ម្នាក់ៗសែនសោកស្ដាយនៅពេលដែលដឹងថាថេហ៍គេបានទៅបាត់ ប៉ុន្តែយ៉ាងណាជុងហ្គុកក៏គ្មានអារម្មណ៍ថានឹងជឿសូម្បីតែបន្តិច ឲប្រពន្ធគេស្លាប់បានយ៉ាងមិចបើមុននេះនាយបានឃើញច្បាស់នឹងភ្នែកថាថេហ្យុងត្រូវគ្រាប់មិនចំចំណុចសំខាន់នោះទេ តែហេតុអីបានជាលោកគ្រូពេទ្យមកហាស្ដីថាអស់សង្ឃឹមបែបហ្នឹង ។
<<អត់ទោសអ្នកណាជាសាច់ញាតិអ្នកជម្ងឺ>>ភ្លាមនេះដែរក៏មានគ្រូពេទ្យកម្លោះម្នាក់បានចេញមកពីបន្ទប់សង្រ្គោះដូចគ្នា ។
<<ខ្ញុំលោកគ្រូពេទ្យ>>លោកស្រីចនឆ្លើយតបយ៉ាងលឿនរីឯជុងហ្គុកមិននិយាយអ្វីទេគ្រាន់តែចាំស្ដាប់សម្ដីរបស់គ្រូពេទ្យកម្លោះម្នាក់នេះ ។
<<គឺថាថេហ្យុងគេផុតគ្រោះថ្នាក់ហើយ ប៉ុន្តែអ្នកនាងម្នាក់នោះបានបាត់បង់ជីវិតហើយ>>ហូស៊ុក នាយនេះហើយដែលជាអ្នកជិតខាងជាមួយថេហ្យុងកាលពីនៅផ្ទះមួយនោះ ។
<<ខ្ញុំបានប្រាប់គេហើយ>>លោកដុកទ័រ ក៏បន្លឺឡើងមុននេះគាត់បានប្រាប់ថាប្រពន្ធរបស់ជុងហ្គុកអស់សង្ឃឹមក៏ព្រោះតែគិតថាជាកញ្ញាលូណាហ្នឹងឯង កាលពីប៉ុន្មាននាទីមុន ក្រុមគ្រូពេទ្យនិងក្រុមប៉ូលីសគឺបានទៅដល់ទីកន្លែងកើតហេតុនោះ នឹងដោះស្រាយទៅតាមតួនាទីរៀងខ្លួន ហើយក៏បានយកលូណាមកកាន់មន្ទីពេទ្យដែរ។
<<លោកថាម៉េច?>>ជុងហ្គុក គ្រាន់តែឮសម្ដីហូស៊ុកនាយក៏មានអារម្មណ៍ថារំភើបជាខ្លាំង នាយគិតហើយថាភរិយាតូចរបស់ខ្លួននឹងមិនកើតអ្វីនោះទេ ។
<<ថេហ្យុងផុតគ្រោះថ្នាក់ហើយ លោកអាចចូលទៅមើលបាន>>ហូស៊ុក
មិនចាំយូរជុងហ្គុកក៏ដើរចូលទៅក្នុងបន្ទប់សង្គ្រោះនោះយ៉ាងញាប់ជើងតែម្ដង ចំណែកឯលោកស្រីនិងលោកយាយក៏ប្រញ៉ាប់ដើរទៅតាមពីក្រោយរាងក្រាស់ ។
<<មុននេះលោកប្រាប់ពួកគេថាម៉េច?>>ដោយឃើញថាសមាជិកគ្រួសាររបស់អ្នកជម្ងឺដើរចេញផុតទើបហូស៊ុកក៏ងាកមុខមកសួរនាំលោកដុកទ័រ
<<ប្រាប់ថាប្រពន្ធគេអស់សង្ឃឹមហើយ មានអ្វីហ្ហេស៎?ខ្ញុំនិយាយអីខុសឬ?>>ឮគាត់និយាយមកបែបនេះហូស៊ុកក៏សើចបន្តិចទើបធ្វើឲគាត់ឆ្ងល់ថា បានប្រាប់អីខុសទៅ