនៅតែមិនឃើញ ។
“នៅក្នុងបន្ទប់របស់ឆេយ៉ុង!-បងមានការអីមែនទេ?”
“គ្រាន់តែបាត់នាង"
“បាត់ប្រពន្ធបន្តិចមិនបានមែន!មកនេះមកផឹកជាមួយគ្នា" ថេយ៉ុងសើចដាក់ជីន មុននឹងគេដើរទៅអង្គុយតុក្រៅផ្ទះដែលបានរៀបចំរួចរាល់ ។
ជេគគី និងថាឈិៈវិញក៏នាំគ្នាអាំងសាច់ឡើងហុយផ្សែងទ្រឡោម ។
“ពួកឯងអាំងសាច់ឬក៏ដុតនឹងហ្ហាស៎?” ជីនធុញពេកក៏ស្រែកសួរអ្នកអាំងសាច់ ។
“អាំងចៅហ្វាយ!” ជេគគីតបទៅវិញទាំងញឹមៗ ។
ណាមជូនចេញមកពីផ្ទះធំឃើញថេយ៉ុង និងជីនអង្គុយជុំគ្នាទលបគេដើរទៅចូលរួមជាមួយដែរ ។
“ដាច់ចិត្តមកចោលប្រពន្ធហើយហ្ហេស៎?" ជីនចំអន់ណាមជូនលេងតែក៏ត្រូវណាមជូនវាយស្មាគេមួយដៃ ។
“បិទមាត់ទៅកុំនិយាយច្រើន!” ណាមជូនអង្គុយចុះក្បែរថេយ៉ុងទាំងទឹកមុខស្រស់ស្រាយ ។ ត្រូវហើយអ្នកទាំងបីពេលនេះគ្មានរឿងអ្វីត្រូវពិបាកចិត្តទៀតឡើយពួកគេបានស្វែងរកសុភមង្គលពិតប្រាកដឃើញហើយនិយាយឲ្យស្រួស្ដាប់គឺត្រកូលយ៉ាម៉ាហ្សាគិៈមានសន្តិភាពលែងមានអ្វីត្រូវខ្វល់ខ្វាយទៀតហើយ ។
ម៉ោង៨ល្ងាចកម្មវិធីជួបជុំគ្នានៅតែបន្ត គ្រប់គ្នានិយាយគ្នាសើចសប្បាយ តែម៉ោងនេះឆេយ៉ុងក៏ទន់ភ្នែកតាមទម្លាប់ទើបនាងសុំខ្លួនទៅសម្រាកមុន ។
“បងនៅបន្តទៀតចុះអូមងងុយហើយ" នាងក្រោកឡើងនិងឱនទៅខ្សឹបដាក់ត្រចៀកណាមជូន ។
“ចាំបងនាំអូនទៅ" ណាមជូនទម្លាក់អ្វីចោលទាំងអស់ហើយងាកមកឱនស្មានាងដើរ ។
“បងនៅសិនក៏បានណា៎” នាងមើលមុខគេចង់បនរាប់ថានាងអាចទៅតែម្នាឯងបាន ។
“មិនអីទេបងនាំអូនទៅគេងវិញ" ឆេយ៉ុងក៏មិននិយាយអ្វីទៀតក៏ដើរទៅក្នុងផ្ទះជាមួយណាមជូន ។
-
នៅក្នុងបន្ទប់ដ៏ធំទូលាយមានភ្លើងបំភ្លឺពាសពេញ រាងក្រាស់ណាមជូនកំពុងតែអង្គុយលើពូកច្របាច់ជើងឲ្យឆេយ៉ុង ។ កាលពីយប់មិញគេពិតជាប្រហែសណាស់ដែលមិនបានលាបប្រេងឲ្យនាង ព្រោះស្ត្រីមានផ្ទៃពោះគឺងាយនឹងរមួលសាច់ដុំ ហើយគេក៏តែងតែរឹតច្របាច់ជើងឲ្យនាងរៀងរាល់ពេលចូលគេង ។
“……” ណាមជូនងាកមើលឆេយ៉ុងក៏ឃើញថានាងលង់លក់ទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ។ គេបញ្ឍប់ការរឹតនិងទាញភួយមកដណ្ដប់ឲ្យនាងត្រឹមទ្រូង ។
“សុបិន្តល្អណា៎" គេចុះពីគ្រែនិងឱនថើបថ្ងាស់នាងមុននឹងគេចេញពីបន្ទប់ទៅរកអ្នកនៅខាងក្រោម ។
*****
ថ្ងៃដែលណាមជូនបានរងចាំជាយូរក៏បានចូលមកដល់ បេះដូងអ្នកនាងឪពុកក៏លោយញ៉ាប់ ក្នុងទ្រូងវិញញ័ររកនិយាយមិនត្រូវ ។
ពេលនេះឆេយ៉ុងកំពុងតែនៅក្នុងបន្ទប់សម្រាល ហើយណាមជូនក៏បាននៅឈរចាំខាងក្រៅជាមួយថេយ៉ុង ឯរ៉ូសវិញពេទ្យបានអនុញ្ញាតិឲ្យនាងចូលក្នុងបន្ទប់សម្រាលជាមួយដែរ ដោយគោលការណ៍មន្ទីពេទ្យអនុញ្ញាតិឲ្យស្ត្រីអាចចូលក្នុងបន្ទប់សម្រាលបាន ។ ណាមជូនដើរចុះដើរឡើងនៅមុខបន្ទប់ទាំងញីដៃឲ្យដើម្បីកុំឲ្យដៃត្រជាក់ពេក ។ អារម្មណ៍ជិតក្លាយទៅជាឪពុកគេពិតជាពិសេសណាស់ គេមិនដែលមានអារម្មណ៍ថារន្ធត់ញ៉ាប់ញ័របែបនេះមកពីមុនទេ គ្រាន់តែនឹកដល់មុខតូចម្រាមដៃតូចក៏ធ្វើឲ្យគេចង់ស្រស់ទឹកភ្នែកទៅហើយ ។
“ហេតុអីយូរម្លេះ!” ណាមជូនរអ៊ូតិចៗ នេះមិនមែជាលើកទីមួយទេដែរគេរអ៊ូ ។ មួយនាទីគេរអ៊ូចង់១០ដងទៅហើយ ។ ថេយ៉ុងវិញក៏នៅមិនស្ងៀមដូចគ្នាចិត្តដែររងចាំមើលមុខចៅក៏ច្រាស់ច្រាលមកស្ទើរទប់មិនជាប់ ។
ង៉ាៗៗៗ>សម្រែកយំរបស់ក្មេងធ្វើឲ្យណាមជូននិងថេយ៉ុងមើលមុខគ្នាទាំងញញឹមញញែម ហើយបេះដូងអ្នកទាំងពីរក៏លោតឌុកដាក់ៗអររំភើប ។
បានបន្តិចរ៉ូសក៏ចេញមកដោយស្នាមញញឹមជាប់លើផ្ទៃមុខដូចគ្នា ។
“រ៉ូសកូនរបស់ខ្ញុំយ៉ាងមិចដែរ" ណាមជូនចាប់ដៃរ៉ូសសួរទាំងឫកពារអររំភើប ។
“គេរឹងមាំល្អណាស់ហើយក៏គួរឲ្យស្អប់គួរឲ្យខ្ពើមដូចគ្នា" រ៉ូសតបទៅទាំងញញឹម ។
“ខ្ញុំអាចចូលមើលបានទេ" គេចង់ដឹងណាស់ថាកូនរបស់គេគួរឲ្យស្រលាញ់ប៉ុណ្ណាទៅ ។
“ប្រាដកណាស់" រ៉ូសងក់ក្បាក ។ មិនចាំយូរណាមជូនក៏ចូលទៅក្នុងយ៉ាងលឿនហើយថេយ៉ុងក៏ចូលទៅតាមក្រោ ។
ឆេយ៉ុងបិទភ្នែកគេងលើគ្រែដោយបន្ដោងស៊ឺរ៉ូមជំនួយកម្លាំង ទឹកមុខនាងស្លេកស្លាំងបន្តិច ។ ណាមជូនចូលទៅរកនាងនិងអង្អែលសក់ទន់ជាមួយនិងដំណក់ញើសដែលសើមជាប់នឹងសក់ ។ ដឹងដល់កម្ដៅដៃក្ដៅៗនាងក៏បើកភ្នែកមកទាំងល្វើយ ។
“ជូន!” នាងហៅឈ្មោះគេទាំងបញ្ចេញស្នាមញញឹម ។
ណាមជូនឱបទៅថើបថ្ងាស់នាងមុននឹងនិយាយ៖
“អូនលំបាកហើយ" គេដឹងថាការដែលកើតកូនវាពិបាកតែបើសិនជាគេអាចសម្រាលភាពឈឺចាប់របស់នាងបានគេនឹងធ្វើ ។
“អូនមិនលំបាកទេគ្រាន់តែឮសម្លេងកូន-អូនក៏លែងឈឺបាត់ទៅហើយ!បងទៅមើលកូនទៅគេមុខដូចបងណាស់" នាងបែរទៅគ្រែតូចដែលនៅម្ខាងនៃគ្រែរបស់នាងដឬលរបស់ទាំងនេះណាមជូនបានទិញមកទុកសម្រាប់កូន ។
ណាមជូនមើលតាមការសម្លឹងរបស់ឆេយ៉ុងមុននឹងគេដើរទៅរកកូនដែលកំពុងតែគេងនៅក្នុងគ្រែ ។
“សួស្ដីកូនក្បាលខូច!” ណាមជូនឱនចុះមើលទៅកូនប្រុសដែលបិទភ្នែក តែសម្លេងរបស់ណាមជូនបានធ្វើឲ្យកែវភ្នែកខ្មៅៗបានបើកឡើងទាំងបង្ហាញស្នាមញញឹមថ្ពាល់ខួចសងខាង ។
“អូហ៍!” ណាមជូនបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល កូនរបស់គេមានថ្ពាល់ខួចដែរ ស្បែករបស់គេទន់ៗនិងក្រហមរងៀលគួរឲ្យចាប់ក្រញិច ។
“កូនប្រុសឯងនៅចាំសម្លេងប៉ាដែរមែនទេបានសើចដាក់ប៉ាបែបនេះ" គេនិយាយព្រមទាំងលើកក្មេងតូចដែលរុំខ្លួនដោយខោអាវរូបតុក្កតាសាច់ក្រណាត់ទន់ៗជាមួយនឹងកន្សែង
“សួស្ដីចៅប្រុស!” ថេយ៉ុងបានចូលមកមើលមុខក្មេងតូចទាំងញញឹម មើលទៅក្មេងម្នាក់នេះទឹកមុខចេញមកគឺមានអំណាចតែម្ដងគេពិតជាពេញចិត្តខ្លាំងណាស់ ។
“ឆេអូនមើលកូនរបស់យើងទៅគេគួរឲ្យស្អប់ខ្លាំងណាស់" ណាមជូនដើរទៅក្បែរគ្រែរបស់ឆេយ៉ុងនិងដាក់កូនក្បែរដៃរបស់នាង ។
ឆេយ៉ុងមិនដឹងនិយាយយ៉ាងមិចឲ្យសមនឹងអារម្មណ៍ដែលនាងមានពេលនេះទេ ទើបនាងបានត្រឹមតែដេកមើលមុខកូនរហូតដល់នាងគេងលក់បាត់ ។
**
រយៈមួយខែហើយតាំងពីរឆេយ៉ុងបានសម្រាលកូនមក ណាមជូននៅតែបន្តយកចិត្តទុកដាក់ជាមួយនាងនិងកូនដូចដើមគ្មានអ្វីប្រែប្រួលឡើយ ។
“អេឌែន!” អេឌែនជាឈ្មោះរបស់កូនប្រុសឆេយ៉ុងនិងណាមជូន ។ មូលហេតុដែលគ្រួសារនេះដាក់ឈ្មោះកូនបែបនេះក៏ព្រោះតែ អេឌែនមានភាពទាក់ទាញ សង្ហា ឆ្លាត ហើយឈ្មោះអេឌែនគេក៏មានន័យថាភាពរីករាយផងដែរពួកគេចង់ឲ្យអេឌែនមានតែភាពរីករាយចូលមកក្នុងជីវីតជានិរន្តរ៍
ណាមជូនកំពុងតែអង្គុយលើសាឡុងប្រឡែងលេងជាមួយកូនប្រុសសើចកក្អឹក ។ ឆេយ៉ុងទើបតែចុះមកពីខាងលើឃើញហើយក៏រីករាយ នាងចង់ឃើញភាពរីករាយបែបនេះឲ្យបានច្រើនៗ ។
“ម៉ាក់ៗមកហើយ" ណាមជូនក្រលេឃើញឆេយ៉ុងក៏និយាយទាំងលើកកូនឲ្យអង្គុយលើភ្លៅរបស់ខ្លួនមើលទៅនាង ។ អេឌែនសែនឆ្លាតគេបានសើចដាក់ឆេយ៉ុងដូចកំពុងតែទាក់ទាញនាងឲ្យមកឱបគេចឹង ។
“កូនសម្លាញ់!” ឆេយ៉ុងមកអង្គុយក្បែរពួកគេនិងលើកអេឌែនមកបី ដោយទន់ភ្លន់បំផុត ។ ក្មេងតូចក្រោយពីបាននៅក្នុងដៃម្ដាយហើយត្របកភ្នែកក៏ទន់ ស្នាមញញឹមក៏ចេះតែកើតមានឡើងមុននឹងគេទន់ខ្លួនល្អូកលើដៃកក់ក្ដៅ ។
“គេងបាត់ទៅហើយ" ឆេយ៉ុងអស់សំណើច រាល់ពេលដែលនាងឱបគេ គេតែងតែស្ងាត់និងគេងលក់ ទាំងដែលមុននឹងនេះនៅប្រហែលគ្នាជាមួយឪពុកគេសោះ ។
“ចាំបងនាំគេទៅគេង!”
“បងទៅញ៉ាំបាយទៅព្រឹកមិញបងមិនទាន់បានញ៉ាំនៅឡើយទេទុកឲ្យអូនយកឌែនទៅគេងវិញ" នាងមើលមុខស្វាមីដែលតែងតែទន់ភ្លន់ដាក់នាងទាំងផ្ដល់ស្នាមញញឹមកក់ក្ដៅដាក់គេ ។
ណាមជូនងក់ក្បាលមុននឹងគេដើរទៅបន្ទប់អាហារទុកឲ្យឆេយ៉ុងនៅមើលកូនម្ដង ។ គ្រួសារនាងពេលនេះបានពេញលេញហើយ មានទាំងឪពុកម្ដាយនិងកូន  អេឌែនជាកាដូដ៏មានតម្លៃបំផុតសម្រាប់ជីវីតរបស់ពួកគេ ។
**
មួយខែ….ពីរខែ…..បីខែ…..
ពេលវេលាពិតជាលឿនពិតមែនតែមួយភ្លែតសោះក៏កន្លងទៅ៨ខែបាត់ទៅហើយ បើរាប់ចាប់តាំងពីថ្ងៃមុនមកដល់ថ្ងៃនេះអេឌែនមានអាយុ៩ខែបាត់ហើយ ។
នៅសួនក្រោយភូមិគ្រឹះពិរពេញដោយសម្លេងខ្លាំងៗរបស់ពីរនាក់ឪពុកកូន ។ ណាមជូនបានមកបង្រៀនឲ្យអេឌែនរៀនដើរនៅលើវាលស្មៅល្វឹងល្វើយ ។
“ប៉ាៗ!!” អេឌែនស្រែកហៅអ្នកជាឪពុកខណៈដែលគេដើរតេះតះៗដួលផងបអីផងដើម្បីអាចទៅដលកន្លែងដែលឪពុកអង្គុយ ។
“លឿនៗមកកូនប្រុស" ណាមជូនត្រដាងដៃរងចាំឲ្យអេឌែនមកខ្លួន ។
“ហ៊ឹកៗ" អេឌែនអង្គុយយំស្របពេកដែលមកដល់ក្នុងរង្វង់ដៃណាមជូន ។ ម្រាមដៃតូចៗវាយខ្នងឪពុកខ្លាំងៗតែកម្លាំងដៃរបស់គេមិនបង្កឲ្យណាមជូនឈឺទេ ។
“កើតអ្វីឌែន?” ណាមជូនទាញកូនចេញពីការឱប ។ អេឌែនសម្លក់មើលមុខណាមជូនទាំងមុខក្រហមដូចជាកំពុងតែខឹងចឹង មើលទៅប្រសិនបើគេអាចនិយាយបានមិនដឹងថាអេឌែននឹងថាឲ្យណាមជូនយ៉ាងមិចខ្លះទេ គេដួលហើយមិនព្រមមកជួយលើកទេគួរឲ្យខឹងនឹងឪពុកគេណាស់ ។
“ឌែន!ហេតុអីបានយំ?” ឆេយ៉ុងបានបានដើរមកដោយមានថាស់ដាក់ផ្លែឈឺនៅក្នុងដៃ ។
“ម៉ាក់ៗ!” អេឌែនពេបមាត់យំរួចដើរទៅរកឆេយ៉ុង ។ ពាក្យដែលគេអាចនិយាយបានមានតែប៉ាម៉ាក់តាយាយដែររៀងច្បាស់ជាងគេ ។
“កូនប្រុស!” ឆេយ៉ុងដាក់ថាស់ផ្លែឈើចុះនិងលើកអេឌែនមកពររលាក់តិចៗ ។
“កូនកើតអ្វីអ្នកណាធ្វើឲ្យកូនយំ" ក្មេងប្រុសតូចមិនតបតែគេបានចង្អុលទៅណាមជូនដែលកំពុងតែអង្គុយលើស្មៅធ្វើមុខមិនដឹងអី ។
“បងមិនដឹងទេឆេ!” ណាមជូនគ្រវីក្បាលបដិសេធតែអេឌែនបានស្រមូតខ្លួនចុះទៅណាមជូននិងវាយណាមជូនមួយដៃចំថ្ពាល់គ្រើម ហើយក៏អង្គុយធ្វើមុខខឹង ។
“???” ណាមជូនមើលមុខកូនកំហូចទាំងក្នក់ក្នាញ់ហើយគេក៏ធ្វើមុខខឹងអេឌែនវិញដូចគ្នា ។
“….” អេឌែនមើលមុខឪពុកទាំងជ្រួញចិញ្ចើម ដូចជាចង់សួរថាហេតុអីមិនលួងគេ ។
“កុំមើលមុខខ្ញុំ" ណាមជូនិយាយទាំងមុខមាំ “កូនខ្ញុំមិនបានខូចដូចឯងទេ!” គេនិយាហើយក៏ឱបដៃបែរខ្លួនទៅម្ខាង
អេឌែនងាកមើលមុខម្ដាយដូចជាចង់សុំជំនួយទើបឆេយ៉ុងទៅអង្គុយក្បែរកូននិងលើកគេមកអង្គុយលើភ្លៅរបស់ខ្លួន។ នាងបាននធ្វើកាយវិការឲ្យអេឌែនទៅថើបថ្ពាល់ណាមជូន ។ អេឌែនពិតជាឆាប់ចាប់បានដូចឆេយ៉ុងនៅពីក្មេងណាស់ក៏បានងក់ក្បាលនិងវាទៅរកណាមជូន តែគេមិនខ្វល់នឹងក្មេងតូចនោះទេ ។ ម្រាមតូចនោះដដែលក៏យកទៅកេះដៃក្រាស់ឃើញថាមិនខ្វល់ទៀតទើបគេលើកដៃណាមជូនផ្ដល់ផ្លូវឲ្យគេទៅអង្គុយពីលើភ្លៅមាំ ។ ឆេយ៉ុងវិញខ្ទប់មាត់សើចនឹងចារឹករបស់អេឌែនបើគេចេះនិយាយច្បាស់ណាស់ថាគេនឹងឈ្លោះគ្នាជាមួយណាមជូនរាល់ថ្ងៃជាមិនខាន ។
“ប៉ាៗ!” គេធ្វើមុខកំសតដាក់ណាមជូន និងយកដៃទៅអង្អែលថ្ពាល់ណាមជូន មុននឹងឱនទៅថើបថ្ពាល់គ្រើមៗសងខាង ។
“ប៉ាៗ" គេហៅណាមជូនម្ដងទៀត អ្នកជាឪពុកឯណាទៅដាច់ចិត្តធ្វើជាមិនខ្វល់នោះក៏ចាប់កូនប្រុសថើបវិញ
“កូនឆ្កែ!ប៉ិនណាស់អារឿងលួងហ្នឹង"
“ហ៊ិកៗ!” អេឌែនសើចបញ្ចេញធ្មេញមុខពីរនិងថ្ពាល់ខួចរបស់គេហើយរត់ទៅឱបម្ដាយវិញ ។
“ចង់រត់ទៅណា" ណាមជូនបែរមករកកូនដែលកំពុងតែនៅក្នុងដៃរបស់ឆេយ៉ុង និងព្យាយាមចាក់ចង្កេះកូនធ្វើឲ្យគេរមួលខ្លួនពេញស្មៅ ។
“បងបានហើយ!” ឆេយ៉ុងចាប់ដៃណាមជូនមិនឲ្យធ្វើបាបកូននាងទៀត ។ អេឌែនពូកែយល់ចិត្តក៏ហត់ថើបឆេយ៉ុងមួយខ្សឺតរួចក៏ក្រោកចេញទៅដើរលេងនៅម្ដុំៗនោះបាត់ ។
“អូនថាទៅមើលអេឌែនចរឹកដូចអ្នកណា?” បន្ទាប់ពីកូនទៅបាត់ណាមជូនក៏ទាញមកឱបពីក្រោយនិងដាក់ចង្កាលើស្មាតូច ។
“អូនមិនដឹងទេ" នាងតបទៅវិញទាណងលួចសើចក្នុងចិត្ត ។
“មិនដឹងយ៉ាងមិច?ចរឹកពូកែលួងពូកែយល់ចិត្តដូចអូនច្បាស់ណាស់"
“បើបងដឹងហើយសួរធ្វើអីទៀតទៅ" នាងងាកទៅមើលមុខគេដែលនៅជិតនាង ដែលធ្វើឲ្យមុខរបស់អ្នកទាំងពីរនៅកៀកគ្នាបង្កើយ
ជុប>ណាមជូនថើបបបូរមាត់ទន់ៗរបស់នាងមុននឹងនិយាយ
“បងពិតជាស្រលាញ់អូនខ្លាំងណាស់!”
ឆេយ៉ុងញញឹមនិងផ្អែកខ្លួនទៅលើទ្រូងមាំ“អូនស្រលាញ់បងខ្លាំងជាង"
“ប្រហែលហើយ" ចម្លើយរបស់ណាមជូនធ្វើឲ្យឆេយ៉ុងងើយទៅមើលមុខគេភ្លាម
“បងនិយាយបែបនេះបានន័យមិច?” នាងចាប់ផ្ដើមអន់ចិត្ត ប៉ារ៉ូលត្រូវនិយាយថា ‘ទេ!បងស្រលាញ់អូនជាង' តែមើលគេនិយាយចុះ ។
“ហីយ៉ា!អូនកុំទាន់ខឹងទៅមើល៎-បងនិយាយបែបនោះចង់បានន័យថាពួកយើងគឺស្រលាញ់គ្នាខ្លាំងៗរៀងខ្លួនពាក្យសម្ដីវាមិនអាចបញ្ជាក់បានទាំងស្រុងនោះទេសំខាន់បេះដូងបងនៅនឹងអូនហើយ" ការបកស្រាយមួយនេះពេញចិត្តឆេយ៉ុងទើបនាងងើយទៅទៅថើបគែមមាត់គេជាការផ្ដល់រង្វាល់
“អូនឃើញទេកូនរបស់យើងកេងម្នាក់ឯងមើលទៅឯការណាស់" នៅសុខណាមជូនក៏និយាយពាក្យនេះឡើងមកឆេយ៉ុងមិនបាច់គិតច្រើនក៏ដឹងថាគេចង់និយាយពីអីដែរ ។
“បងកំពុងគិតអី?”
“យើងគួរតែរលប្អូនឲ្យអេឌែនម្នាក់ទៀតល្អដែរទេ? សម្ដីខ្សាវបានបន្លឺឡើងនៅក្បែរគុម្ពត្រចៀករបស់នាង ។
“ឌែនមិនទាន់អាយុ1ឆ្នាំស្រួលបួលផងបងចង់រកប្អូនអីទៀតហើយ" នាងក្ដិចដៃគេបន្តិច ។
“អួយ!” ណាមជូនស្រែកដើម.កបន្តិច “បងចាស់ហើយចង់បានកូនម្នាក់ពីរនាក់ទៀតទាន់បងអាចនៅមានកម្លាំងប្រើការបាន"
“មុននឹងចង់បានកូនបន្ថែមនោះគ្រប់គ្រងឌែនឲ្យល្អទៅ មានតែឌែនម្នាក់បងត្រូវជាំខ្លួនថ្ងៃចុះល្មមតែមានឌែនពីរនាក់ទៀតបងទ្រាំទ្ររួចដែរ?” ឆេយ៉ុងនឹងឃើញរឿងនេះនាងចង់តែសើចយ៉ាងមិចទេតាំងពីអេឌែនដុះធ្មេញមកគេតានខាំឪពុកគេមិនលោះថ្ងៃ ។
“មិនដឹងទេទាល់តែសាកសិន" ណាមជូនសើចនឹងមើលទៅកូនដែលកំពុងតែវាលេងនៅលើស្មៅតែម្នាក់ឯង ឆេយ៉ុងនិយាយត្រូវកូនតែមួយទេតែគេទក់សាច់រាល់ថ្ងៃ នេះនៅមិនទាន់ចេះនិយាយផង ចុះបើចេះនិយាយទៀតច្បាស់ជាដេញវាយគេសព្វផ្ទះជាមិនខា ។
ឆេយ៉ុងឆយ៉ុងអង្គុយនៅក្នុងរង្វង់ដៃកក់ក្ដៅរបស់ណាមជូនទាំងមានសេចក្តីសុខបំផុត ។ អាថ៌កំបាំងរបស់ដឺ ឃ្វីន អ្នកដែលជួយណាមជូនពីក្រោយខ្នងក៏មិនបានបើកបង្ហាញ ណាមជូនមិនដឹងបែបនេះល្អហើយ ។ ដឺឃ្វីនបុគ្គលដែលល្បីខាងបច្ចេកវិទ្យាក៏បាត់មុខពីសង្គមនេះមិនដឹងថាពេលណានាងនឹងត្រឡប់មកវិញនោះទេ ។
ចប់!
វាចារអ្នកសរសេរ
ជាដំបូងខ្ញុំសុំអរគុណដល់បងៗនិងប្អូនៗអ្នកអានទាំងអស់ដែលបានចំណាយពេលវេលាក្នុងការអានអត្ថបទរឿងខ្លីរបស់ខ្ញុំកន្លងមក ។ ខ្ញុំមិនដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលបានអានសំណេររបស់ខ្ញុំតែខ្ញុំចង់និយាយថាខ្ញុំរីករាយ និងអរគុណសម្រាប់ការគាំទ្រ និងកម្លាំងចិត្តរបស់បងៗទាំងអស់គ្នា បើគ្មានអ្នកអស់គ្នាខ្ញុំក៏មិនអាចបញ្ចប់រឿងមួយនេះដែរអ្នកទាំងអស់គ្នាជាចំណែកមួយនៃខ្ញុំ ខ្ញុំគ្មានអារម្មណ៍ថាឯកាដូចមុនទៀតទេពេលដែលខ្ញុំឈរនៅត្រង់នេះ ។ ហើយប្រសិនបើគ្មានអ្នកជួយចែករំលែកស្នាដៃរបស់តៗគ្នាទេក៏គ្មានអ្នកស្គាល់រឿងនេះដែរ បើគ្មានអ្នកផ្ដល់មតិយោបល់ខ្ញុំក៏មិនមានថាមពលដែរ ។ ខ្ញុំសុំអធ្យាស្រ័យចំពោះកំហុសដែលមាននៅក្នុងសំណេររបស់ខ្ញុំទាំងអស់ ព្រោះខ្ញុំគ្រាន់តែជាអ្នកសរសេរ ដែលការសរសេររបស់ខ្ញុំវាមិនទាន់បានល្អនៅឡើយនោះទេ ។ តែខ្ញុំនឹងសន្យាថាសំណេរក្រោយៗខ្ញុំនឹងធ្វើឲ្យបានល្អជាងនេះបន្ថែមទៀត ។
ចំពោះសាច់រឿងវិញខ្ញុំសារភាពដោយស្មោះត្រង់ថាភាគបញ្ចប់នេះខ្ញុំធ្វើមិនបានល្អនោះទេ ។ សម្រាប់អារម្មណ៍ខ្ញុំវិញចំពោះរឿងមួយនេះគឺខ្ញុំអាចនិយាយបានថាខ្ញុំដូចជាមិនទាន់ដាច់អាល័យទាល់តែសោះ វាហាក់មានអ្វីម្យ៉ាងពិសេសសម្រាប់ខ្ញុំជាពិសេសគឺអេឌែន ។ រឿងនេះពោរពេញដោយភាពផ្អែមល្ហែមសូម្បីតែខ្ញុំអ្នកសរសេរក៏លួចច្រណែននឹងតួអង្គដែរ ។
ជាចុងក្រោយរឿងគ្រងស្នេហ៍សូមបញ្ចប់ទៅត្រឹមនេះទាំងបេះដូងអ្នកសរសេរបានដិតជាប់ក្នុងរឿងមួយនេះ ។
ពីរខែជាមួយសាច់រឿងពីរខែជាមួយអ្នកអានជាទីស្រលាញ់ត្រូវបានបញ្ចប់ទៅដូចគ្នា!អរគុណខ្លាំងមែនទែនសង្ឃឹមថាអ្នកទាំងអស់គ្នារងចាំស្នាដៃបន្តបន្ទាប់របស់ខ្ញុំទៀត។

ថ្ងៃទី០២.វិច្ឆិការ.២០២២
 

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now