ភាគ២៣:

1.3K 93 2
                                    

      បើក្រឡេកមកមើលថេហ៍នៅឯផ្ទះឯណេះវិញ
នាយតូចបានអង្គុយចាំអ្នកជាប្ដីតាំងពីយប់មិញម្លេះមិនទាន់ឃើញមកផ្ទះ ដំបូងថាចេញទៅរកដែរប៉ុន្តែបាននាយយ៉ុងកាងឃាត់ទាន់ថាជុងហ្គុកគេងនៅភូមិគ្រឹះមួយយប់អញ្ចឹងហើយថេហ្យុងក៏លេងបារម្ភវិញគិតថាអ្នកជាប្ដីប្រហែលជានឹកយាយនឹកម៉ាក់របស់នាយហើយបានជាទៅគេងជាមួយពួកគាត់បែបនេះ តែយ៉ាងណាគេក៏រាងអាក់អន់ចិត្តបន្តិចដែរព្រោះជុងហ្គុកមិនបានខលមកប្រាប់ឲដឹងសោះបែជាទៅស្ងាត់ៗហើយឥឡូវក៏ចូលផ្ទះវិញស្ងាត់ៗទៀត ចាំមើលថ្ងៃនេះថេហ៍គេមិនខ្ចីជ្រលក់មាត់ជាមួយទេ ។

<<ថេហ៍យប់មិញនៅចាំបងមែនទេ>>ជុងហ្គុក

<<....>>ថេហ្យុងមិនឆ្លើយតបធ្វើជាដើរវាងអ្នកជាប្ដីមកកាន់ផ្ទះបាយយករបស់ញ៉ាំធ្វើព្រងើយ ។

<<យ៉ុងកាងមានប្រាប់ទេថាបងគេងនៅភូមិគ្រឹះ>>

<<.....>>ស្ងាត់

<<ថេហ៍ឆ្លើយជាមួយបងមួយម៉ាត់បានទេ នេះអូនខឹងបងហ្អេស៎? រឿងយប់មិញបងមិនមកផ្ទះមែនទេ?បងបានទៅគេងជាមួយលោកយាយអញ្ចឹងហើយទើបបងមិនបានមកផ្ទះ>>ជុងហ្គុកខំដើរតាមប្រពន្ធរៀបរាប់ឲបានដឹងប៉ុន្តែគេនៅតែមិនខ្ចីខ្វល់មិនស្ដាប់ដដែល ។

<<ថេហ៍នេះខឹងបងរឿងអីទៅ បងក៏ប្រាប់ថេហ៍ហើយណាម៉េចនៅតែមិននិយាយជាមួយបងទៀត>>

<<....>>ថេហ្យុងមិនខ្វល់ធ្វើជាលើកទូរស័ព្ទមកចុចលេង

<<បាន មិននិយាយជាមួយបងក៏ហីទៅអញ្ចឹងថ្ងៃនេះចង់ញ៉ាំអីបងកម្មង់មកឲ>>ជុងហ្គុក

<<....>>ថេហ្យុង (កូនហា៎ចិត្តទន់តិចទៅ)

<<okayបងកម្មង់ដូចរាល់ដងហើយ>>ជុងហ្គុកហាស្ដីតែត្រឹមនឹងរួចក៏ដើរទៅបន្ទប់តែម្ដងចំណែកឯថេហ្យុងវិញគ្រាន់តែនាយក្រាស់ចេញផុតក៏ចាប់ផ្ដើមមានអារម្មណ៍ថាអាក់អន់ចិត្តសារជាថ្មីហើយ ។

<<ហេតុអីមិននៅលួងខ្ញុំសិន អាប្រុសអាក្រក់ធ្វើខុសហើយនៅមិនដឹងខ្លួនទៀត>>ថេហ្យុង ក្ដាប់ទូរស័ព្ទណែនដៃខឹងចិត្តនឹងប្ដីមិនស្ទើទេដែលមិនលួងខ្លួន នេះនិយាយតែប៉ុន្មានម៉ាត់ក៏ដើរចូលបន្ទប់បាត់ ។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now