Ma Dummy🔞

3.6K 66 0
                                    


ចូល Debut ឆ្នាំដំបូងមនុស្សទីមួយដែលជីមីនចាប់អារម្មណ៍នោះគឺជុងគុក ។ នាយតូចតាមយក ចិត្តយកថ្លើមរាល់ថ្ងៃដើម្បីបានស្និទ្ទស្នាលជាមួយជុងគុក តែមើលទៅជុងគុកហាក់មិនចាប់អារម្មណ៍ជា មួយរូបគេសោះទាល់តែ ជួបមុខគ្នាលើកណានាយតែងតែដើរគេចមុខនិងតែងតែនិយាយពាក្យថា
" សម្រកទម្ងន់ " ហេតុផលព្រោះរូបគេមិនសូវស្អាត រូបរាងក៏ធាត់ ទើបជុងគុកមិនសូវខ្វាយខ្វល់បែបនេះ តែជីមីនមិនបានប្រកាន់អ្វីឡើយ ព្រោះគិតថាជុងគុកនៅក្មេងទើបគេមិនសូវយល់ ។ ប៉ុន្តែយូរៗទៅជុងគុកក៏នៅតែដដែល ទើបជីមីនអស់ជម្រើសចិត្តក្នុងការតស៊ូបន្តទៀត ។

នៅថ្ងៃមួយគេក៏ឈប់ខ្វាយខ្វល់និងរវីរវល់ជាមួយជុងគុកបន្តទៀត ព្រោះអ្នកម្ខាងទៀតដូចជាមិនរវីរវល់ជាមួយសោះគេធ្វើហីៗ ហាក់ស្អប់ជាមួយជីមីនយ៉ាងខ្លាំងហេតុដូច្នេះទើបជីមីនសម្រេចចិត្តឈប់ធ្វើបែបនោះទៀត ព្រោះបើបន្តក៏វាមិនបានអ្វីមកវិញដែរ បើគេមិនចាប់អារម្មណ៍យើងផង ។

កន្លងផុតទៅអស់ជាច្រើនឆ្នាំរូបរាងរបស់ជីមីនបានផ្លាស់ប្ដូរទាំងស្រុង ទាំងបបូរមាត់ រាងកាយ ស្បែកនិងអ្វីៗផ្សេងៗទៀតនៅលើដងខ្លួនមួយតួសុទ្ធតែល្អឥត ខ្ចោះ ស្ទើតែរកអ្វីមកប្រៀបផ្ទឹមមិនបាន ។

ចំណែកទំនាក់ទំនងរបស់ពួកគេទាំងពីរក៏បានផ្សារ ភ្ជាប់សារជាថ្មី ក្នុងបេះដូងជុងគុកហាក់បាក់ស្រឹបនិងសម្រស់ជីមីនឲនាយលង់ស្នេហ៍ស្ទើដកក្បាលមិនរួច ហើយចាប់តាំងពីពេលនោះចំណងទាក់ទងរបស់ពួក គេក៏បានចាប់ផ្ដើម ។

_ក្នុងបន្ទប់_

នាពេលយប់សមាជិកម្នាក់ៗកំពុងមមារញឹកជាមួយការហាត់សមក្បាច់រាំរបស់ខ្លួនយ៉ាងស្រុះស្រួល ម្នាក់ៗបែកញើសពេញតែខ្លួន រាងកាយក៏ដង្ហក់ខ្យល់ព្រោះ តែហត់ក្នុងការហាត់រាំ

« hyung ហត់ដែរទេ ? » កម្លោះសង្ហារចន ជុងគុកសួរមកកាន់បងខ្លួនតិចៗស្របជាមួយសម្លេងដង្ហក់ស្ដាប់មិនចង់បាន

« ហឹុម... » ជីមីនមិនបានតបគ្រាន់តែដកដង្ហើមធំជំនួសការតបទៅវិញ ព្រោះមិនមានអ្វីត្រូវមាត់ជាមួយឡើយ

Short Novel !! Hikayelerin yaşadığı yer. Şimdi keşfedin