ភាគ១៣:ឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ

1.9K 141 3
                                    

ដោយសារតែមិនស្គាល់ផ្ទះរបស់ស៊ូរីនទើបនាយយ៉ុងកាងបានជូននាងឲទៅសម្រាកនៅខន់ដូររបស់ខ្លួនតែម្ដងទៅប៉ុន្តែនាយខ្លួនឯងគឺទៅសម្រាកជាមួយនិងយ៉ុនជូន ព្រឹកថ្ងៃបន្ទាប់បានមកដល់ស៊ូរីនដោយដឹងខ្លួនហើយក៏ប្រញ៉ាប់ទៅផ្ទះរបស់នាងវិញក្រោយពីអានអក្សរក្នុងក្រដាសណូតដែលនាយកម្លោះយ៉ុងកាងទុកឲនោះ

ថ្ងៃនេះមិនខុសពីរាល់សព្វមួយដងទេ ជុងហ្គុកទៅក្រុមហ៊ុនហើយថេហ្យុងគឺនៅភូមិគ្រឹះធម្មតាដោយសារតែរាងធូរស្បើយពីជំងឺគ្រុនខ្លះដែរទើបកម្លោះតូចមិនចង់នៅស្ងៀមហើយក៏ចូលទៅជួយការងាររបស់អ្នកបម្រើស្រីៗតែម្ដងទៅ ដំបូងពួកនាងមិនឲធ្វើនោះទេតែដោយភាពរឹងចចេសមានះចង់ធ្វើព្រោះនៅស្ងៀមមិនសុខទើបពួកនាងៗក៏យល់ព្រមឲរាងតូចជួយការងារតែម្ដងទៅ ។

<<អ្នកប្រុសចង់ធ្វើអ្វីដែរ?>>អ្នកបម្រើស្រីម្នាក់បន្លឺឡើង

<<ខ្ញុំចង់ធ្វើបង្អែម អូរមែនតើលោកចនគាត់ចូលចិត្តបង្អែមដែរទេ?>> ថេហ្យុង

<<ខ្ញុំក៏មិនសូវដឹងដែរតែថាបើតាមគិតទៅគាត់មិនសូវដែរញ៉ាំបង្អែមនោះទេ>>

<<មិនអីទេស៎ចឹង គាត់ញ៉ាំមិនញ៉ាំក៏ហីចុះខ្ញុំធ្វើញ៉ាំខ្លួនឯងក៏បាន>> ថេហ្យុងនិយាយរួចក៏ងាកមកផ្ដោតអារម្មណ៍ក្នុងការធ្វើបង្អែមវិញ នេះគឺជាជំនាញរបស់រាងតូចហើយតែបើសម្រាប់ម្ហូបវិញគឺនាយតូចមិនសូវជាប្រសប់នោះទេព្រោះពេលនៅម្នាក់ឯងញ៉ាំតែមីស្រុះ ។
....
បើនៅឯក្រុមហ៊ុនឯណេះវិញ ជុងហ្គុកគឺមមាញឹកដូចតែរាល់ដងយ៉ាងចឹង ពីមួយម៉ោងចូលមួយម៉ោងគឺត្រូវជួបដៃគូរសហការរឿងការងារមួយចំនួនហើយក៏ត្រូវជួបភ្ញៀវខ្លះដែលស្នាក់នៅបុរីរបស់នាយនឹងជាភ្ញៀវអ្នកដំណើរតាមនាវាផងដែរ ។ តុក តុក ស្របពេលនេះទ្វាបន្ទប់ការិយ៉ាល័យរបស់នាយក៏មានអ្នកមកគោះទ្វា

<<ចូលមក>> ជុងហ្គុកបន្លឺឡើងទាំងភ្នែកនៅសម្លឹងនិងកុំព្យូទ័រដដែលមិនចាប់អារម្មណ៍និងអ្នកដែលនាយអនុញ្ញាតឲចូលមកមុននេះទេ

<<សួរស្ដីលោកចន>> សម្លេងស្រួយស្រេះចាប់បន្លឺឡើងទើបនាយកម្លោះងើបមុខឡើងងាកមករកវត្តមានអ្នកដែលចូលមកនេះតែម្ដង រាងក្រាស់ដកដង្ហើមធំបន្តិចទើបនិយាយ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now