ភាគ១៦:ខ្ញុំឈ្មោះចន ថេហ្យុង

1.7K 118 2
                                    

      បន្ទាប់ពីដើរលេងជាមួយគ្នាអស់ពេញមួយយប់មកពួកគេក៏រាងនឿយហត់បន្តិចដែរប៉ុន្តែគឺវាមានសេចក្ដីសុខណាស់ក្នុងរាត្រីនោះ អ្នកទាំងពីរបានមើលព្រិលដំបូងដែលធ្លាក់ជាមួយគ្នានិងញ៉ាំតុកប៉ុកគីក្ដៅៗនៅរដូវរងាទៀតហើយនៅព្រឹកនេះថេហ្យុងគឺស្ម័គ្រខ្លួនជាអ្នកធ្វើអាហារសម្រាប់ប្ដីតែម្ដង ។

<<ចុះមកហើយហ្ហេស៎? នេះអាហារពេលព្រឹកធ្វើដោយស្នារដៃខ្ញុំផ្ទាល់ណា>>ថេហ្យុង និយាយពេលដែលឃើញអ្នកជាប្ដីកំពុងតែចុះមកពីជាន់ខាងលើក្នុងសម្លៀកបំពាក់ធ្វើការពណ៌ទឹកប៊ិចក្រម៉ៅ ។

<<អូនចេះធ្វើម្ហូបដែរ?>>ជុងហ្គុក ដើរមកដាក់បង្គុយនៅកៅអីក្បែរតុអាហារ នាយមិនដែលដឹងទេថារាងតូចចេះធ្វើម្ហូបព្រោះមិនធ្លាប់ឃើញធ្វើពីមុនមកទេ ។

<<អត់ចេះទេ ខ្ញុំទើបតែមើលតាមyoutubeមិញនឹងឯង>>ថេហ្យុង ប្រាកដហើយនាយតូចធ្វើម្ហូបបណ្ដើរមើលតាមipadបណ្ដើរ ដូចដែលដឹងស្រាប់ហើយថានាយតូចមិនចេះធ្វើម្ហូបឡើយចេះធ្វើតែបង្អែមនឹងស្រុះមីប៉ុណ្ណោះហើយថ្ងៃនេះដោយហេតុចង់ធ្វើជាភរិយាដ៏ល្អពេកក៏សុខចិត្តស្ម័គ្រខ្លួនជាអ្នកធ្វើម្ហូបដោយផ្ទាល់តែរឿងញ៉ាំបានឬមិនបានអត់ដឹងទេទាល់តែសាក ។

<<នេះរៀនភ្លាមធ្វើភ្លាមហ្ហេស៎?>>ជុងហ្គុកនិយាយត្រឹមនេះនាយក៏ចាប់ផ្ដើមញ៉ាំអាហារតែម្ដងគ្រាន់តែនាយចាប់សាច់មួយដុំបម្រុងដាក់ចូលមាត់ទៅហើយតែក៏មានអ្នកបម្រើរាងចំណាស់ម្នាក់ធ្វើរឹកហាក់មិនស្រួលសោះ។

<<មានអីមែនទេអ៊ំម៉ែដោះ?>>ថេហ្យុងងាកទៅសួរគាត់ព្រោះឃើញទឹកមុខគាត់ប្លែកៗ

<<ចា៎អ-អត់អីទេ>>អ៊ំម៉ែដោះរហ័សងាកមកធ្វើការវិញមិនដឹងជាគាត់កើតអីទេបានជាធ្វើរឹកពាបែបនឹង បើមើលមកតុអាហារវិញពេលនេះនាយក្រាស់បានដាក់សាច់មួយដុំចូលទៅក្នុងមាត់ហើយគ្រាន់តែទំពារបានបន្តិច ចិញ្ចើមក្រាស់ខ្មើកចាប់ជ្រួញឡើងទឹកមុខក៏ប្រែជាមើលមិនយល់នាយបិទភ្នែកសឹងតែជាប់ភ្នែកទៅហើយ

<<រស់ជាតិយ៉ាងម៉េចដែរលោកចន?>>ថេហ្យុងប្រញ៉ាប់សួរនាំព្រោះឃើញទឹកមុខនាយក្រាស់ហាក់មិនស្រួលមិនស្រណុកក្នុងខ្លួនយ៉ាងម៉េចទេ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now