ភាគ៦:តើលោកគិតអ្វីមកលើខ្ញុំ

2.6K 175 0
                                    

<<ឯងមើលទៅចៅហ្វាយបីអាល្អិតនោះចុះមកហើយ>> យ៉ុនជូនបង្អាក់សម្ដីនាយយ៉ុងកាងឲងាកទៅមើលចៅហ្វាយខ្លួនដែលកំពុងតែចុះជណ្ដើរនោះមកខាងក្រោមដោយក្នុងរង្វង់ដៃជុងហ្គុកមាននៅកម្លោះតូចថេយ៉ុង ។

<<លោកដាក់ខ្ញុំចុះទៅ>> ថេយ៉ុងបន្លឺឡើងក្បែរត្រចៀកនាយក្រាស់ទាំងការខ្មាស់អៀនព្រោះតែអ្នកជាកូនចៅកំពុងតែសម្លឹងមកពួកគេ

<<ចៅហ្វាយ>>

<<បើកទ្វា>> Jungkook នាយប្រាប់ជំនិតខ្លួនដោយសម្លេងរឹងកំព្រឹសតាមទម្លាប់

<<បាទ>> yungkang បើកទ្វាឡានខាងក្រោយឲអ្នកជាចៅហ្វាយទាំងការឱនគំនាប នាយមិនហ៊ានសួរនាំទេព្រោះដឹងថាទឹកមុខរបស់រាងក្រាស់ពេលនេះហាក់ដូចមិនសូវស្រួលសោះ ។

បន្ទាប់ពីចៅហ្វាយចូលទៅអង្គុយក្នុងឡានខាងក្រោយហើយនាយក៏ឡើងមកខាងមុខឡានកន្លែងតៃកុងរីឯយ៉ុនជូនគឺទៅបើកឡានមួយផ្សេងទៀតជិះតាមពីក្រោយ

<<លោកចង់យកខ្ញុំទៅណា?>> ថេយ៉ុងបន្លឺឡើងកុំឲមានភាពស្ងប់ស្ងាត់នៅពេលនេះ

<<ទៅភូមិគ្រឹះយើង>> Jungkook

<<ទៅធ្វើអី>> Taehyung

<<ឲឯងទៅនៅជាមួយយើង>>

<<ចាំបាច់ត្រូវនៅជាមួយដែរ>>

<<យើងប្រាប់ហើយតើថាទទួលខុសត្រូវលើឯង>>

<<ការពិតទៅខ្ញុំមិនបានខាតបង់អីទេព្រោះយើងជាមនុស្សប្រុសដូចគ្នាគ្រាន់តែខ្ញុំអន់ចិត្តនឹងលោកដែលធ្វើរឿងឆ្កួតឡប់មកលើខ្ញុំប៉ុណ្ណោះ>> Taehyung

<<ឈប់និយាយទៅ>> Jungkook បង្អាក់សម្ដីរាងតូចព្រោះតែនៅក្នុងឡានមិនមែនមានតែគេពីរនាក់ទេគឺនៅមានយ៉ុងកាងទៀតអញ្ចឹងកុំនិយាយច្រើនអីខ្លាចអ្នកជាកូនចៅដឹងរឿងហើយមកនិយាយបង្អាប់នាយ ។
....

   @ភូមិគ្រឹះចន//

*ងឺត សម្លេងហ្វ្រាំងបានបន្លឺឡើងនៅពីមុខភូមិគ្រឹះ អ៊ំម៉ែដោះគ្រាន់តែឮភ្លាមគាត់ក៏ចេញមកមើលភ្លេតក្រែងល៎អ្នកប្រុសមកវិញ ហើយការគិតរបស់គាត់ពិតជាមិនខុសមែន

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now