ភាគ១៤:ចង់បង្កើតគ្រួសារ

1.7K 136 2
                                    

<<ឆ្ងាញ់ទេ?>> ថេហ្យុងសួរមកកាន់ជុងហ្គុកទាំងញញឹមពព្រាយ ឃើញនាយក្រាស់ញញឹមតបវិញក៏គិតថាប្រហែលជាបានចម្លើយយ៉ាងសមគួរហើយទើបប្រឹងផ្អៀងករងចាំស្ដាប់ការឆ្លើយរបស់នាយកម្លោះ

<<ឆ្ងាញ់! តែឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ>> ជុងហ្គុក
ចប់សម្ដីរបស់នាយក្រាស់ ថេហ្យុងក៏ប្រែទឹកមុខភ្លាមៗនេះខំចាំស្ដាប់ចម្លើយព្រោះគិតថាសមគួរនិងទទួលយកប៉ុន្តែមើលចុះសម្ដីខិលមកទាំងថ្វេរតែម្ដង

<<ឈ្លើយ!>> ថេហ្យុង ស្ដាប់តាមសម្លេងហាក់ដូចជាខឹងតែបើមើលទៅទឹកមុខគឺកំពុងតែចាប់ក្រហមព្រឿងៗឡើងដូចប៉េងប៉ោះហើយ នាយកម្លោះមាត់រប៉ិលរប៉ូចដូចជាជុងហ្គុកនេះឃើញហើយក៏ហាមចិត្តក្នក់ក្នាញ់មិនបានទើបនាយស្ទុះទៅចាប់ខាំថ្ពាល់នាយតូចតែម្ដង

<<អាយ៎ លោកចន>> ថេហ្យុងភ្ញាក់ក្រញ៉ាងខ្លួនភ័យមិនស្ទើទេនៅពេលដែលនាយក្រាស់មកចាប់ខាំសាច់ថ្ពាល់ខ្លួនបែបនឹង នេះគិតថាគេឆ្ងាញ់ជាងបង្អែមទើបចង់ញ៉ាំគេជំនួសវិញមែនទេ?

<<ផ្អែម>> ជុងហ្គុក នាយដកបបូរមាត់ចេញពីថ្ពាល់ក្រពំរួចហើយទើបបន្លឺឡើងទាំងលេងទឹកមុខច្រឡឺមដាក់កម្លោះតូច

<<អ៊ែក ខ្ពើមណាស់>> ថេហ្យុង ធ្វើរឹកដូចជារអើមនិងនាយក្រាស់ថែមទាំងយកដៃមកជូនថ្ពាល់ខ្លួនឯងចេញ

<<ខ្ពើមយើង?>> ជុងហ្គុក

<<ហឹម>> ថេហ្យុង

<<បែបនេះគួរតែធ្វើម្ដងទៀត>> ជុងហ្គុកនិយាយរួចបម្រុងអោនមុខទៅម្ដងទៀតតែនាយតូចរហ័សឃាត់

<<អា៎ៗ លោកចនកុំអី ខ្ញុំមិនបានខ្ពើមលោកឯណា>>

<<ចុះដែលថេហ៍និយាយមុននេះ>> ជុងហ្គុក

<<គឺខ្ញុំចង់សួរលោកទៅវិញទេ មកធ្វើបែបនឹងជាមួយខ្ញុំមិនខ្ពើមទេយ៉ាងម៉េច>> ថេហ្យុង

<<ខ្ពើម? ថេហ៍មានចំណុចណាឲយើងខ្ពើមទៅ>>

<<ក៏មកថើបបែបនឹង មើលទៅស្និទស្នាលណាស់>>

<<ស្និទស្នាលមិនបានឬ?>> នាយក្រាស់នៅតែបន្តសួរមិនយល់ពីក្មេងម្នាក់នេះទេសុខៗក៏មកនិយាយប្លែកៗទាំងដែលពួកគេធ្លាប់មានភ្លើងស្នេហ៍ជាមួយគ្នាសោះ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now