Ep15:បងមិនព្រមឲអូនទៅទេ😭

415 83 33
                                        

<គឺប្រពន្ធរបស់កូននឹងហើយ>ម្ដាយvegas
ឆ្លើយទៅប្រាប់កូនទាំងដាក់ទឹកមុខចុះ គាត់ក៏
មិនចង់ឲភីតចាកចេញទៅដែ តែគាត់ពិតជាគ្មានវិធីណាដែលអាចកែប្រែចិត្តភីតបានទេ

<ភីត?! ហេតុអីគេចង់លែងលះ?! ខ្ញុំនឹងទៅជួប
គេឥឡូវនេះ>ពេលបញ្ចប់ប្រយោគvegasក៏រត់ចេញពីបន្ទប់មួយនេះ ទៅបន្ទប់របស់ខ្លួនវិញ

ក្រាក៚ក្រឹម៚..

<ភីតអូនកំពុងធ្វើស្អី?នេះអូនចង់ទៅណា?>
គ្រាន់តែបើកទ្វាចូលមកដល់ខាងក្នុងvegas
បានឃើញថាភីតកំពុងតែរៀបចំរបស់របរជាច្រើនដូចជា ខោអាវនឹងរបស់ប្រើប្រាស់ផ្សេងៗទៀត ដែលជារបស់គេ

<....>ស្ងាត់មិនតបតែគេនៅតែរៀបចំអីវ៉ាន់នោះដដែល

<អូនឮបងសួទេ?អូនចង់ទៅណា?ហេតុអីចង់់
លែងលះ?បងធ្វើអ្វីខុសមែនទេ?ភីត>Vegas
និយាយស្ទើតែស្រក់ទឹកភ្នែកចេញមកទៅហើយ កែវភ្នែកទាំងគូសម្លឹងមើលទៅម្ចាស់ចិត្ត
ក្នុងចិត្តប្រាថ្នាចង់គេឆ្លើយតបនូវសំណួររបស់
ខ្លួន ហេតុអីសុខៗក៏ចង់ចាកចេញទាំងដែលគេ
កំពុងតែពេញស្រលាញ់?? ហេតុអីក៏ចង់ចាក
ចោលគេ?? សំណួរជាច្រើនបានផុសចេញពីខួ
ក្បាលរបស់នាយ ហើយវាកំពុងត្រូវការចម្លើយ

<លោកមិនខុសទេ តែខ្ញុំចង់លែងលះ>មួយ
ប្រយោគយ៉ាងខ្លីដែលចេញពីមាត់ភីតអ្នកនិយាយមើលទៅធម្មតា តែអ្នកស្ដាប់មិនធម្មតា
នោះទេVegasគេស្ដាប់ឮហើយគឺចង់ប្រេះទ្រូង
ស្លាប់ភ្លាមៗតែម្ដង

<ហេតុអីចាំបាច់លែងលះបងខុសអ្វីឬ?អូន
និយាយមក ចង់ស្ដីបន្ទោសបងបែបណាក៏បាន
តែកុំចាកចោលបងអីណា> សម្លេងគេប្រែជាញ័
គេព្យាយាមលួងលោមភីតដោយសម្ដីស្រទន់
ហើយគេសង្ឃឹមថាភីតនឹងមិនចាកចោលគេផងដែរ តែ..

<សុំទោសផង ខ្ញុំមិនអាចធ្វើតាមកាសុំរបស់
លោកបានទេ> ភីតបិទវ៉ាលីរួចរាល់មុននឹង
ឈានជើងដើចេញពីមុខvegas

<បងមិនព្រមឲអូនទៅទេ>នាយចូលទៅអោប
កាយតូចពីក្រោយឈ្ងប់មុខប្រឡោះកញ្ចឹងក.
របស់គេហើយអោបយ៉ាងណែនឃាត់ជំហានគេមិនឲចាកចេញទៅ

<ដោះលែងខ្ញុំទៅ> ភីតដកដង្ហើមធំចេញមិន
នឹងហា៎ស្ដីចរញមកទាំងភាពធុញទ្រាន់

ភរិយាកុងត្រា(ចប់☑️)Where stories live. Discover now