<សឺត..នឹកណាស់>ពេលvegasមកដល់ក៏
ទៅអោបចង្កេះភីតពីក្រោយនៅឆ្មក់ថើបថ្ពាល់គេមួយខ្សឺតថែមទៀត
<ហឺយ..លោក?!!មកបានយ៉ាងម៉េច??>ភីត
ងើបចេញពីទោងហើយងាកមុខមករកvegas
រួចសួរទៅកាន់នាយទាំងចងចិញ្ចើមចូលគ្នា ដោយចម្ងល់ គេស្គាល់ផ្ទះខ្លួនបានយ៉ាងម៉េច?
<គឺជិះឡានមក> ហឹម...មើលចម្លើយដែល
vegasឆ្លើយតបជាមួយភីតទៅសមតែមួយដៃ
បាក់ថ្គាមទេតើ
<ចឹងហ៎?? ផ្លាញ់.!.បើចឹងជិះឡានលោកឯង
ទៅផ្ទះលោកឯងវិញទៅ>ថាមែនៗមួយកណ្ដាប់ដៃរបស់ភីត ធ្វើឲvegasត្រូវងាកមុខ
ទៅម្ខាងតាមកម្លាំងដៃ
<អួយ!! បែកមាត់បងហើយប្រពន្ធសម្លាញ់>
vegasងាកមុខមកវិញហើយយកដៃអង្អែល
ត្រង់កន្លែងគាមមាត់ដែលបែបមានឈាមចេញ
មករឹមៗរអ៊ូររទាំដាក់រាងតូចដូចជាកូនក្មេងយ៉ាងចឹង
<ឲសមមុខចុះ អ្នកណាប្រើឲមកឈ្លើយជា
មួយអញធ្វើស្អី?? នៅហ៊ានមកថើបអញទៀត ត្រូវប៉ុណ្ណឹងនៅតិចពេកផង> ភីតក្រញែងខ្លួន
ពេបមាត់បន្តិចស្ដីឲគេជាច្រើនហូហែមុននឹង
បោះជំហានដើរចេញ
<ភីតបងស្រលាញ់អូន> Vegasរត់ទៅអោប
ចង្កេះភីតពីខាងក្រោយហើយផ្អែកមុខនៅខ្នង
របស់រាងតូចហើយពោលពាក្យសារភាពស្នេហ៍
<លោកឯងកើតឆ្កួតស្អីទៀតហើយ?? ក្រែង
យើងនាមនិយាយគ្នាច្បាស់លាស់ហើយតើថា
មិនពាក់ព័ន្ធគ្នាទៀតនោះ មកតាមខ្ញុំរកស្អី??>
ភីតប្រឹងរើបម្រះឲចេញពីរវង់ដៃរបស់vegas
តែគ្មានបានផលនោះទេ កាន់តែតើគេនោះកាន់
តែរឹតបន្ថែម
<យើងគ្រាន់តែលែងឲពាក់ព័ន្ធនឹងគ្នាតើ អូន
មានបានហាមបងមិនឲស្រលាញ់អូនឯណា>
និយាយបែបនេះចេញបែបនោះ?? ឥតប្រកែក
យ៉ាងម៉េចជេស្ដីយ៉ាងម៉េចឲអាបុិនេះឈឺខួរ??
មើលចុះគេនៅតែរក្សាស្នាមញញឹមដ៏ស្រស់ស្រ
ទន់ទៅកាន់ភីតដដែល
<លោកកំពុងតែឆ្កួតហើយ>
<ឆ្កួតព្រោះស្រលាញ់អូនពេក> ស្នាមញញឹមនៅមាននៅជាប់លើផ្ទៃមុខសង្ហារាល់ពេលដែរ
និយាយជាមួយភីត
<ហ៊ឹម..ចេញពីផ្ទះអញភ្លាមទៅ អាឆ្កួត>ភីត
ដកដង្ហើមធំកំពុងតែទ្រាំទុកកំហឹងនៅក្នុងចិត្ត
នេះគេប្រឹងធ្វើចិត្តឲត្រជាក់ៗនិយាយជាមួយ
vegasហើយ
YOU ARE READING
ភរិយាកុងត្រា(ចប់☑️)
Romanceចំណងស្នេហ៍ត្រូវបានផ្សាភ្ជាប់ជាថ្មីម្ដងទៀត ក្រោយបានលែងលះ☺️ Bible (Vegas) Build (Pete) និពន្ធដោយ:Jing Nan 💚 ថ្ងៃផ្ដើមផុស៍6.2.2023😊 ចប់ថ្ងៃ13.4.2023🌷☺️
