<Daddy>

501 37 0
                                    

ភាគ២៩

    ស្អែកឡើងឈានចូលមកដល់ សុងហ៊ុននិងជេគបានរៀបចំខោអាវដាក់ក្នុងវ៉ាលី ហើយក៏លាលោកផាកនិងអ្នកស្រីផាកធ្វើដំណើរទៅកូរ៉េវិញ ព្រោះនាយត្រូវមកបនរជុំពិភាក្សាជាមួយនិងភាគហ៊ុនថ្មី។ ថមបានមកទទួលគេនៅមុខផ្ទះ ដើម្បីយកមកព្រលានយន្តហោះ

សុងហ៊ុន«នៅទីនេះហើយ ប៉ាទៅ Check in»

ជេគ«អឹម»

    បន្ទាប់ពីCheck inអីអស់ហើយពួកគេទាំងពីរក៏ឈរចាំមួយសន្ទះុ សឹមដល់ម៉ោងក៏ឡើងយន្តហោះចេញដំណើរទៅកូរ៉េតែម្តង។

    6ម៉ោងជាងគេក៏បានមកដល់កូរ៉េ ទីនេះវាយប់ល្មមសុងហ៊ុនក៏ check out ហើយនាយក៏ឲថមជូនទៅញាំអីនៅហាងសិនសឹមទៅផ្ទះ។

   _______///_______

    -ភូមិគ្រិះ

    ជេគបោះជំហានចូលក្នុងផ្ទះ អារម្មណ៍គេក៏ចាប់ប្លែក តាំងពីឃើញផ្ទះនេះដំបូង មានអារម្មណ៍ថាគេដូចធ្លាប់នៅយ៉ាងមិចអញ្ចឹង។

សុងន៊ុន«មានអ្វីមែនទេ?»

ជេគ«អ...អត់នោះទេ» គេបញ្ចេញការគិតចោល។

ម៉ែដោះ«អ្នកប្រុស! អ្នកប្រុសតូច!» ម៉ែដោះចេញពីក្នុងផ្ទះបាយ ហៅជេគដោយក្តីនឹករលឹក វ័យចំណាស់ជូតទឹកភ្នែកខ្លួនចេញ

ជេគ«ម៉ែដោះ?»ខួរក្បាលគេក៏ចាប់ឲហៅឈ្មោះគាត់បែបនេះ ឬមួយក៏គេមានទំនាក់ទំនហល្អជាមួយគាត់ច្រើនពេក?

ម៉ែដោះ«អ្នកប្រុសតូចចាំម៉ែដោះដែលមែនទេ? ហឹក»ឃាត់ទឹកភ្នែកមិនជាប់ពិតមែន ម៉ែសោះរត់ចូលទៅអោបជេគយ៉ាងណែន គេក៏អោបគាត់វិញទាំងមីងមាំងៗ

សុងហ៊ុន«បានហើយ នេះក៏យប់ល្មមហើយ ចាំស្អែកនិយាយគ្នាបន្តចុះ ជេគទើបនិងធ្វើដំណើរពីផ្លូវឆ្ងាយផង

ម៉ែដោះ«ចាស៎»

ជេគ«ខ្ញុំទៅគេងសិនហើយ»

សុងហ៊ុន«មកជេគ» គេកាន់ដៃជេគឡើងទៅបន្ទប់។

   -បន្ទប់-

    ក្រាក!

  សាយភាយក្លិនក្រអូប វាហាក់បីដូចជាក្លិនដែលគេធ្លាប់ហិតពីមុនមក ជេគចូលមកដល់ក្នុងបរិវេណបន្ទប់ គេសម្លឹងមើលទៅរូបថតព្យូរនៅជញ្ជាំង មានតាំងពីកូនង៉ែតដល់ជំទង់ពេញវ័យ វាជារូបគេ?

Daddy &lt;ចប់&gt;Where stories live. Discover now