នៅក្នុងបន្ទប់ងងឹតមួយកន្លែង ទីនេះមានតែពណ៌ខ្មៅប៉ុណ្ណោះងាកទៅណាក៏មិនអាចឃើញអ្វីបានដែរ មានត្រឹមប្រលោះរន្ធតូចៗដែលធ្លុះតាមជញ្ជាំងតែបន្តិចហ្នឹងឯង ។ ត្របកភ្នែកចាប់ផ្ដើមបើកឡើងតិចៗរហូតទាល់តែស្រឡះឃើញច្បាស់ពីស្ថានភាពដែលនៅជុំវិញនេះ អារម្មណ៍នៃភាពភ័យខ្លាចក៏ចាប់ហោះហើរចូលមកក្នុងពោះជាច្រើនអនេក ដោយសារតែទីនេះមើលទៅវាគួរឲខ្លាចណាស់ ។
<<ភ្ញាក់ហើយហ្ហេស៎?>>បុរសម្នាក់ដែលអង្គុយគងអន្ទាក់ខ្លាញាក់ជើងតិចៗ កំពុងតែបង្ហុយផ្សែងបារីឡើងនៅចំពោះមុខនាយតូច
<<ពួកឯងជាអ្នកណា? ហេតុអីក៏ចាប់យើងមកទីនេះ ពួកឯងចង់បានអី>>ថេហ្យុង ទោះភ័យយ៉ាងណាក៏ខំតាំងអារម្មណ៍ឲនឹងនរស្រែកសួរនាំទៅកាន់បុរសពីរនាក់នោះ
<<ហ៊ឹសៗចង់ដឹងមែនទេ? ទុកថាយើងធ្វើបុណ្យមុននឹងសម្លាប់ឯង អញ្ចឹងយើងក៏ប្រាប់ទៅចុះ យើងគ្មានចិត្តចង់សម្លាប់ឯងនោះទេ តែកាលដែលយើងចាប់ឯងមក នោះក៏ព្រោះតែលុយ ពេលដែលយើងសម្លាប់ឯងទៅយើងនឹងបានលុយមួយចំនួនពីគេ>>
<<គេនោះជាអ្នកណា?>>ថេហ្យុង
<<បន្តិចទៀតយើងខលទៅ>>ថាហើយបុរសម្នាក់នេះបម្រុងនឹងលើកទូរស័ព្ទចុចខលទៅកាន់លូណាតែនាយម្នាក់ដែលឈរក្បែរនេះក៏បន្លឺឡើងបង្អាក់
<<អេឈប់>>
<<ស្អីឯង?>>
<<មកនេះសិន>>នាយដើរទៅរកគ្នាឯងហើយទើបមកឲឆ្ងាយពីថេហ្យុងបន្តិចមុននឹងនិយាយឡើងខ្សឹបៗ
<<អ្នកដែលបញ្ជាយើងឲសម្លាប់អាក្មេងនេះ គេឲលុយពួកយើងប៉ុន្មាន?>>
<<5ពាន់ដុល្លារប្រសិនបើការងាររហ័ស>>
<<5ពាន់ដុល្លារ ស្លាប់ហើយនេះកម្ទេចលុយប៉ុណ្ណោះបើយើងយកលុយប៉ុន្នឹងតើអាចរត់រួចចេញពីក្រុងសេអ៊ូលទេ? >>
<<ចុះឯងចង់បានប៉ុន្មាន?>>
<<ប្រាំម៉ឺនដុល្លារ>>
<<ហ្ហើយ អាឆ្កួតនាងម៉េចនឹងអាចមានលុយច្រើនដល់ថ្នាក់នេះទៅ>>
