<<មុខយើងវាយ៉ាងម៉េច?>>លោកស្រីចន
<<អ្នកម៉ាក់ចង់ដឹងក៏ទៅឆ្លុះកញ្ចក់មើលទៅដឹងហើយ>>ថេហ្យុង
<<ឯង!>>
<<បាទអ្នកម៉ាក់ក្មេក>>
<<កុំមកហៅយើងថាម៉ាក់>>
<<បាទអ៊ំស្រី>>
<<ឯងឌឺយើងហេស៎? ប្រុសជុងមើលប្រពន្ធកូនទៅ>>
<<ប្រពន្ធខ្ញុំមានអ្វីមែនទេ?>>ជុងហ្គុក
<<គេឈ្លើយជាមួយម៉ាក់ តមាត់ជាមួយមនុស្សចាស់គ្មានបាត់មួយម៉ាត់>>
<<នោះក៏មកពីអ្នកម៉ាក់ដែរ>>ជុងហ្គុក
<<កូនកាន់ជើងប្រពន្ធ?>>លោកស្រីចន
<<ខ្ញុំមិនបានកាន់ជើងអ្នកណាទេម៉ាក់ ម៉ោះបានហើយថេហ៍ឡើងទៅបន្ទប់សម្អាតខ្លួនទៅ>>ជុងហ្គុក
<<បាទប្ដីសម្លាញ់>>ថេហ្យុងថាហើយក៏ដើរចេញពីវ័យចំណាស់ឡើងទៅជាន់ខាងលើបាត់ ។
មកដល់ក្នុងបន្ទប់គេងជុងហ្គុកមើលទៅសភាពនៅតែដដែលគ្មានផ្លាស់ប្ដូរសោះ ថេហ្យុងដើរមើលបន្តិចមុននឹងចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួន ក្រោយពីសម្អាតកាយរួចរាល់ទើបចេញមកវិញ មកដល់ក៏ឃើញអ្នកជាប្ដីកំពុងតែនៅអង្គុយលើពូក<<លោកចន~>>ថេហ្យុង
<<បាទ មានអ្វីហេស៎?>>ជុងហ្គុក
<<លោកមកតាំងពីស្មើណា ហើយហេតុអីមកអង្គុយបែបនេះ>>ថេហ្យុង គេរុំកន្សែងអញ្ចឹងហើយទើបមានការខ្មាស់អៀន ដោយឃើញរឹកពាអ្នកជាប្រពន្ធបែបនេះជុងហ្គុកក៏សើចបន្តិចមុននឹងបោះជំហានដើរទៅជិត
<<ដើរមករកខ្ញុំធ្វើអី?>>ថេហ្យុង ចេះតែសន្សឹមតិចៗថយទៅក្រោយរហូតទាល់តែខ្នងអឹមនឹងជញ្ជាំងហើយរាងក្រាស់ក៏រហ័សលើកដៃទៅឃាំង
<<អៀនបងមែនទេ?>>ជុងហ្គុក
<<គ្មានទេ>>ថេហ្យុង
<<ប៉ុន្តែមុខរបស់អូនក្រហមហើយ>>
<<មកពីក្ដៅទើបក្រហម>>
<<ទើបតែងូតទឹកសោះក៏ក្ដៅវិញហើយ?>>
<<នឹងហើយ អួយលោកដកដៃចេញទៅខ្ញុំត្រូវការពាក់អាវ>>ថេហ្យុង
