ភាគ០៣

250 13 0
                                    

ភាគទី០៣

នារាត្រីយប់ស្ងាត់ជ្រងុំមួយនេះ ក្នុងបន្ទប់ងងឹតមានតែភ្លើងរាត្រីបំភ្លឺព្រាលៗចាំងប៉ះនឹងរាងកាយរាងក្រាស់បន្តិចកំពុងតែអង្គុយនៅលើកៅអីពូកសម្លឹងមើលមុខមនុស្សស្រីរាងស្ដើងកំពុងតែគេងលង់លក់នៅលើពូកក្រោយពីយំនិយាយរៀបរាប់អស់ចិត្តហើយ។

" ស្រឡាញ់គេណាស់ហើយមែនទេ? បានជាខូចចិត្តអីថ្នាក់នឹង? "

ជុងយ៉ុននិយាយក្នុងចិត្តព្រមនឹងលើកដៃទៅវែកសក់ឲ្យណាយ៉ុនចេញពីផ្ទៃដែលធ្លាក់មករប៉ាត់រប៉ាយឲ្យស្រឡះបន្តិច។ ក្រោយពីលួងលោមណាយ៉ុនឲ្យគេងលក់ហើយ ទើបជុងយ៉ុនបានងើបចេញមកខាងក្រៅវិញថ្នមៗមិនហ៊ានបង្កសម្លេងរំខានដល់ដំណេកនាងនោះទេ។

ក្រឹក!!!
ស្សឺប....!!!

ចេញមកក្រៅភ្លាមទឹកភ្នែករបស់ជុងយ៉ុនបានស្រក់ហូរចុះមកភ្លាមៗតែម្ដង។ ទ្រូងឆ្វេងយល់ថាចុកអួលៗពើតៗ ដូចជាមានរបស់មុតស្រួចអ្វីកំពុងតែបុកចាក់បេះដូងរបស់គេមិនស្រាកស្រានសោះ។

ហ្ហឺក....!!!
ជុងយ៉ុនខាំមាត់សង្កត់ចិត្តឱបទ្រូងផ្អែកខ្នងនឹងទ្វារសម្រូតខ្លួនចុះមកយឺតៗរហូតអង្គុយលើឥដ្ឋជាមួយនឹងភាពឈឺចាប់រាប់ពាន់ក្នុងទ្រូងដោយប្រឹងលើកដៃជូតទឹកភ្នែកចេញពីមុខម្ដងហើយម្ដងទៀត។

" ឈឺណាស់មែនទេ? "

ភ្លាមនោះស្រាប់តែមានសម្លេងមនុស្សស្រីម្នាក់និយាយមកកាន់គេ ក៏ធ្វើអោយជុងយ៉ុនរហ័សជូតទឹកភ្នែកឲ្យស្អាតម្ដងទៀតមុននឹងងាកទៅរកទាំងលាក់ភាពឈឺចាប់មិនសម។

" បើដឹងថាឈឺមិចក៏នៅតែចង់នៅ? "

ច្បាស់ណាស់ថាមនុស្សស្រីម្នាក់នោះគ្មាននរណាក្រៅពី
ម៉ូម៉ូដែលជាមិត្តដ៏ល្អរបស់ជុងយ៉ុននោះទេ។ កែវភ្នែកនាងក្រហមរលីងរលោងសម្លឹងមើលភាពឈឺចាប់របស់
ជុងយ៉ុនទាំងអាណិត ហើយក៏ដើរមកជិតលត់ជង្គង់ទល់មុខគេរួចបានទាញជុងយ៉ុនមកឱបយ៉ាងណែន។

" មនុស្សល្ងង់!!! សមតែវៃឲ្យស្លាប់ទេ! ដឹងហើយលឺហើយថាបែបណា តែមិចក៏នៅតែធ្វើដើម្បីគេទៀត? ចង់គ្រាំគ្រាដល់ស្លាប់ខ្លួនមែនទេ? "

ដើម្បីអូនWhere stories live. Discover now