ភាគ៣៦:នាងចង់សម្លាប់យើង?

1.8K 130 1
                                    

<<ឯងហ៊ានបោកយើងផងហ្ហេស៎?>>ថាហើយនាយក៏កាន់ដំបងឈើជ្រុងនោះលើកឡើងទៅលើ

<<លោកចនប្រយ័ត្ន*ផាំងងង>>ថេហ្យុង ស្នូគ្រាប់កាំភ្លើងបានបន្លឺឡើងមកពីម្ខាងទៀត នោះគឺយ៉ុងកាងបានបាញ់មកកាន់បុរសម្នាក់នេះហ្នឹងឯង ធ្វើឲគេដេកដួលនៅនឹងដីមួយកន្លែង

<<អាចង្រៃយ៍>>ជុងហ្គុកនៅមិនអស់ចិត្តនាយងើបឈរអស់កម្ពស់ហើយក៏ទាត់ប្រុសម្នាក់នេះទាត់យកៗគ្មានសំចៃ មិនដឹងជាអស់ប៉ុន្មានជើងទៅហើយទេ នាយខឹងមិនមែនដោយសារបម្រុងវាយខ្លួនមុនហ្នឹងទេ ខឹងខ្លាំងបំផុតនៅពេលដែលឃើញថាថ្ពាល់ថេហ្យុងត្រូវមានស្នាមក្រហម ។

<<បានហើយលោកចន>>ថេហ្យុង ងើបឈរទាំងត្រដាបត្រដួសមកកាន់ដើមដៃអ្នកជាស្វាមី នាយងាកមកសម្លឹងមុខថេហ៍បន្តិចទើបព្រមឈប់តាមសម្ដី

<<បញ្ជូនពួកវាទៅឲប៉ូលីស>>ជុងហ្គុកបន្លឺប្រាប់អ្នកជាកូនចៅហើយ ទើបចាប់បីកាយប្រពន្ធដើរចេញទៅ    

    មកដល់ខាងក្រៅក៏ជួបគ្នាជាមួយនឹងលូណាព្រោះថាពេលនេះនាងក៏បានមកដល់ក្នុងបំណងចង់ឃើញពីស្ថានភាពរបស់ថេហ្យុងហ្នឹងឯង ហើយឥឡូវឃើញល្មមឃើញទាំងប្ដីរបស់គេទៀត ។ក្រសែភ្នែកមុតស្រួចរបស់ជុងហ្គុកបានសម្លឹងមកកាន់នាងក្រមុំដោយឥតព្រិចអីបន្តិច នាយក្រាស់យកថេហ៍ទៅដាក់ក្នុងឡានរួចមុននឹងដើរមករកកញ្ញាដែលកំពុងតែឈើធ្មឹងធ្មាំងហាក់ធ្វើខ្លួនមិនស្រណុកសុខចិត្ត

<<ស្នាដៃនាងហ្ហេស៎?>>សម្លេងដ៏ត្រជាក់ស្រៀបដូចទៅនឹងទឹកកកនៅតំបន់ប៉ូលយ៉ាងចឹង បានបន្លឺសួរនាំឡើងធ្វើឲនាងក្រមុំចាប់ផ្ដើមស្រៀវស្រានពេញប្រាណ

<<គឺ....>>លូណា មិនដឹងគួរយកពាក្យអ្វីមកឆ្លើយតបព្រោះថាពេលនេះកំពុងតែព្រឺនឹងសម្ដីនាយក្រាស់

<<ខ្ញុំសួរថាជាស្នាដៃនាងហ្ហេស៎?>>ជុងហ្គុក ម្ដងនេះនាយស្រែកគំហកយ៉ាងទ្រហឹងធ្វើឲអ្នកដែលនៅក្នុងឡានឯណោះក៏បានឮដែរ ។

<<បងជុង អូ-អូនសូមទោសអ្ហឹកអ្ហឺៗ អូនធ្វើក៏ព្រោះតែស្រលាញ់បងប៉ុណ្ណោះ អ-អភ័យទោសឲអូនផងទៅ>>ពេលដែលឃើញថារាងក្រាស់ជះកំហឹងមកបែបនេះ ធ្វើឲកញ្ញាលូណាភ័យសឹងតែគាំងហើយក៏យំហ៊ូរមកតែម្ដង ។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now