<Daddy> ភាគបញ្ចប់

713 50 2
                                    


ភាគបញ្ចប់

    >Skip

    ធ្មេចបើកៗរយៈពេលពីរឆ្នាំក៏កន្លងផុតទៅ ហើយពេលនេះជេគនិងសុងហ៊ុនក៏មានកូនស្រីម្នាក់ ដោយពួកគេទាំងពីរបានទៅទិញមេជីវិតពីមន្ទីរពេទ្យនិងជួលឲគេពពោះឲ ពួកគេចាំបាច់ត្រូវតែយកកូនពីព្រោះសុងហ៊ុនពេលនេះក៏ចាស់ទៅបន្តិចម្តងៗទៅហើយ មិនអាចពន្យាពេលបាននោះទេ។

អ៊ុនហ្គី«ប៉ាប៉ា» នាងល្អិតអាយុមួយឆ្នាំត្រឹម កំពុងតែកកូរកកាយឳពុកខ្លួួនទាំងព្រឹកព្រលឹម

សុងហ៊ុន«កូនហ្អា៎ ឲប៉ាៗគេងឲសុខស្រួលមួយថ្ងៃតើបានទេ?»គេនិយាយងុលៗទាំងសឹងស្តាប់មិនបាន

ជេគ«ល្មមងើបបានហើយ មកមើលកូនអូនទៅធ្វើម្ហូប» ជេគបែរទៅថាឲ

សុងហ៊ុន«ម៉ែប្រពន្ធហ៎»គេស្ទុះងើបទាំងពេបមាត់

ជេគ«ប្រយ័ត្នកូនខឹង យកទៅងូតទឹកផង»

សុងហ៊ុន«បាទ មោះប៊េប៊ី» គេលើកបីកូនដើរចូលទៅក្នុងបន្ទប់ទឹក រួចងូតទឹកឲកូន។ រយៈពេលពីរឆ្នាំមកនេះសុងហ៊ុនបានបំពេញភារកិច្ចជាស្វាមីនិងឳពុកយ៉ាងល្អ ទោះជាការងាររវល់ប៉ុណ្ណាក៏មិនក៏មិនភ្លេចកូនដែល ជេគពិតជាសំណាងណាស់ដែលជ្រើសរើសសុងហ៊ុនជាដៃគូរជីវិត។ បន្ទាប់ពីគេស្លៀកពាក់ឲកូនរូចហើយ គេក៏ពរកូនចុះមកក្រោម ចំពេលជេគធ្វើម្ហូបហើយល្មម

ជេគ«មោះ មកដេតឌីមក»ជេគលើកដៃទទួលអ៊ុនហ្គីពីសុងហ៊ុន ហើយក៏ថើបនាងមួយខ្សឺត

សុងហ៊ុន«ថ្ងៃនេះគម្រប់ខួបពីរឆ្នាំហើយណា ដែលយើងសាងគ្រួសារជាមួយគ្នា» គេដើរមកអោបចង្កេះជេគពីក្រោយ និយាយដោយទន់ភ្លន់ អ៊ុនហ្គីលើកដៃទះមុខប៉ាគេផ្លាច់ៗ

ជេគ«ហើយបងចង់ធ្វើយ៉ាងមិច?» គេអង្អែលមុខសុងហ៊ុន

សុងហ៊ុន«យប់នេះយើងទីញាំអីនៅខាងក្រៅទៅ ចាំបងឲគេមករៀបចំខ្លួនឲអូន»

ជេគ«អុនតាមចិត្តបងហើយ» គេញញឹមមុននិងដាក់ខ្លួនអង្គុយលើកៅអី

អ៊ុនហ្គី«ញាំ ដេតឌី»

ជេគ«អូខេ ហារមកមាត់ចាំដេតឌីបញ្ចុក» ការចិញ្ចឹមកូនវាមិនមែនស្រួលឡើយ តែក៏ជាសេចក្តីសុខដែលបានបង្កើតគ្រួសារមួយ សុងហ៊ុនមិនដែលឲជេគហត់ឡើយ គេមិនឲជេគទៅធ្វើការអ្វីទាំងអស់ គឺនៅតែផ្ទះចិញ្ចឹមតែកូនមួយមុខទេ។

You've reached the end of published parts.

⏰ Last updated: Dec 25, 2022 ⏰

Add this story to your Library to get notified about new parts!

Daddy &lt;ចប់&gt;Where stories live. Discover now