ភាគ២៧:តើអូនទៅណាទៅថេហ៍?

1.9K 142 2
                                    

@យប់~~~

នៅយប់នេះមេឃដូចអត់អំណោយផលសោះ ព្រោះថាពេលនេះកំពុងតែមានផ្គរលាន់កុលចង់ភ្លៀងទៅហើយអាកាសធាតុក៏ចុះត្រជាក់ជាងរាល់សព្វមួយដងទៀត។

នៅក្នុងភោជនីយដ្ឋានមួយកន្លែង ឥឡូវនេះមានវត្តមានកញ្ញាលូណាហើយនឹងជុងហ្គុក នេះនាយចេញមកជួបនាងទៀតហើយ? ចុះកាលដែលសន្យាជាមួយថេហ្យុងនោះ...ត្រូវហើយជុងហ្គុកបានគិតរួចហើយថានឹងមកនិយាយជាមួយកញ្ញាលូណាជាលើកចុងក្រោយ ។

<<ហេតុអីក៏នាងធ្វើបែបនេះ? នាងមានបំណងថើបកអាវរបស់យើងដើម្បីឲថេហ្យុងបានឃើញមែនទេ? នាងដឹងទេពេលដែលប្រពន្ធរបស់យើងឃើញហើយមានរឿងអ្វីទេ?ថេហ៍ស្ទើតែដើរចេញពីយើងទៅហើយ បានចាប់ពីពេលនេះតទៅនាងហើយនិងយើងឈប់ពាក់ព័ន្ធគ្នាទៅ កាលដែលខ្ញុំអត់ទោសឲនាង ក៏ព្រោះតែនៅមានចិត្តស្រលាញ់នាងពិតមែនប៉ុន្តែពេលនេះគឺគ្មានទេ អារម្មណ៍របស់យើងបញ្ជាក់យ៉ាងច្បាស់គឺសូន្យតែម្ដងសម្រាប់នាង>>ជុងហ្គុក មែននាយយល់ពីអារម្មណ៍របស់ខ្លួនហើយ មិនមែននាយនៅស្រលាញ់លូណាទេគ្រាន់តែនាយមិនទាន់អស់ចិត្តនឹងទំនាក់ទំនងកន្លងមកប៉ុណ្ណោះប៉ុន្តែចាប់ពីមានវត្តមានថេហ៍ចូលមកក្នុងជីវិត នាយគឺអាចដើរចេញពីនាងបានយ៉ាងងាយ អ្នកណាដែលនៅក្បែរខ្លួននាយបំផុតនោះម្នាក់នឹងហើយដែលធ្វើឲអារម្មណ៍របស់ជុងហ្គុករង្គោះរង្គើរហើយក៏ខ្លាចបាត់បង់ដូចគ្នា បើសម្រាប់ស្រីម្នាក់នេះនាយមិនស្ដាយនឹងការបាត់បង់នោះទេ ។

<<បងជុងក៏ព្រោះតែអូន...>>លូណា

<<នាងមិនបានស្រលាញ់ខ្ញុំទេ នាងស្រលាញ់លុយឡានរបស់ខ្ញុំប៉ុណ្ណោះ បើយើងដូចកាលពីមុននាងក៏មិនបកក្រោយមករកយើងដែរ កុំឲសាំញ៉ាំច្រើន យើងមកនេះគឺចង់មកបញ្ចប់ទំនាក់ទំនងរវាងយើងទាំងពីរ>>

<<បងជុងនិយាយមែន?បង...>>លូណា

<<មែន ខ្ញុំ*រីង រីង>>ជុងហ្គុក បម្រុងនឹងនិយាយបន្តតែទូរស័ព្ទរបស់នាយក៏រោរិ៍ឡើងបង្អាក់ នាយលើកមើលដោយឃើញថាជាលេខរបស់អ្នកណាហើយទើបចុចទទួលមុននឹងនិយាយ ៖

<<ហាឡូថេហ៍ មានអ្វីឬ?>>

"ពេលនេះលោកចននៅឯណា"

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now