<<តើយើងគួតែធ្វើអ្វីបន្តទៅ?>>
<<លូណានាងមិនកែប្រែចរឹកទេ>>លោកស្រីចន គាត់និយាយឡើងបែបហ្នឹងក៏ព្រោះតែមុននេះបានឮសម្ដីរបស់កញ្ញាលូណាហ្នឹងឯង គាត់សែនហួសចិត្តនឹងចរឹករបស់នាងណាស់ ។
<<អ្នកម៉ាក់~>>ថេហ្យុង បន្លឺឡើងទើបធ្វើឲលោកស្រីគាត់ភ្ញាក់បន្តិច នេះខំមកលោបលួចគិតតែឯងហើយនៅតែប្រហេសធ្វើឲនាយតូចស្ដាប់ឮទៀត ។
<<មុននេះបានឮយើងនិយាយស្អីទេ?>>
<<បាន ហើយឮច្បាស់ទៀតផង អ្នកម៉ាក់ដឹងពីចរឹករបស់នាងហើយមែនទេ? អ្នកម៉ាក់នៅចង់បាននាងជាកូនប្រសារទៀតទេ? នៅចង់បំបែកបំបាក់ខ្ញុំជាមួយនឹងកូនប្រុសរបស់អ្នកម៉ាក់ទៀតទេ>>ថេហ្យុង
<<ហ្ហើយ សួរនោះសួរ បើយើងដឹងពីសន្ដានរបស់នាងហើយយើងមិនល្ងង់ទៅចង់បាននាងទៀតនោះទេ តែឯងថេហ្យុង យើងនៅតែទទួលយកមិនបានហេតុផលតែម្យ៉ាងដោយសារឯងជាមនុស្សប្រុសមិនមែនជាមនុស្សស្រី>>លោកស្រីចន
<<ប្រុសនឹងប្រុសស្រលាញ់គ្នាមិនបានឬ? អ្នកម៉ាក់សម័យនេះហើយគេលេងប្រកាន់ស្រីប្រុសហើយសំខាន់ពួកយើងចេះស្រលាញ់គ្នា>>ថេហ្យុង
<<មែនសម័យនេះគេមិនប្រកាន់ សម័យក្មេងឥឡូវវាឆ្កួតតាមគ្នា>>
<<អ្នកម៉ាក់!!>>ខណៈនេះដែរក៏មានសម្លេងគ្រល័មាំធ្ងន់ស្រែកមកពីខាងក្រោយហើយនោះគឺជាកូនប្រុសរបស់លោកស្រីហ្នឹងឯង ។នាយក្រាស់ដើរមកជិតអ្នកជាភរិយាទើបបន្លឺឡើងម្ដងទៀត៖
<<អ្នកម៉ាក់នៅតែមិនទាន់យល់ពីពួកខ្ញុំទៀត មនុស្សស្រលាញ់គ្នាវាជារឿងដ៏ឆ្កួតឡប់ដែរមែនទេ? អ្នកម៉ាក់គិតថាពួកខ្ញុំជោរស្រលាញ់គ្នាតាមក្មេងសម័យឥឡូវមែនទេ? អ្នកម៉ាក់ខ្ញុំសុំចិត្តក៏បាន សូមអ្នកម៉ាក់បើកចិត្តឲទូលាយជាងនេះបន្តិចបានទេ>>ជុងហ្គុក
<<យើងធុញពួកឯងណាស់>>លោកស្រីស្ដីតែត្រឹមនឹងរួចក៏ចុះទៅជាន់ក្រោមវិញទាំងរឹកងរខ្ទើត មើលទៅតាមក្រសែភ្នែកគាត់ក៏មិនមែនជាផ្ដាច់ការអីណាស់ណាដែរតែដោយសារតែគាត់មាត់រឹង អាចថាចិត្តខុសពីពាក្យសម្ដីដែលខ្ជាក់មកនេះ ។
