Episode 17

523 27 4
                                    


"អោយលេខផ្ទាល់ខ្លួនអ្នកនាង Bella មកទុកអោយខ្ញុំជាអ្នកនិយាយដោយផ្ទាល់" Director

"ចំពោះការងារថត sport ពាណិជ្ជកម្ម ការប្រម៉ូតផលិតផល ។ល។ ទាំងអស់នេះគឺជាការងារទោល Bella ចង់ពន្យាពេលប៉ុន្មានថ្ងៃក៏ CEO គេអាចអនុគ្រោះអោយបាន តែនេះការថត Series សិល្បៈករ សិល្បៈការនីដទៃគេក៏រវល់ដូចគ្នា ហេតុអីក៏ត្រូវអោយពួកគេមកពិបាកបែបនេះ" Director និយាយទាំងរៀងខឹង

"ខ្ញុំយល់ យល់ច្បាស់ណាស់ខ្ញុំក៏មិនចង់អោយរឿងហ្នឹងកើតឡើងដែរ តែខ្ញុំសុំពេលមួយថ្ងៃទៀត ប្រសិនបើ Bella មិនមកបំពេញការងារទេ Director ចង់ដូរតួ រឺបង់ល្មើសក៏ខ្ញុំមិនប្រកែកដែរ សុំពេលតែមួយថ្ងៃទៀតទេ សូមយោគយល់ម្តងទៅច្រើនឆ្នាំកន្លងមក Bella មិនដែលធ្វើអោយមានបញ្ហាទេ" លេខា

"ដូរតួ!? រឿងលេងជិតចប់ហើយអោយដូរស្រួលៗ? ក៏បានដោយយល់ថា Bella ពីមុនមកមិនដែលធ្វើអោយបញ្ហាទាំងនេះកើតឡើង ខ្ញុំអនុគ្រោះអោយជាលើកទីពីរចុះ តែបើស្អែក Bella មិនត្រឡប់មកវិញអ្នកនាងជាអ្នកដោះស្រាយជាមួយសិល្បៈដទៃ" Director

"អរគុណខ្លាំងណាស់ដែលយោគយល់ ខ្ញុំប្រាកដថាស្អែក Bella នឹងត្រឡប់មកថតវិញ" លេខា

គ្រាន់តែការសន្ទនារវាង Director និងលេខាចប់ភ្លាមខ្សែទូរសព្ទមួយផ្សេងទៀតខលចូលលេខារឿងការងារ លេខានាងគ្រាន់តែឃើញលេខភ្លាមក៏ស្មុគតែម្តង តែទោះជាងយ៉ាងណាត្រូវតែដោះស្រាយព្រោះទទួលប្រាក់ថ្លៃតម្លៃខ្លួនរួចរាល់ហើយ

Skip

កាត់មក superstar ដើរខ្វាលគោយើងវិញ Bella អោយតែ Pichy បែរមកមើលនាង នាងតែងក្រលាសភ្នែកចេញ

"តើពេលណាយើងត្រឡប់ទៅវិញ?" Bella

"គឺនៅពេលព្រះអាទិត្ររះផុតដើមគគីនោះ" Pichy និយាយហើយក៏ចង្អុលប្រាប់

"ហេតុទៅ? ប្រញាប់ទៅទីក្រុងវិញ??" Pichy

"គឺមិនមែនចឹងទេ គ្រាន់តែចង់ដឹង" Bella

"ជាទម្លាប់ម៉ោង 9:30 ថ្ងៃនឹងរះផុត ចាំយើងត្រឡប់ទៅវិញ" Pichy និយាយទាំងញញឹមបន្តិចបែបមិនសូវសម បន្ទាប់ពីការសន្ទនានោះបានបញ្ចប់ Pichy ក៏បាត់មាត់ដូចមិនចង់និយាយស្តី អារម្មណ៍ Bella ក៏ចាប់ផ្តើមវិលវល់នឹង Pichy ម្តងទៀត នាងឆ្ងល់ថាយប់មិញនេះជាពិត រឺនាងដេកសុបន្តិព្រោះ Pichy ហាក់ចម្លែងដាក់ខ្លួន

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now