ភាគ៣៤

1.5K 105 2
                                    

@ព្រឹក~~
ថ្ងៃនេះមិនខុសពីថ្ងៃម្សិលទេ ថេហ្យុងបានចេះធ្វើម្ហូបបែបនេះគេក៏មិននៅស្ងៀមដែរ ព្រឹកឡើងមិនទាន់រួតរះសម្អាតខ្លួនចុះមកជាន់ខាងក្រោមដើម្បីធ្វើម្ហូបឲអ្នកជាស្វាមីបានបរិភោគ ។បន្ទាប់ពីបញ្ចប់ការញ៉ាំអាហារពេលព្រឹកហើយរួចរាល់រាងក្រាស់គឺត្រូវចេញទៅក្រុមហ៊ុនដោយមានអ្នកជាភរិយាជូនដំណើរមកកាន់ឡានដូចតែរាល់សព្វមួយដងយ៉ាងចឹង ។

<<លោកចន>>ថេហ្យុងបន្លឺឡើងទើបនាយក្រាស់រហ័សងាកមកឆ្លើយតប

<<បាទ>>ជាទម្លាប់ទៅហើយដែលនាយតែងតែប្រើសម្ដីផ្អែមស្រទន់ជាមួយអ្នកជាប្រពន្ធបែបហ្នឹងនោះ

<<ខ្ញុំចង់ទៅលេងស៊ូរីននិងជីមីន ថ្ងៃនេះខ្ញុំសុំអនុញ្ញាតពីលោកបានទេ?>>ថេហ្យុង

<<ហឹម បានតើចាំបងឲយ៉ុងកាងជូនទៅ>>ជុងហ្គុក

<<ចុះក្រែងគាត់នៅមើលចំការអ្នកម៉ាក់នោះអី>>ថេហ្យុង

<<ពេលនេះគេមកវិញហើយ>>

<<អូ៎បែបហ្នឹងក៏បាន អញ្ចឹងលោកឲគាត់ប្រញ៉ាប់មកយកខ្ញុំផងណា ខ្ញុំនៅចាំ>>

<<okay>>

<<byeប្ដីសម្លាញ់>>នាយតូចជំទើតជើងឆ្មក់ថើបបបូរមាត់ស្វាមីមួយចឹបទើបដកមកវិញថែមទាំងផ្ដល់ស្នាមញញឹមពព្រាយ ហើយនាយក្រាស់ក៏ញញឹមតបមុននឹងឡើងឡានជិះបើកចេញទៅធ្វើការទៅ ។
ថ្ងៃក្ដៅបន្តិចទើបនាយយ៉ុងកាងបានមកយកថេហ្យុងតាមបញ្ជារបស់អ្នកជាចៅហ្វាយដែលកំពុងតែជាប់រវល់ការងារនៅក្រុមហ៊ុននោះ បើថាថ្ងៃនេះមិនរវល់ទេម្លេះហើយប្រហែលជាជុងហ្គុកជូនថេហ្យុងទៅដោយខ្លួនឯងបាត់ទៅហើយ

<<អ្នកប្រុសថេហ៍>>យ៉ុងកាង

<<បងយ៉ុងកាងមកហើយ ចាំខ្ញុំមួយភ្លេតណា ខ្ញុំឡើងទៅយកកាបូបសិន>>ថេហ្យុង

<<បាទ>>
រាងតូចរត់ស្ទុយឡើងទៅជាន់ខាងលើយកកាបូបរបស់ខ្លួនហើយទើបចេញមកវិញដោយមិនភ្លេចលាវ័យចំណាស់ទាំងពីរនោះទេ ទោះជាពួកគាត់មិនសួរនាំក៏ថេហ្យុងត្រូវតែប្រាប់គាត់ឲបានដឹងដែរ ។
បន្ទាប់ពីយករបស់ហើយ ថេហ្យុងក៏ដើរចេញមកដោយមាននាយយ៉ុងកាងចាំបើកទ្វាឡានឲជាស្រេច ហើយមិនយូរពួកគេក៏ចេញដំណើរទៅ នៅតាមផ្លូវកំពុងតែធ្វើដំណើរនេះ ដោយជិះកាត់ផ្សារមួយកន្លែងទើបថេហ្យុងបានប្រាប់ឲយ៉ុងកាងបញ្ឈប់ឡាន

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now