Ep26:ក្ដីសុខក្នុងគ្រួសារ☺️💕

349 57 16
                                        


ពេលថ្ងៃរសាត់បាត់ជំនួសឲពេលរសៀល
ដៃមៃក្រាស់កំពុងតែអោបក្រសោបប្រាណប្រពន្ធជាទីស្រឡាញ់ក៏ត្រូវភ្ញាក់ពីដំណេកទៅ
ធ្វើការបន្តរទៀត

<សឺត..បងទៅធ្វើការសិនហើយ ប្រពន្ធសម្លាញ់>នាយអោនមុខថើបថ្ពាល់រលោងមួយ
ខ្សឺតមុននឹងងើបឡើងទៅងូតទឹករៀបចំស្លៀកពាក់

រំលង៚....

<ប៉ាៗ..>ពេលចុះមកដល់ខាងក្រោមកូនៗទាំង
បីរបស់ខ្លួនហៅខ្លួនហើយរត់មកអោបនាយគ្រប់គ្នាតែម្ដង

<យ៉ាងម៉េចនឹង??>នាយទាញកូនៗមកអោប
មុននឹងសួគេទាំងចម្ងល់នេះសុខៗរត់មកអោប
បែបនេះចម្លែកណាស់

<ប៉ាៗ..ទៅធ្វើការមែនទេ??>អាល្អិត ដែលវីឌដែលជាកូនច្បងសួទៅប៉ាៗរបស់គេ

<បាទ យ៉ាងម៉េចនឹងថ្ងៃនេះហាស៎??> នាយ
ញញឹមឆ្លើយតបទៅកូនវិញ

<កូនចង់ធំហើយធ្វើការដូចប៉ាដែរ>រាងក្រាស់
ឮកូនប្រុសបងនិយាយបែបនេះហើយក៏សើច
ស្ញេញតែម្ដង នេះក្មេងទើបកើតម្សិលមិញសោះ
ចេះគិតគូរដល់ម្ល៉ឹង

<បាទ>នាយទាញកូនប្រុសយកមកអោបមុន
នឹងផ្ដិតស្នាមលើថ្ពាល់ទន់ៗរបស់កូនមួយខ្សឺត
ម្នាក់ម្ដងៗគ្រប់ទាំង3នាក់តែម្ដង

<ប៉ាៗទៅធ្វើកា កុំរករឿងប៉ាតូចណាឮទេ??>

<បាទ.កូននឹងធ្វើជាក្មេងល្អ អត់រករឿងប៉ាៗតូច
ទេ>ទាំងបីនាក់ឆ្លើយព្រមគ្នាហើយក្រវីក្បាល
តាតាត់បញ្ជាក់ថាខ្លួនមិនរករឿងនោះទេ

<នេះកូនទៅធ្វើការហើយហេស៎?>ជួនជាពេល
នោះម៉ាក់នាយចុះមកដល់ល្មមទើបសួកូន
ប្រុសបន្តិច

<បាទ ម៉ាក់មើលកូនឲខ្ញុំផងលាហើយ>និយាយចប់នាងក៏ដើរចេញទៅ
បាត់ព្រោះប្រញាប់បន្តិចដែរ

<អេឡិច អេរិក ដែលវីឌ មកយាយកមចៅ>
គាត់ត្រដាងដៃលុតចង្គង់រង់ចាំវត្តមានចៅៗរត់
ចូលទៅរកគាត់ទាំងមុខញញឹម

<បាទ យាយ>ម្នាក់រត់ទៅរកយាយគ្មានប្រហី
នោះទេរត់បំបុកយកតែម្ដង ហើយមិនមែនមាឌ
តូចនោះទេលោកអើយ ទើបតែអាយុ1ឆ្នាំ5ខែ
សោះ ទម្ងន់15គីឡូ អស់ទៅហើយម្នាក់ៗ

ភរិយាកុងត្រា(ចប់☑️)Where stories live. Discover now