បន្ទាប់ពីជជែកគ្នាអស់មួយសន្ទុះឥឡូូវនេះពួក
អ្នកទាំង3ក៏ដើមកដល់កន្លែងចតឡាន។
<អង្គុយត្រង់នេះមកកូន អង្គុយជិតម៉ាក់ណា>
ម្ដាយvegasស្រដីទាំងមុខញញឹមទៅកាន់ភីត
<បាទអ្នកម៉ាក់>ស្នាមញញឹមយ៉ាងស្រស់លេច
ឡើងនៅលើរវង់មុខដ៏ស្អាតផូផង់
<មិនដឹងជាយកចិត្តទុកដាក់ស្អីណាស់ណាទេ
មើលចុះធ្វើមុខគួឲស្អប់ដល់ហើយ ពូកែណាស់
អាខាងញញឹមយកចិត្ត> Vegasនិយាយព្រម
ទាំងដៀងភ្នែកទៅសម្លក់ភីតស្លែងទាំងក្នុងចិត្ត
លួចតេសដៀលគេមិនស្ទើទេ
ឡានស្ព័រសេរីទំនើបក៏បានវិលកង់ចេញពីបរិវេណមុខវីឡាឆ្ពោះទៅសាលាស្រុកចុះអេតា
សុីវិល។
ការធ្វើដំណើប្រកបដោយសុវត្ថិភាព មិនយូរ
ប៉ុន្មានពួកគេក៏បានមកដល់សាលាស្រុក ព្រោះ
ថានៅមិនឆ្ងាយពីផ្ទះពួកគេប៉ុន្មាននោះទេ
ងុឺត៚...
ពេលដែលឡានបានឈប់ភីតនឹងម្ដាយvega
បាននាំគ្នាចេញមកខាងក្រៅបម្រុងនឹងដើរចូល
ទៅខាងក្នុងទៅហើយតែងាកទៅមើលលោក
ប្រុសកូនឯណេះវិញនៅខ្នើតនៅលើឡាននៅ
ឡើយមិនព្រមចុះមកទេ
<ឯងបម្រុងនៅក្នុងឡាននឹងមួយជីវិតឬយ៉ាង
ម៉េច??ទើបមិនព្រមចុះមក> ដោយឃើញថា
រឹកពាកូនប្រុសមើលទៅហាក់ដូចជាទើសភ្នែក
ខ្លាំងពេកទើបគាត់ស្ដីឲបន្តិចទៅ អ្នកណាទៅ
ទ្រាំបានបើម្លឹងៗនៀក😑
<ហ្ហើយ!!! គួឲធុញមែន..គ្រាំង!!>ថាហើយ
Vegasបើកទ្វាឡានចេញមកហើយបិទវិញ
មួយទុះហឹងទាំងមុខស្អុយប៉ែ ភីតសម្លឹងមុខ
នាយបន្តិចទាំងសគ្រឺតធ្មេញក្នុងចិត្តលួចជេ
ប្រទិចនាយនេះមិនស្ទើដូចគ្នា
កាត់មកមើលពេលនៅខាងក្នុងឯណេះវិញ
ពេលនេះសៀវភៅអេតាសីុវិលត្រូវបានរៀបចំ
ឡើងយ៉ាងរៀបរយចង់ចាំតែសមីខ្លួនគេសេញ្ញេ
តែប៉ុណ្ណោះ។
<នៅធ្មឹងៗដល់ណាទៀតមិនឆាប់សេញ្ញេទៅ>
ម្ដាយvegasនិយាយទៅកាន់vegasព្រោះនាយនេះគិតតែធ្វើរឹកហីៗមិនអើពើរឿងសេញ្ញេ
ស្អីនោះទេ ខណៈដែលភីតគេសេញ្ញេរួចហើយ
<ន៎ែលោក!!សេញ្ញេឬក៏អត់??>ភីតបន្ទាប់ពីទ្រាំ
នៅក្នុងចិត្តគេក៏ដាច់ចិត្តសួរទៅvegasទាំងបង្ខំចិត្ត
ВЫ ЧИТАЕТЕ
ភរិយាកុងត្រា(ចប់☑️)
Любовные романыចំណងស្នេហ៍ត្រូវបានផ្សាភ្ជាប់ជាថ្មីម្ដងទៀត ក្រោយបានលែងលះ☺️ Bible (Vegas) Build (Pete) និពន្ធដោយ:Jing Nan 💚 ថ្ងៃផ្ដើមផុស៍6.2.2023😊 ចប់ថ្ងៃ13.4.2023🌷☺️
