Little kitties🔞

1.3K 32 0
                                    

    «ថេយ៉ុង!» សម្លេងកម្លោះតូចម្នាក់បន្លឺឡើងឆ្វាចហៅមិត្តប្រុសរបស់ខ្លួនដែលកំពុងតែដើរចូលក្នុងសកលវិទ្យាល័យដែលពួកគេទាំងពីររៀន ។

    «អូរ ! ជីមីនមកដល់ហើយឬ !» នាយកម្លោះមាឌខ្ពស់រឹងមាំដែលស្គាល់ថាជាមិត្តកម្លោះតូចក៏ឆ្លើយ តបមកវិញដោយស្នាមញញឹម ។

    «មែនហើយ ! ខ្ញុំទើបតែមកដល់មុននេះទេ ហិ.. ហិ !» កម្លោះតូចជីមីនសើចតិចដាក់មិត្តប្រុសខ្លួនដោយលឹបភ្នែក ប៉ុន្តែមិនអាចមើលឃើញមុខបានឡើយព្រោះម្ចាស់សមីខ្លួនពាក់ម៉ាសបិទបាំងជិត ។

     កម្លោះតូចម្នាក់នេះមានឈ្មោះពេញថាផាក ជីមីនមានអាយុ 19 ឆ្នាំដែលជាប់ឈ្មោះជាសិស្សឆ្នើមជាង គេក្នុងសកលវិទ្យាល័យដ៏ល្បីល្បាញមួយនេះ ។ មួយ តួខ្លួនរបស់នាយតូចគឺពោរពេញដោយភាពល្អឥតខ្ចោះនិងស្រស់ស្អាត ។ មិនថារាង ស្បែកសម្លេងនិងអ្វីផ្សេងទៀតលើដងខ្លួនមួយសុទ្ធតែល្អមកពីធម្មជាតិប៉ុន្តែអ្វីដែលអន់នោះគឺកម្ពស់ ព្រោះដោយសាររឿងមួយនេះទើបគេជាប់ឈ្មោះថាជាប្រុសតូចច្រឡឹងមកដល់សព្វថ្ងៃនេះ ។

    តាំងពីចូលមកសកលវិទ្យាល័យមួយនេះមក
ជីមីនមិនដែលបង្ហាញផ្ទៃមុខឲអ្នកណាបានឃើញឡើយ មិនថាគ្រូបង្រៀនឬសិស្សដទៃមិនមានអ្នកណាបាន ឃើញមុខជីមីនឡើយ ដោយហេតុថាម្ចាស់សមីខ្លួនបិទបាំងនិងការពារ ។ អ្នកដទៃមួយចំនួនតែងតែថាមុខរបស់ជីមីន គឺអាក្រក់មានស្នាមនិងមុន ប៉ុន្តែអ្វីដែលគេនិយាយទាំងប៉ុន្មានវាជាការខុស ព្រោះនាយតូចម្នាក់នេះមានផ្ទៃមុខស្អាតប្រៀបបានទេពធីតាដើរដី ត្បិតមិនដែលបង្ហាញមុខឲគេបានឃើញក៏ដោយ ។

    ទ្រីង !

    កណ្ដឹងនៃសាលាបានរោទ៍ឡើងយ៉ាងលាន់ដាស់ សតិអារម្មណ៍សិស្សគ្រប់គ្នាឲប្រញាប់ប្រញាលដើរតម្រង់ចូលក្នុងថ្នាក់រៀនវិញ ដែលក្នុងនោះក៏មានជីមីនផងដែរដែលកំពុងតែដើរជាមួយមិត្តប្រុសរបស់ខ្លួនទាំងពីរ ។

    «បងចូលថ្នាក់សិនហើយ ចេញលេងចាំបងទៅរក !» កម្លោះសង្ហារទាំងពីររូបកាន់ដៃនាយល្អិតម្ខាងម្នាក់រួចប្រាប់មកនាយតូចជាមួយសម្លេងក្រលរធំ ។

Short Novel !! Where stories live. Discover now