EP: 01 (ជួបភ្លាមស្រឡាញ់ភ្លេត VS ជួបភ្លាមស្អប់ដល់ឆ្មប)

936 26 0
                                        

  ❤️បង្រ្កាបស្នេហ៍Alphaកំហូច❤️

នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រជាជនគ្រប់រូបសុទ្ធតែបានដឹងបានស្គាល់ពី [អឹមខេជេ] ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេស។ដែលក្រុមហ៊ុនមួយនេះបានបង្កើតឡើងដោយចនជុងហ្គុកដែលជាកូនប្រុសរបស់លោកចន ដែលជាម្ចាស់ក្រុមហ៊ុននាំចូលធំមួយនៅក្នុងប្រទេសកូរ៉េ ដោយកូនប្រុសរបស់លោកបានរួមដៃគ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់គេបង្កើតក្រុមហ៊ុនមួយនេះឡើងរួមមាន៖

- មីនយ៉ុនហ្គី កូនប្រុសចិញ្ចឹមរបស់លោកវិចទ័រ ដែលជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងផ្ទុះខ្នាតធំនៅក្នុងប្រទេសបារាំង ហើយឪពុករបស់គេក៏ជាម៉ាហ្វៀមានឈ្មោះល្បីល្បាញនៅទ្វីបអឺរ៉ុបផងដែរ។(សព្ធថ្ងៃគេកាន់កាប់ក្រុមហ៊ុនជំនួសប៉ារបស់គេ នឹងពេលខ្លះឡើងមកប្រទេសកូរ៉េដើម្បីមកមើលការគ្រប់គ្រងរបស់ប្អូនរបស់គេផងដែរ។
- គីមណាមជូន កូនប្រុសលោកគីម ម្ចាស់ក្រុមហ៊ុនខ្នាតធំនៅប្រទេសកូរ៉េនឹងមានក្រុមហ៊ុននៅក្រៅប្រទេសជាច្រើនកន្លែងផងដែរ។សព្ធថ្ងៃគេកាន់កាប់ក្រុមហ៊ុនជំនួសប៉ារបស់គេ នឹងឆ្លៀតមើលការខុសត្រូវក្នុងក្រុមហ៊ុន[អឹមខេជេ]ផងដែរ។
- ចនជុងហ្គុក សព្ធថ្ងៃក្រៅពីគេជាម្ចាស់ក្រុមហ៊ុន[អឹមខេជេ] គេក៏កាន់កាប់ក្រុមហ៊ុនជំនួសប៉ារបស់គេដូចគ្នា។ដោយសារតែបងៗរបស់មានការរវល់ច្រើនទើបនាយត្រូវមើលការខុសត្រូវគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនតែម្នាក់ឯង។

//ពេលព្រឹក//

នៅក្នុងភូមិគ្រឹះមួយដែលមានការរៀបចំយ៉ាងល្អប្រណិតជា
មួយនឹងការបំពាក់ប្រព័ន្ធអេឡិចត្រូនិចយ៉ាងទំនើប បូករួមជាមួយ
នឹងប្រព័ន្ធការពារយ៉ាងតឹងរឹងបំផុត។នៅក្នុងបន្ទប់ទទួលភ្ញៀវ ឃើញមានកំលោះសង្ហារមុខស្រស់ម្នាក់កំពុងតែអានសៀវភៅ នឹងម្នាក់
ទៀតកំពុងតែអូសទូរស័ព្ទដៃរបស់ខ្លួន។
«បងណាមជូន!ឮថាបងប្រុសត្រឡប់មកវិញថ្ងៃនេះមែនទេ?»នាយ
កំលោះទម្លាក់ទូរស័ព្ទចុះរួចក៏និយាយ។
«យើងមិនដឹងទេ តែបើវាមកវិញឯងត្រៀមតែត្រូវមាត់ឲហើយទៅឆ្នាំនេះព័ត៌មានអាស្រូវរបស់ឯងច្រើនខ្លាំងណាស់វាមកឯងច្បាស់ជាស្លាប់មិនខានទេ»រាងក្រាស់ទម្លាក់សៀវភៅចុះរួចក៏និយាយដោយទឹកមុខមាំ។
«បងមិនជួយខ្ញុំទេហេស?»ជុងហ្គុក៏សួរទៅហើយធ្ចើទឹមមុខគួរឲគួរអាណិតដាក់ណាមជូន តែវិសនឹងត្រូវណាមជូនគប់មួយសៀវភៅ។
«កុំថាឡើយជួយ តែហាមយើងមិនហាមផង យើងមានតែវ៉ៃឯងថែម គិតមើលទៅដឹងថាខ្លួនមានអ្នកតាមប្រមាញ់រូបថត ប្រមាញ់ព័ត៌មានដែរ តែនៅតែមិនប្រយ័ត្ន ធ្វើអ្វីមិនខ្លាចប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុនបន្តិចសោះឯងនេះ»ណាមជូនក៏ទេសនាដាក់ជុងហ្គុកព្រោះតែមួយថ្ងៃៗព័ត៌មានចុះសឹងតែរាល់ថ្ងៃ រឿងដែលគេទៅក្លឹប អោបOmegaពេញក្លឹប ប្តូរមុខសឹងតែរាល់ពេល បើសួរប្រជាជនកូរ៉េម្នាក់ណាក៏គេថាជុងហ្គុកជាព្រាននារីលំដាប់ថ្នាក់លេខមួយដែរ មិនធ្លាប់មានអ្នកណាព្រានដល់ថ្នាក់នេះទេ។
«ឆឹស!គ្រាន់តែចូលក្លឹបសោះ ខ្ញុំមានបានបង្កជម្លោះអីផង មានអីត្រូវប៉ះពាល់ដល់ក្រុមហ៊ុន»ជុងហ្គុកក៏តបទៅវិញបែបមិនខ្វល់។
«និយាយទៅបើឯងស្តាប់ សំណាងហើយដែលយើងអូសឯងមក
នៅទីនេះតែ3នាក់នោះ កុំអីឯងត្រូវមាត់លោកពូរាល់ថ្ងៃមិនដឹងជាមួយថ្ងៃប៉ុន្មានដងទេ»ណាមជូនក៏តបទៅវិញ។
(តាមពិតទៅពួកគេមិនបាននៅផ្ទះជាមួយនឹងគ្រួសាររបស់ពួកគេទេ ព្រោះជុងហ្គុកមិនសូវជាមានទំនាក់ទំនងសុីជម្រៅជាមួយនឹងអ្នកផ្ទះប៉ុន្មានទេ គ្រប់យ៉ាងព្រោះតែគេតែងតែធ្វើឲមានព័ត៌មានអាស្រូវរាល់ពេលហេតុនេះហើយទើបលោកចនតែងតែបន្ទុសគេគ្រប់
ពេល។ចំណែកឯណាមជូនគេបែកមករស់នៅផ្សេងពីអ្នកផ្ទះព្រោះតែឲតែជួមមុខគ្នា ពួកគាត់តែងតែនិយាយសួរនាំរឿងរៀបការហើយហេតុផលចម្បងនោះគឺ គេគេចខ្លួនពីកាេបង្ខិតបង្ខំឲរៀបការពីសំណាក់ប៉ាម៉ាក់របស់គេ។លើកលែងតែយ៉ុនហ្គីប៉ុណ្ណោះ ដោយសារតែគេនៅបារាំងមិនសូវនៅកញរ៉េប៉ុន្មានទេ តែសុខៗ
ស្រាប់តែត្រឡប់មកវិញ អ្នកណាក៏មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ដែរ។)
«បានហើយៗបងកុំរអ៊ូច្រើនពេក»ជុងហ្គុកក៏តបទៅបងរបស់
ខ្លួននវិញដោយទឹកមុខធុញទ្រាន់។
//រឺង!!រឺង!!//
ភ្លាមៗនោះសម្លេងទូរស័ព្ទក៏បានបន្លឺឡើង ណាមជូនក៏រហ័សលើកទទួលទូរស័ព្ទព្រោះថាវាជាលេខរបស់យ៉ុនហ្គីផ្ទាល់។
«(អាឡូ!ឲគេមកទទួលយើងនៅប្រលានបន្តិច)»មិនទាន់ទាំងបាននិយាយអីផងយ៉ុនហ្គីប្រាប់តែប៉ុណ្ណឹងក៏បិទទូរស័ព្ទបាត់។
«ចាង!ទៅទទួលអ្នកប្រុសធំរបស់ឯងនៅប្រលានបន្តិច នៅច្រក
ចេញខាងក្រោយ»ណាមជូនក៏ប្រាប់ទៅកាន់ដៃស្តាំរបស់ខ្លួន។
«បាទចៅហ្វាយ»នាយកំលោះចាងស្តីរួចក៏ទាញសោរឡានបើក
ចេញទៅ។
«ត្រៀមខ្លួនឲហើយទៅ វាកំពុងតែម៉ួលម៉ៅស្រាប់ផង បើមិនស្លាប់
ក៏ពិការដែរ»រាងក្រាស់ក៏ងាកទៅតឿនប្អូនរបស់ខ្លួនរួចក៏កាន់សៀវ
ភៅដើរឡើងទៅខាងលើបាត់។

បង្ក្រាបស្នេហ៍AlphaកំហូចWhere stories live. Discover now