ភាគ៣០

1.9K 122 3
                                    

ភាគមុនគេបោកលេងទេ

<<អូនរក្សាទុកខ្សែកមួយនេះបន្តទៀតទៅ មែនហើយមនុស្សដូចបងមិនសមនឹងទទួលបានការអភ័យទោសទេ បងដោះលេងអូនហើយថេហ្យុងរកមនុស្សដែលល្អជាងបងណា ពេលគ្មានបងនៅក្បែរក៏សូមមើលថែខ្លួនផងកុំធ្វើឲបងបារម្ភអីណា>>ជុងហ្គុក នៅផ្ដែផ្ដាំយ៉ាងច្រើនមុននឹងដើរចេញ មែនហើយនាយក៏ធ្លាប់បាននិយាយម្ដងមកហើយថាបើកាលណាថេហ៍មិនស្រលាញ់ឬអស់ចិត្តនឹងនាយ នោះគេក៏ព្រមដោះលេងហើយឥឡូវនេះគឺដល់ពេលដែលត្រូវដោះលេងថេហ្យុងហើយ ជុងហ្គុកទម្លាក់ខ្សែកទៅលើបាតដៃតូចរបស់អ្នកជាប្រពន្ធរួចក៏បែខ្លួនដើរចេញពីទីនេះទៅ ។

       នាយក្រាស់បោះជំហានដើរចេញទាំងទឹកភ្នែកនាយមិនដាច់អាល័យនឹងថេហ្យុងទេប៉ុន្តែយ៉ាងណាក៏គួរតែតាមចិត្តគេ គេលេងត្រូវការយើងៗក៏ដើរចេញមកពីយើងសាងកំហុសមកច្រើនហើយអញ្ចឹងក៏គួរតែដោះលេងគេទៅ ប៉ុន្តែថាជុងហ្គុកដើរចេញមិនទាន់នឹងផុតផងអ្នកខាងក្រោយដែលត្រូវជាប្រពន្ធនោះក៏បន្លឺឡើងបង្អាក់ដំណើរ

<<លោកចិត្តអាក្រក់ណាស់ជុងហ្គុក លោកមកនិយាយតែប៉ុន្នឹងរួចក៏ដើរចេញ លោកហត់នឹងតាមលួងខ្ញុំហើយមែនទេ នៅទីបំផុតលោកក៏ដើរចេញពីខ្ញុំ លោកឈប់ស្រលាញ់ខ្ញុំហើយ លោកត្រឡប់ក្រោយព្រោះចង់ទៅរកលូណាស្អីគេនឹងទៀតមែនទេ>>ថេហ្យុង ស្រែកសួរខ្លាំងៗ គេក៏មិនចង់បែកជាមួយនឹងរាងក្រាស់ដែរកាលដែលធ្វើរឹកងក់ងរនេះក៏ព្រោះតែចង់ឲគេមកតាមលួងខ្លួនឲបានយូរបន្តិច ប៉ុន្តែនេះមើលចុះលោកអើយលួងតែបន្តិចក៏ឆាប់ចុះចាញ់បាត់ទៅហើយ ។ គ្រាន់តែបានឮសម្ដីអ្នកជាប្រពន្ធបែបហ្នឹង ជុងហ្គុកក៏បែខ្លួនមកក្រោយវិញ មុននេះនាយមិនបានស្ដាប់ច្រលំទេ? នេះថេហ៍បានសួរសំណួរជាច្រើនដែលសបញ្ជាក់ថាគេមិនទាន់ចង់ឲនាយទៅប្រាកដណាស់ មែនហើយបើនាយដើរចេញទៅដូចជាកំពុងតែបោះបង់លោកប្រពន្ធគួរឲស្រលាញ់ម្នាក់នេះយ៉ាងអញ្ចឹង ។
        មិនបង្អង់យូរជុងហ្គុកក៏ដើរមករកថេហ្យុងវិញរួចក៏ចាប់អោបកាយគេតែម្ដង ច្បាស់ណាស់សំណួរទាំងប៉ុន្មានដែលថេហ្យុងបន្លឺមុននេះគឺកំពុងតែឃាត់នាយហើយ កំពុងតែផ្ដល់ឱកាសសារជាថ្មីឲនាយហើយ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now