ភាគ១៩-២០

1.3K 98 0
                                    

<<បងជុង~>>លូណា

<<ថ្ងៃនេះកូនប្រសារម៉ាក់មកលេងណាប្រុសជុង>>

<<ម៉ាក់ប្រហែលជាច្រលំហើយនាងគឺជាអតីតសង្សារបស់បងជុងទេ នាងប្រឹងមកតាមទាមណាស់ដែរតែប្ដីខ្ញុំមិនខ្វល់>>ថេហ្យុងធ្វើជាដើរមកប្រាប់អ្នកជាម្ដាយក្មេកទាំងដែលគេក៏អាចស្មានបានថាលោកស្រីចនដឹងប៉ុន្តែគាត់ចង់និយាយចឹងឌឺនាយតូចប៉ុណ្ណោះហើយនាយតូចនេះក៏មិនអន់ធ្វើជារ៉ាយរ៉ាប់ប្រាប់វិញឲវ័យចំណាស់បានជ្រាបរិតតែច្បាស់បន្ថែម ។

<<ហេតុអីក៏ក្មេងដូចជាឯងឈ្លើយថ្នាក់នឹង>>លោកស្រីចាប់ផ្ដើមច្រាលកំហឹងឡើងនៅពេលឃើញកូនប្រសារហាស្ដីប្រយោគមុននេះ ស្ដាប់មើលទៅដូចជាមើលងាយកញ្ញាលូណាដល់ហើយលេងសុទ្ធតែនិយាយពាក្យតោងទាមបែបនេះមិនខុសពីសត្វឆ្លើងទេ ។

<<អ្នកម៉ាក់កុំប្រកាន់នឹងថេហ៍អី គេនៅក្មេងអញ្ចឹងបានជាមានចរឹកបែបនេះ>>លូណា

<<ខ្ញុំគ្រាន់តែប្រាប់អ្នកម៉ាក់ឲបានយល់ប៉ុណ្ណោះកុំឲមានការយល់ច្រលំម្ដងទៀត>>ថេហ្យុងនៅតែបន្តពាក្យគេនៅតែនិយាយប្រាប់ហេតុផលឲវ័យចំណាស់ដដែល

<<ប៉ុន្តែឯងនិយាយមកវាឈ្លើយ>>

<<បានហើយម៉ាក់ខ្ញុំសុំណា បើម៉ាក់មានភ្ញៀវក៏នៅអង្គុយលេងជាមួយគ្នាចុះ ខ្ញុំសុំឡើងទៅបន្ទប់ហើយតោះអូន>>ជុងហ្គុកងាកមកចាប់ដៃប្រពន្ធបណ្ដើរគ្នាដើរឡើងទៅជាន់ខាងលើ ប៉ុន្តែក៏ត្រូវបង្អាក់ដំណើរវិញពេលលោកស្រីចននិយាយ

<<នេះកូនលូណាខំមកលេងណា កូនមិននៅបានជាគ្នាជាមួយនាងបន្តិចទេ?>>

<<នាងជាភ្ញៀវរបស់ម៉ាក់មិនមែនជាភ្ញៀវរបស់ខ្ញុំទេមួយណាពួកយើងក៏មិនដែលនិយាយជាមួយគ្នាស្រាប់ហើយ>>ជុងហ្គុកថាហើយក៏បន្តដំណើរទៅរីឯអ្នកអង្គុយនៅលើសាឡុងនេះខឹងចិត្តសឹងតែបញ្ចេញធាតុពិតទៅហើយប៉ុន្តែខំលាក់លៀមរៀបរឹករៀបពាដូចជាស្ងប់ធម្មតា

<<ហ្ហើយកូននេះ!>>លោកស្រីចន

<<មិនអីទេអ្នកម៉ាក់កូនយល់ពីគាត់ បងជុងអាចហ្នឹងមិនទាន់ទទួលបានព្រោះខ្ញុំអាក្រក់ដាក់គាត់ខ្លាំងណាស់អ្ហឹក>>លូណា

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now