EP: 03 (អតីតកាល)

192 12 0
                                        

❤️បង្ក្រាបស្នេហ៍Alphaកំហូច❤️

//ត្រឡប់ទៅកាលពី15ឆ្នាំមុន//

នៅក្នុងភូមិគ្រឹះត្រកូលគីម មានក្មេងប្រុសមួយក្រុមអាយុប្រហែល
ជា10ឆ្នាំ បានធ្វើរត់លេងបាល់ពេលទីធ្លាសួរច្បារដូចសព្វមួយដង។
«គុកគី!!»សម្លេងក្មេងប្រុសវ័យប្រហែលជា6ឆ្នាំ រត់ចេញមកពីក្នុង
ផ្ទះជាមួយនឹងស្នាមញញឹម ព្រោះថាគុកគីសំណព្ធចិត្តរបស់ខ្លួនមក
លេងខ្លួននៅថ្ងៃនេះ។
«ថេៗអា៎! នឹកបងហេ៎??»ដោយឃើញរាងតូចរត់មក អ្នកដែលជា
ម្ចាស់ឈ្មោះក៏ត្រដាងដៃជាមួយនឹងទឹកមុខពពេញទៅដោយក្តី
ស្រឡាញ់។
«ថេៗនឹងគុកគីខ្លាំងណាស់»នាយតូចក៏តបទៅវិញរួចក៏ថើបថ្ពាល់
របស់ជុងហ្គុក។
«គុកគីក៏នឹកដូចគ្នា»នាយក៏តបទៅវិញរួចក៏ថើបថ្ងាស់របស់ក្មេង
តូចម្នាក់នោះ។
«អូនទៅជិតម៉ាក់សិនទៅ បងលេងបាល់សិនណា»គុកគីក៏ប្រាប់ទៅគេ ហើយគេក៏រត់ចេញទៅជាមួយនឹងជើងខ្លីៗរបស់គេ។
ពេលដែលពួកគេកំពុងលេងបាល់ ស្រាប់តែបាល់នោះហោះចេញ
ទៅខាងក្រៅរបងភូមិគ្រឹះ ហើយថេយ៉ុងក៏រត់ទៅយកបាល់ដូច
រាល់ដង។
«ថេយ៉ុងកុំទៅថ្នាល់ណាកូន»លោកស្រីគីមក៏ប្រាប់ទៅកូនរបស់
ខ្លួនទាំងដែលខ្លួនកំពុងអាំងសាច់។
«បាទ»នាយតូចក៏ឆ្លើយតបទៅវិញ។ចំណែកឯគុកគីគេក៏ដើទៅចាំទទួលបាល់ពីប្អូននៅមាត់របង នាយស្មានតែបាល់នៅជិតរបង តែមិនមែនទេវានៅជ្រុងម្ខាងទៀតនៃផ្លូវ នាយតូចដែលជាក្មេងមិនទាន់ដឹងអីក៏ដើរទៅតាមបាល់ គុកគីឃើញបែបនេះក៏ចូលទៅតាមគេ តែភ្លាមនោះមានឡានមួយបើកក្នុងល្បឿនលឿនខ្លាំង សំដៅមករកពួកគេទាំងពីរ ដោយសារតែជុងហ្គុកនៅក្មេងគេមិនអាចពរប្អូនរត់បានលឿននោះទេ ព្រោះថេយ៉ុងមិនមែនស្រាលនោះទេ។ពេលដែលឡានមួយនោះចូលមកកាន់តែគៀក ជុងហ្គុកក៏បោះថេយ៉ុងទៅជ្រុងម្ខាងទៀត តែដោយសារតែកម្លាំងនៃការបោះនៅ
មានកម្រិត គេមិនអាចបោះថេយ៉ុងទៅផុតពីឡាននោះទេ។
//បាំង!!//
ពេលនោះដែលឡានក៏បុកគេចំពីមុខមួយទំហឹង ចំណែកឯថេយ៉ុងគេត្រូវជំហៀងឡានហើយក៏ហោះទៅជ្រុងម្ខាងនៃផ្លូវ។រាងកាយរបស់ជុងហ្គុកដេកដួលនៅលើថ្នាល់ ក្នុងធ្លុកឈាម ចំណែកឯ
ថេយ៉ុងគេប៉ះទង្វិចក្បាលរបស់គេបន្តិចបន្តួចនឹងត្រូវខ្លួនបន្តិច ព្រោះតែជុងហ្គុកបោះគេចេញ តែខ្លួនរបស់ជុងហ្គុកវិញ សុទ្ធតែឈាម។គ្រួសាររបស់ពួកគេគ្រាន់តែឮសម្លេងឡានភ្លាមក៏ស្ទុះចេញទៅខាងក្រៅភ្លាមៗ។
«ជុងហ្គុក!!!!»លោកស្រីចនគ្រាន់តែឃើញសភាពកូនប្រុសតែមួយរបស់ខ្លួនស្ថិតនៅក្នុងធ្លុកបែបនេះក៏សន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងភ្លាមៗ។
«ថេយ៉ុង!!ដេងខ្លួនឡើង!!»លោកគីមចូលទៅបីមើលកូនប្រុសរបស់ខ្លួនដោយការតក់ស្លត់នឹងព្រួយបារម្ភ។
«ខលហៅឡានពេទ្យមក ជុងហ្គុក!ឮប៉ាហៅទេកូន??»លោក
ចនព្យាយាមស្រែកហៅកូនប្រុសរបស់ខ្លួនដោយការតក់ស្លត់។
«អ្នកបង!អ្នកបង!ដឹងខ្លួនឡើង»លោកស្រីគីមក៏ចូលទៅជួយ
លោកស្រីចនដែលបានសន្លប់បាត់បង់ស្មារតីនោះ។
«ឯងបើកឡានយ៉ាងម៉េច??ផ្លូវបែបនេះអ្នកណាឲឯងបើកលឿនបែបនេះ!!»លោកចនក៏ស្រែកសម្លុតអ្នកបើកឡានដោយកំហឹង។
«សុំផ្លូវបន្តិចលោក ពួកខ្ញុំត្រូវការយកក្មេងទៅសង្គ្រោះ»ដោយ
សារតែពេទ្យនៅមិនឆ្ងាយពីភូមិគ្រឹះរបស់លោកគីមទើបឡានសង្គ្រោះមកដល់លឿនជាងធម្មតា។ក្រុមគ្រូពេទ្យក៏បាននាំយកជុងហ្គុកជាមួយនឹងថេយ៉ុងទៅមន្ទីរពេទ្យ លោកគីមក៏នៅដោះ
ស្រាយជាមួយនឹងម្ចាស់ឡាន ដោយធ្វើការឆែកមើលនូវប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព នឹងធ្វើការប្តឹងទៅប៉ូលីសដើម្បីឃាត់ខ្លួនម្ចាស់ឡានជាបណ្តោះអាសន្តសិន ដើម្បីសាកសួរធ្វើសំណុំរឿងទាក់ទងនឹងគ្រោះថ្នាក់មួយនេះ។ហើយរូបលោកក៏ចេញទៅមន្ទីរពេទ្យតាមក្រោយ។
ពេលដែលមកដល់មន្ទីរពេទ្យភ្លាម ជុងហ្គុកជាមួយនឹងថេយ៉ុងត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។លោកចនអង្គុយឈ្ងោកមុខចុះនៅកៅអីរង់ចាំដោយការព្រួយបារម្ភពីកូនប្រុសតែមួយរបស់ខ្លួន។

បង្ក្រាបស្នេហ៍AlphaកំហូចWhere stories live. Discover now