ភាគ២៩:វេលាចុងក្រោយ

1.9K 134 3
                                    

<<ពេលគ្មានខ្ញុំនៅក្បែរបែបហ្នឹងតើសុខទុក្ខលោកយ៉ាងណា ខ្ញុំចង់ដឹងអ្ហឹក ហេតុអីក៏ខ្ញុំមិនអាចបំភ្លេចគេបានចឹងអ្ហឹកអ្ហឺៗ>>ថេហ្យុង

<<បងក៏មិនអាចបំភ្លេចអូនបានដែរ>>ជុងហ្គុកមិនដឹងជាចេញមកពីគ្រលាតណាទេមកឈរនៅចំពោះមុខថេហ្យុងថែមទាំងកាន់ឆ័ត្រពណ៌លឿង នាយពាក់អាវក្រៅវែងដល់ត្រឹមជង្គង់ពណ៌សាច់មើលទៅស្រស់សង្ហាណាស់ដូចជាទេវបុត្រយ៉ាងចឹង ។

<<លោកចន!>>ថេហ្យុងរហ័សងើបឈរសម្លឹងមើលមករាងក្រាស់គេស្ទើតែមិនជឿថានាយម្នាក់នេះមកតាមរកគេឃើញនោះទេ នេះខំរត់ចេញមកដល់ឆ្ងាយហើយនៅមកតាមរកទាល់តែឃើញទៀត ។

<<ថេហ្យុងហេតុអីអូនចាកចេញពីបងមិនប្រាប់បែបនេះអូនដឹងទេថាបងខំប្រឹងស្វែងរកអូនប៉ុណ្ណា>>

<<គ្មានអ្នកណាឲលោកមកតាមរកទេ>>

<<បងដឹងថាថេហ៍ក៏បានទៅភោជនីយដ្ឋាននោះដែរត្រូវទេ?អូនស្ដាប់បងបកស្រាយសិនទៅ>>

<<ខ្ញុំមិនភ្លើឲលោកបោកបានម្ដងហើយម្ដងទៀតនោះទេជុងហ្គុក បើថាលោកមិនបានស្រលាញ់ខ្ញុំទេពួកយើងក៏បែកគ្នាទៅហើយបើថាមិនទាន់អស់ចិត្តជាមួយអ្នកចាស់ទេក៏កុំមករកខ្ញុំអី បានហើយឈប់យកអារម្មណ៍របស់ខ្ញុំមកលេងសើចទៀតទៅ>>ថេហ្យុងនិយាយរួចក៏បម្រុងនឹងដើរចេញតែត្រូវជុងហ្គុកចាប់ដៃជាប់ទើបនាយបន្លឺសម្លេងស្រទន់ឡើង

<<ថេហ៍បងសូមទោសស្ដាប់បងបកស្រាយសិនទៅបងដឹងថាបងកុហកអូនបងខុស បងជាប្រុសចោរម្សៀតតែនៅថ្ងៃនោះបងបានទៅសុំលូណាបញ្ចប់ទំនាក់ទំនងប៉ុណ្ណោះ>>ជុងហ្គុក

<<បញ្ចប់ហើយយ៉ាងម៉េច?មកសុំខ្ញុំឲត្រូវគ្នាវិញអញ្ចឹងឬ?លោកអស្ចារ្យណាស់ជុងហ្គុក លោកបោកខ្ញុំមករហូតហើយឥឡូវក៏មកនិយាយពាក្យថាសូមទោសហ្ហឹកលោកទុកខ្ញុំជាស្អីហាស៎?លោកបោកទំនុកចិត្តខ្ញុំទាំងស្រុងហ្ហឺនេះលោកសមនឹងទទួលបានការអភ័យទោសពីខ្ញុំដែរហេស៎?ហ្ហឹកហ្ហឺៗលោកដឹងទេថាខ្ញុំឈឺ>>ថេហ្យុងសម្រាក់ទឹកភ្នែកមកម៉ាត់ៗគេព្រលេងវាមកហើយ គេទប់មិនបានទេឲតែនឹកគិតពីទង្វើរបស់អ្នកជាប្ដីធ្វើឲគេសែនឈឺ ឈឺបំផុតត្រង់ចំណុចទ្រូងខាងឆ្វេងនេះតែម្ដង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now