លួងលោម🚫

1.1K 28 1
                                    


Short Novel Teakook ( Admin ជីនណា )

Tea: bottom

JK: Top

សុំទោសទុកជាមុនរាល់ពាក្យកំហុសខុសឆ្គងឬមិនសមរម្យណាមួយ🙏🙏

រាត្រីសែនស្ងប់ស្ងាត់ខ្យល់បក់មកល្វិចៗប៉ះនិងរាងកាយតូចច្រឡឹងស្លៀកខោខ្លីត្រឹមភ្លៅអាវ.សស្តើងមើលឃើញធ្លុះដល់សាច់ខាងក្នុងឈរលើកដៃលាដូចស្លាបកាប៉ាល់ហោះទទួលយកខ្យល់ដ៏ស្រស់បរិសុទ្ធនេះស្នាមញញឹមនៅលើផ្ទៃមុខបានឆក់យកបេះដូងកម្លោះក្រមុំនៅនៅទីនោះសឹងតែទាំងអស់ទៅហើយ

«ថេយុងនេះយប់ហើយអូនមកឈរបង្ហាញរាងដល់ណាទៀតហ្ហា៎?»រាងក្រាសដែលមាននាមជាសង្សារបានមកឈរស្តីបន្ទោសឲ្យគេទាំងកំហឹងព្រោះតែយប់ម៉ោង7ជាងទៅហើយនៅមកឈរហាលសន្សើមបង្ហាញរាងឲ្យគេមើលទៀត

«គឺអូនគ្រាន់តែចង់នៅលេងឲ្យបានយូបន្តិចនឹងណាព្រោះស្អែកពួកយើងទៅវិញហើយមិនចឹងហ្ហ៎?»នាយតូចថេយុងបែមុខមកទាំងពេបមាត់ខ្យូតៗដាក់ជុងហ្គុកតិចរបៀបលួងលោម

«ឆាប់ទៅបន្ទប់ទៅប្រយ័ត្នបងទ្រាំមិនបាន»ភ្នែកក្រឡេកក្រឡាប់ងាកឆ្វេងងាកស្តាំឃើញមនុស្សមើលមកថេយុងច្រើនសម្បើមជុងហ្គុកមិនចាំយូក៏អូសដៃគេដើរទៅបន្ទប់បាត់ព្រោះចិត្តប្រច័ណ្ឌ

🍂ក្នុងបន្ទប់

តាំងពីមកបន្ទប់មកជុងហ្គុកមិនខ្ចីនិយាយជាមួយថេយុងសូម្បីតែមួយម៉ាត់ព្រោះតែខឹងនិងប្រច័ណ្ឌនឹងថេយុងដែលនាំរាងកាយតូចច្រឡឹង.សដូចបណ្តូលចេកទៅចែកចាយឲ្យអ្នកក្រៅមើលដូច្នេះ

«ជុង និយាយជាមួយអូនមួយម៉ាត់មកបងកុំស្ងាត់ចឹងអីអូនមិនស្រួលក្នុងចិត្តទេ»រាងតូចល្អិតតាមនិយាយជាមួយនិងជុងហ្គុកមិនឈប់ព្រោះអ្នកខាងនោះគេកំពុងតែខឹងងរងក់ដូចកូនក្មេងមិនខុស

«......»ជុងហ្គុកមិននិយាយគិតតែពីដើរគេចមុខពីថេយុង

«ជុងហ្គុក បងកុំប្រងើយដាក់អូនពេកអីអូនសុំទោសណា ថ្ងៃក្រោយលែងហ៊ានចេញទៅទៀតហើយ»គេនៅតែរំអុកពេបមាត់ពេប.ករកយំដៃតូចរពីសនៅមិនស្ងៀមបានលូកទៅទាញជាយអាវរាងក្រាសអង្រួនសុំការអាណិត

Short Novel 18+[✅]Where stories live. Discover now