🚫 ប្អូនប្រុស🍓

1.3K 39 4
                                    

 
Short novel taekook(Min Sura)

Jk top

Tae bottom
______

"អា៎ ឈប់ៗបងប្រុសបងទៅសាលាហើយមែនទេ!!"ថេយ៉ុងក៏បានរត់មករកនាយយ៉ាងលឿនពេលឃើញនាយទាញកាបូបមកស្ពាយ

"ក៏ឃើញមិនចឹង!!"ជុងហ្គុកនាយឆ្លើយទាំងងាកមុខចេញពីថេយ៌មើលទៅហាក់មិនចង់ឃើញមុខថេយ៌ទេ

"បងទៅសាលាចឹងថ្ងៃនេះខ្ញុំទៅជាមួយបងដែរណា!!"ថេយ៉ុង

"មិនបាន ដាច់ខាតគឺអត់បើឯងទៅជាមួយយើង យើងសុខចិត្តមិនទៅសាលាល្អជាង!!"ជុងហ្គុកនាយនិយាយទាំងផ្ដាច់ការបំផុតកែវភ្នែកវិញមើលទៅថេយ៌ទាំងស្អប់

"ហេតុអី ខ្ញុំគ្រាន់តែចង់ទៅជាមួយបងមិនបានឬ!!"ថេយ៉ុង មែនហើយទៅជាមួយបានបានហេស៎ផ្លូវទៅសាលាតែមួយសោះនឹង

"គួរតែដឹងខ្លួនស្រាប់ហើយមិនចាំបាច់ឲ្យយើងនិយាយទេ ហើយឯងនេះហេស៎ជាប្អូនយើង ចាំទុកផងទៅយើងមិនដែលរាប់ឯងជាប្អូនរបស់យើងទេឯងនេះហេស៎ សមតែជាអ្នកបម្រើច្រើនជាង!!"ជុងហ្គុកនាយនិយាយហើយក៏បានឡើងឡានបើកចេញទៅសាលាបាត់ទៅ

"......."ថេយ៉ុងឈរគាំងមួយកន្លែងមិនអាចធ្វើអ្វីបានក្រៅពីឈរស្ងៀមសម្រួលអារម្មណ៍ប៉ុណ្ណោះ

ជុងហ្គុកនាយជាបងប្រុសរបស់ថេយ៉ុងតែមិនមែនបងបង្កើតនោះទេ របៀបថាថេយ៉ុងជាប្អូនចុងទើបនាយមិនពេញចិត្តនឹងថេយ៌នោះមួយវិញទៀតតាំងពីម៉ាក់របស់ថេយ៌រៀបការជាមួយនិងប៉ារបស់ជុងហ្គុកមកជីវិតថេយ៌ប្រៀបដូចជាអ្នកបម្រើរបស់គេអញ្ចឹងទាំងដែលកាលពីមុនថេយ៌មិនធ្លាប់ជួយជីវិតបែបនេះទេ......

ក្រោយពីបានសម្រួលអារម្មណ៍រួចហើយថេយ៌ក៏បានដើរទៅចំណតឡានក្រុងហើយឡើងឡានក្រុងទៅសាលាតែម្ដងទៅ ធម្មតាគេតែងតែជិះឡានក្រុងទៅរហូតមិនថាទៅសាលាឬក៏មកផ្ទះនោះទេ

@សាកលវិទ្យាល័យ

"ស្មានតែមកយឺតហើយតើ!!"ថេយ៉ុងនិយាយឡើងពេលមកដល់សាលាទាន់ពេល ថ្ងៃនេះជាថ្ងៃចេញលទ្ធផលប្រឡងផងចឹងហើយគេត្រូវតែរហ័សមកឲ្យទាន់ដើម្បីមើលលទ្ធផលប្រឡងរបស់គេ

"ថេយ៌ ថ្ងៃនេះមិចក៏មកយឺតជាងរាល់ដងចឹង!!"ជីមីន គេជាមិត្តតែម្នាក់គត់របស់ថេយ៌

Short Novel 18+[✅]Onde as histórias ganham vida. Descobre agora