🌻Private🍓

1.2K 46 9
                                    


Short Novel Taekook Admin វា៉ង ជីន ណា

Jk TOP

Tae bottom

រឿងស្នេហាអ្នកណាក៏ចង់បានវាតែស្ថិតនៅលើចិត្តតើយើងពិតប្រាកដជាមួយវាឬក៏អត់ ជួនកាលស្នេហាខ្លះមិនបាច់បញ្ចេញឲ្យនរណាម្នាក់ដឹងក៏បានព្រះវាជាក្តីស្រលាញ់របស់មនុស្សពីរនាក់មិនខ្វល់ថាអ្នកណាដឹងលឺឬក៏អត់ទេ តែស្នេហាខ្លះគេចង់បញ្ចេញវាឲ្យអ្នកផ្សេងបានដឹងលឺព្រោះគេចង់បើកចំហរ។

«Private ឬ Poblice មិនសំខាន់ទេអ្វីដែលសំខាន់គឺបងស្រលាញ់អូន គីម ថេយុង»

«ខ្ញុំជាតារាល្បីប្រចាំប្រទេសរឿងស្នេហាមិចនឹងអាចឲ្យលិចលឺចេញទៅខាងបានទៅ បងគួរតែយល់ពីខ្ញុំបន្តិចផង ចន ជុងហ្គុក»
___

✨ក្រោមដើមឈើ

‹ថេយុងថ្ងៃនេះយើងមានណាត់ជាមួយគ្នាណា ចាំបងទៅទទួលអូន›

[មិនបាច់មកយកទេ អូនមិនបានទៅថ្ងៃនេះឆាចោលទៅចាំលើកក្រោយចុះព្រោះអូនមាន Event នៅល្ងាចនេះមិនអាចខកខានទេ]

‹ថេយ៍តែនេះជាថ្ងៃដែលពួកយើងស្រឡាញ់គ្នាដំបូងណាវាជាថ្ងៃដែលពួកយើងស្រឡាញ់គ្នា5ឆ្នាំហើយអូនមិនមោបានយ៉ាងមិច?›

[បងនិយាយមិនចេះស្តាប់គ្នាមែន បើទំនេរអូនទៅហើយ..ទឺតៗ..]
សម្លេងទូរស័ព្ទបានបិទទៅដោយពាក្យសម្តីកំហគខ្លាំង
ជុងហ្គុកហារស្តីនិយាយលេងចេញគេហាក់មានអារម្មណ៍ថាឯកោណាស់នៅពេលនេះកាន់តែបន្តកាន់តែឈឺចាប់កាន់តែដើរទៅមុខកាន់តែជាន់បន្លាផ្លូវមួយនេះគ្មានចន្លោះដែលសុខសាន្តនោះទេសម្រាប់គេ

‹ស្នេហាមួយនេះអាចបន្តបានយូប៉ុណ្ណាទៀតទៅ បើរាល់ថ្ងៃនេះពួកយើងកាន់តែនៅឆ្ងាយពីគ្នាទំនាក់ទំនងក៏លែងស្និតស្នាលដូចមុន ~ហ្ហឹស~គួរបន្តឬបញ្ចប់ទៅ›ស្នាមញញឹមបង្កប់ដោយការឈឺចាប់ គេមិនដែលទទួលបានភាពកក់ក្តៅពីអ្នកម្ខាងទៀតឡើយ វាហាក់ដូចជាការស្រឡាញ់គេតែម្ខាងចឹង

_  គីមថេយុង អាយុ25ឆ្នាំជាតារាចម្រៀងល្បីលំដាប់ប្រទេសកូរ៉េខាងត្បូងគេមានរូបសម្រស់ស្រស់ស្អាតនិងភាពទាក់ទាញជាខ្លាំងជាពិសេសគឺទម្រង់មុខដ៏ស្រស់ផូផង់ដូចជាមនុស្សស្រីដែលធ្វើឲ្យនារីៗរួមទាំងបុរសជាច្រើនបាក់ចិត្តស្រឹបៗលើគេ តែគេក៏មានម្ចាស់ដេះដូងរួចហើយម្នាក់នោះគឺ ចនជុងហ្គុកបុរសសង្ហារវ័យ28ឆ្នាំគេជាក្មេងកំព្រាដែលធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រារពេលគេធំពេញវ័ក៏បានចាកចេញពីនោះមករស់នៅទីក្រុងសេអូលហើយក៏បានជួបនឹងថេយុងទើបពួកគេសម្រេចចិត្តថា ទាក់ទងគ្នាជាសង្សារប៉ុន្តែពួកគេមិនដែលបើកចំហរឲ្យអ្នកណាបានដឹងនោះទេព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថេយុង។ ទំនាក់ទំនងពួកគេវាប្រៀបដូចជាកែវបើហ៊ានប៉ះឬប្រហេសតែបន្តិចវានឹងបែកជាមិនខានព្រោះអ្វីដឹងទេគឺព្រោះតែស្នេហាមួយនេះជាស្នេហាPrivateដែលលាក់កំបាំងភ្នែកមនុស្សគ្រប់គ្នា មិនអាចនៅក្បែរគ្នាមិនអាចយកចិត្តទុកដាក់ជាមួយគ្នានោះទេ។_

You've reached the end of published parts.

⏰ Last updated: Nov 22, 2022 ⏰

Add this story to your Library to get notified about new parts!

Short Novel 18+[✅]Where stories live. Discover now