ភាគ៧:ខ្ញុំជាអតីតសង្សារបស់បងជុង

2.5K 168 1
                                    

    |១ឆ្នាំមុន|

ជុងហ្គុកនិងលូណា អ្នកទាំងពីរគឺជាសង្សានឹងគ្នាហើយរឿងទំនាក់ទំនងរបស់ពួកគេគឺលោកស្រីចនដែលត្រូវជាម្ដាយរបស់ជុងហ្គុកក៏ដឹងដែរ គាត់ចូលចិត្តលូណាខ្លាំងណាស់ នាយក្រាស់ក៏ស្រលាញ់នាងមិនស្ទើរដែរប៉ុន្តែដោយហេតុតែថ្ងៃមួយគ្រួសាររបស់ជុងហ្គុកត្រូវបានលេងលះគ្នា ម៉ាក់របស់នាយមិនមែនជាអ្នកមានអ្វីដូចប៉ារបស់នាយទេ តែជុងហ្គុកសុខចិត្តតាមម៉ាក់របស់ខ្លួន ហើយជីវិតរបស់ម្ដាយកូនអ្នកទាំងពីរក៏ស្ថិតក្នុងការលំបាក ។ លូណានាងធ្លាប់ស្រលាញ់ជុងហ្គុកក៏ព្រោះតែនាយជាកូនលោកចនប៉ុន្តែក្រោយពីបែកបាក់គ្នាជុងហ្គុកក៏មិនមែនជាមនុស្សហ៊ឺហាដូចមុនទើបកញ្ញាលូណាក៏មានអារម្មណ៍ថាចាប់ផ្ដើមធុញថប់នឹងនាយក្រាស់ មានពេលខ្លះនាងប្រាប់ថារវល់ការងារទាំងដែលនាងនៅជាមួយសង្សាម្នាក់ទៀត ។

<<បងមកខន់ដូរអូនមក>> លូណាកំពុងតែនិយាយទូរស័ព្ទជាមួយនឹងនរណាម្នាក់តាមស្ដាប់ទៅប្រហែលជាសង្សារបស់នាងហើយ

<<អាម្នាក់នោះមិននៅទេហ្ហេស៎?>>

<<បងជុងមែនទេ?គេមិននៅទេមកឥលឿនមក>>

<<បានបន្តិចទៀតបងទៅដល់>>

ចប់សម្ដីពួកគេក៏កាត់ផ្ដាច់ទំនាក់ទំនងហើយប្រហែលជា20នាទីក្រោយទើបមាននាយកម្លោះម្នាក់បានមករកលូណាដល់ខន់ដូរ ។ អ្នកទាំងពីរចូលទៅក្នុងបន្ទប់ជាមួយគ្នាមិនបាច់ប្រាប់ក៏ដឹងថាធ្វើអ្វីទៅហើយ ។ស្របពេលនេះដែរជុងហ្គុកក៏បានមកដល់ខន់ដូរសង្សាខ្លួនដូចគ្នាដោយក្នុងដៃនាយមានកាន់នៅថង់អាហារ ។

ចិញ្ចើមក្រាស់ខ្មើកចាប់ជ្រួញឡើងបន្តិចនៅពេលដែលឃើញស្បែកជើងមនុស្សប្រុសនៅនឹងមុខបន្ទប់របស់អ្នកជាសង្សាបែបនេះ នាយបម្រុងនឹងគោះទ្វាទៅហើយតែទ្វាមិនបានចាក់គន្លឹះស្រាប់ទើបនាយក៏បើកតែម្ដង

<<លូណា!>> ជុងហ្គុកបន្លឺឡើងទាំងទ្រហឹង ការពិតរឿងនេះមិត្តនាយក៏ធ្លាប់ប្រាប់ម្ដងមកហើយតែនាយមិនជឿហើយឥឡូវគឺបានឃើញផ្ទាល់ភ្នែកហើយពីទង្វើដ៏សែនថោកទាបរបស់សង្សាខ្លួនបែបនេះ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now