Episode 25

442 24 20
                                    



"មកពីណាទៀតហើយ!?" ឃើញមុខ Andrew ដើរចូលផ្ទះភ្លាមលោក Davit ជាឪពុកក៏សួរ។

"គឺមកពីផ្ទះលោកអ៊ំ Nawat" Andrew បែរមុខមករកឪពុករួចក៏ដើរមកទាំងទឹកមុខធុញ

"ឯងមិនគិតថាធ្វើខ្លួនអោយមានប្រយោជន៍ខ្លះទេហ្ហេស?" Mr. Davit

"ប៉ាចង់អោយខ្ញុំធ្វើខ្លួនអោយមានប្រយោជន៍?" Andrew

"ប៉ាជួយខ្ញុំអោយឆាប់បានភ្ជាប់ពាក្យជាមួយ Votey មក ខ្ញុំនឹងធ្វើខ្លួនមានប្រយោជន៍អោយប៉ាឃើញ" Andrew តបដោយញញឹមបន្តិចរៀងឌឺដាក់ឪពុក ឯ Mr. Davit លឺហើយក៏ងាកមុខចេញពីកូន

"ឯងទៅណាទៅៗ" Mr. Davit

"ប៉ា...." Andrew ប្រើសម្តីស្រទន់ហៅឪពុកហើយក៏មកអង្គុយជិត

"ប៉ា...ប៉ាប្រើឥទ្ធិពលប៉ាបន្តិចទៅ លោកអ៊ំ Nawat នឹងគ្មានផ្លូវដើរទេ Votey នឹងធ្លាក់ក្នុងដៃខ្ញុំយ៉ាងងាយ" Andrew បញ្ចេញទឹកមុខល្បិចកល

"ប្រើស្អីទៀត ឯងអោយយើងបង្ខំ Nawat អោយលើកកូនស្រីតែមួយគេអោយមនុស្សអត់កំណើតដូចឯងហើយ ឥឡូវឯងចង់បង្ខំអោយគេអោយធ្វើអ្វីទៀត?" Mr. Davit តបទាំងធុញ

Skip

"Knock.....knock......" សម្លេងគោះទ្វាបានធ្វើអោយ Bella ភ្ញាក់ពីដំណេក រីឯ Pichy ក៏រៀងដឹងខ្លួនដូចគ្នាទាំងនៅវិលវល់។ បានស្រង់ក្លិនខ្លួន Bella Pichy មានអារម្មណ៍ថាដូចបានកើតម្តងទៀត ទុក្ខសោកក៏បាត់ពេលដឹងថាខ្លួនកំពុងនៅក្នុងរង្វង់ដៃ Bella តែក៏ធ្វើពុតជាលង់លក់នៅឡើយ ចំណែក Bella ក៏មិនហ៊ានដកខ្លួនចេញខ្លាចធ្វើអោយ Pichy ភ្ញាក់

.......សម្លេងគោះទ្វាម្តងទៀតបានធ្វើអោយ Bella សម្រេចចិត្តដកខ្លួនចេញពី Pichy លែងគិតថាជាបុគ្កលិកសណ្ឋាគារ

"អូននឹកបងខ្លាំងណាស់" Pichy និយាយពេល Bella ដកដៃខ្លួនចេញពីចង្កះ Bella លឺហើយក៏បែរមកឃើញកែវភ្នែករលីងរលោងរបស់ Pichy ដែលកំពុងសម្លឹងមកខ្លួន។

"បងមិនចង់ធ្វើជាជនទីបីបំបែកបំបាក់ស្នេហាអ្នកដទៃទេ" Bella តបទាំងបែរមុខចេញ ព្រោះមានអារម្មណ៍ខុសព្រោះទើបតែគេងអោប និងទាក់ទងគូរដណ្តឹងគេកន្លងមក

"បងមិនមែនជនទីបីទេ បងជាមនុស្សតែម្នាក់និង ដំបូងបំផុតដែលធ្វើអោយអូនស្គាល់អ្វីទៅស្នេហា" Pichy

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now