ភាគ១៥

287 11 0
                                    

ភាគ១៥

៥ឆ្នាំក្រោយ...

" រយះពេលប្រាំឆ្នាំហើយបងចាកចេញទៅ យូ ជុងយ៉ុន  តើបងនៅខាងក្រោមនោះយ៉ាងមិចដែរ? មានក្ដីសុខទេ? ស្ងប់ស្ងាត់ល្អទេ? ចំណែកខ្ញុំនៅខាងលើនេះវិញ រស់នៅមិនសុខទេ! ខ្ញុំត្រូវគេងយំនឹកបងរាល់យប់អស់មកប្រាំឆ្នាំនេះ។ ហើយបងដឹងទេថាខ្ញុំបានពុះពារតស៊ូជំនៈរាល់បញ្ហានឹងពាក្យសម្ដីមិនសមរម្យមកលើពួកយើង ខ្ញុំពិតជាចង់កាន់ដៃបងម្ដងទៀតក្នុងនាមជាមនុស្សស្រីរបស់បងយ៉ាងពេញលេញ ដោយមិនងាករេទៅណាឡើយ។ តើអាចទេ យូ ជុងយ៉ុន!!! ត្រឡប់មកវិញបានទេ? សំនួរនេះខ្ញុំតែងតែសួរ ហើយនិយាយម្នាក់ឯងរាល់ពេលមកកាន់ទីនេះ ហើយក៏និយាយរាល់ថ្ងៃអស់ជាងប្រាំហើយដែរ ប៉ុនែ្តវាគ្មានបានផលអីឡើយ ខ្ញុំក៏ដឹងដែរ ព្រោះថាបងបានទៅឆ្ងាយ ឆ្ងាយរហូតដល់ខ្ញុំតាមរកបងមិនបានឡើយ។ ហើយថ្ងៃនេះក៏ជាថ្ងៃគំរបខួបប្រាំឆ្នាំហើយនៃចាកចេញរបស់បងតាំងពីថ្ងៃនោះ អូនស្រឡាញ់បង!!! នឹកបងណាស់ "

ណាយ៉ុន ពេលនេះកំពុងតែចំណាយពេលឈរស្ងៀមត្រឹងសម្លឹងទៅទឹកហូរឆ្ងាយឆ្ងាយ ដែលហូរមិនត្រឡប់ ប្រៀបដូចជាការចាកចេញរបស់ ជុងយ៉ុន ដែលមិនអាចវិលមកវិញបានដូចគ្នា។ នាងចំណាយពេលមកអស់ប្រាំឆ្នាំហើយ ដែលត្រូវមកទីនេះរាល់មួយឆ្នាំម្ដងដើម្បីមករំលឹកដល់ការចាកចេញរបស់ ជុងយ៉ុន ដែលសព្វថ្ងៃនេះបន្សល់ទុកនូវភាពសោកសៅ នឹងវិប្បដិសារីគ្មានថ្ងៃរសាយ។

" ណាយ៉ុនអ៊ុននី!!! មេឃត្រជាក់ហើយ ពួកយើងត្រឡប់ទៅវិញទៅ "

ភ្លាមនោះ ជីហ្យូ បានដើរមកដល់ព្រមនឹងកន្សែងមួយមកដណ្ដប់ឲ្យ ណាយ៉ុន ដែលអាចចងចាំបានថានេះជាកន្សែងដែល ជុងយ៉ុន តែងតែដណ្ដប់ឲ្យនាងរាល់ពេលមេឃចុះត្រជាក់។ បើមកដល់ពេលនេះវារៀងចាស់បន្តិចក្ដី ក៏ប៉ុន្តែ ណាយ៉ុន បានរក្សាយ៉ាងល្អមកទល់ពេលនេះ។

" ចា៎!!! "
ណាយ៉ុន ឆ្លើយតបដោយមុខញញឹមក្រៀមស្រពោនរួចក៏ដើរត្រឡប់ទៅវិញជាមួយនឹង ជីហ្យូ ទៅ។

មួយសន្ទុះក្រោយ...

បន្តិចនោះក៏មានវត្តមានរបស់មនុស្សស្រីរាងខ្ពស់ស្ដើងបង្ហាញវត្តមានជាមួយនឹងទឹកមុខស្មើរ ដោយដើរមកជិតហើយដាក់ដៃពីលើបង្កាន់ដៃដែលជាកន្លែងកើតហេតុនៅថ្ងៃនោះកាលពីប្រាំឆ្នាំមុន។ ហើយវត្តមានរបស់មនុស្សម្នាក់ពេលនេះ ក៏ជា ជុងយ៉ុន នឹងឯង

ដើម្បីអូនWhere stories live. Discover now