លោកពូ CEO

1.1K 49 5
                                    

រឿង: លោកពូ CEO

Short novel taekook Admin Min Sura

JK TOP
Tae bottom
______

គីម ថេយ៉ុង គឺជាក្មួយរបស់ម្ចាស់ក្រុមហ៊ុនផលិតស្រាមួយកន្លែងដែលល្បីរឿងនេះមួយទុកដោយឡែកសិនយើងមកស្ដាប់ពីចរិករបស់ក្មេងម្នាក់នេះវិញ គេមានចរិកកាចឆ្នាស់ឆ្នើមដៃជើងតូចៗគួរឲ្យស្រឡាញ់ថ្ពាល់ប៉ោងក្រហមព្រឿងៗដូចកូនក្មេង....

"ម៉ែដោះអូនទៅដើរលេងជាមួយមិត្តហើយណាតែម៉ែដោះកុំប្រាប់ពូជុងឲ្យសោះណា អូនសុំអង្វរណាម៉ែដោះកុំប្រាប់ពូជុងអី!!"ថេយ៉ុង

"អឹកក៎ ទោះម៉ែដោះមិនប្រាប់ក៏លោកប្រុសដឹងដែរចាស៎!!"ម៉ែដោះនិយាយទាំងមើលទៅក្រោយខ្នងរបស់ថេយ៌

"អួយយយ៎ ហើយ ហើយពូមកឈរនៅនឹងតាំងពីកាលមិចក៏អូនមិនដឹង!!"គ្រាន់តែងាកមកមើលក្រោយខ្នងលោកព្រះអើយចង់លួសព្រលឹងព្រោះថាជុងហ្គុកនាយឈរនៅក្រោយខ្នងថេយ៌ដោយយកដៃដាក់ចូលក្នុងហោប៉ៅខោហើយមើលមកថេយ៌ដោយទឹកមុខរាបស្មើរ

"មិនយូរប៉ុន្មានទេតែក៏អាចលឺបានទាំងអស់ថាក្មេងខ្លះកំពុងអង្វរម៉ែដោះកុំឲ្យប្រាប់ពូថាលួចទៅដើរលេងជាមួយមិត្ត!!"ជុងហ្គុក

"ពូឲ្យអូនទៅៗណាអូនទៅដើរលេងតែតិចទេមកផ្ទះវិញហើយ!!"ថេយ៉ុង

"សម្ដីក្មេងជឿមិនបានទេ ឆាប់ទៅរៀបចំខ្លួនទៅក្រុមហ៊ុនជាមួយពូ!!"ជុងហ្គុក

"ហួយយ៎ ទៀតហើយនៅនឹងគ្មានអីលេងផងបើឲ្យអូនទៅក្រុមហ៊ុនអូននៅផ្ទះវិញល្អជាង!!"ថេយ៉ុងនិយាយទាំងធ្វើមុខជូរ

"ក៏បានចង់នៅផ្ទះក៏នៅចុះចឹងពូទៅក្រុមហ៊ុនហើយ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅ

"អត់ទេៗអូនដូរចិត្តហើយអូនទៅជាមួយពូដែរ!!"ថេយ៉ុងរហ័សរត់ទៅឃាត់ដំណើររបស់នាយដើម្បីកុំទាន់ឲ្យទៅ

"ចឹងក៏ទៅរៀបចំខ្លួនទៅ!!"ជុងហ្គុក

"បាទអូនដឹងហើយ!!"ថេយ៉ុងនិយាយហើយក៏បានរត់ឡើងទៅបន្ទប់បាត់នឹងបានរៀបចំខ្លួនយ៉ាងលឿនព្រោះខ្លាចពូទៅចោល

"ហឹសស៎ៗ ក្មេងនេះចំមែនហើយ!!"ជុងហ្គុកនាយនិយាយឡើងទាំងសើចដើមកតិចៗព្រោះថាអស់សំណើចនឹងកំពូលក្មួយរបស់នាយនឹងហើយ

Short Novel 18+[✅]Where stories live. Discover now