2

229 19 1
                                    

"Yoshi មិនរវល់ពីខ្ញុំ ៣ថ្ងៃហើយ ផ្ញើសារក៏មិនតប call ក៏អត់លើក ថាទៅរកគេដល់សាលាដែរ តែខ្លាចគេថាយើងរំខាន" Hyunsuk ឈប់និយាយមួយភ្លេត ដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់
"ខ្ញុំអត់ដឹងថាខ្ញុំបានធ្វើអីខុសទេ។ មិចសុខៗ គេទៅជាបែបនេះ?" Hyunsuk យកដៃជូតទឹកភ្នែកខ្លួនដែលទប់លែងជាប់
Jihoon មានអារម្មណ៍ថាបេះដូងរបស់ខ្លួនប្រះជាពីរ ពេលឃើញទឹកភ្នែក Hyunsuk គេបានលើកដៃទៅអង្អែលក្បាល Hyunsuk ថ្មមៗ លួងកំលោះដែលមានរាងតូចជាងខ្លួនឲ្យបានធូរចិត្ត
Haruto និង Jaehyuk មើលមុខគ្នាទៅវិញទៅមក
"hyung យើងមកគិតផ្លូវល្អវិញទៅ ប្រហែលគាត់ត្រូវត្រៀមប្រឡងទេដឹង ខ្ញុំមានមិត្តម្នាក់រៀននៅសាលាជាមួយ Yoshi hyung ដែរ លឺគេថា សប្តាហ៏ក្រោយគឺមានការប្រឡងធំមួយសម្រាប់និស្សិតច្បាប់ហាស៎" -Jaehyuk
Haruto ងក់ក្បាលយល់ស្របទៅតាមអីដែល Jaehyuk និយាយ
Hyunsuk អារម្មណ៍ច្របូកច្របល់ ព្យាយាមគិតទៅតាមអ្វីដែល jaehyuk ប្រាប់
តែ Jihoon ស្រាប់តែនិយាយជំទាស់
"ហាស៎?! ចឹងគេអាចប្រាប់ Hyunsuk hyung តាំងពីដំបូងតាស៎ ហេតុអីមិនប្រាប់ ត្រៀមប្រឡងរៀន ២៤ម៉ោងមែន គ្រាន់តែផ្ញើសារថា រវល់បាត់ប៉ុន្នានថ្ងៃ សរសេរមិនដល់ ១នាទីផង ហេតុអីធ្វើមិនបាន មនុស្សបើគេស្រលាញ់គេខ្វល់ គេមានពេលឲ្យហើយ ទោះបីរវល់មិចក៏ដោយ វាមានចេតនាគេចចេញពី Hyunsuk ច្បាស់ណាស់" Jihoon និយាយទាំងកំហឹង
Hyunsuk គាំងមួយកន្លែង ចង់យំតែគេយំលែងចេញ ពេលលឺដូច្នេះ
Hyunsuk ភ្លាមៗនោះគិតអីមិនចេញ ហើយគេក៏លែងចង់គិតទៀតដែរ គេបានឆក់ដប vodka ពីតុជាប់នោះ មកអកដូចទឹកសុទ្ធ Jihoon បើកភ្នែកធំៗ ពេលឃើញបែបនេះ
"អា... Jihoon hyung ឆាប់ដកស្រាចេញពីដៃ Hyunsuk hyung ភ្លាមទៅ នៅភ្លឹកដល់ណាទៀត ព្រះអើយ..." Jaehyuk ស្រែក
Haruto ប្រញាប់ សូមទោសដល់ម្ចាស់ស្រានៅតុជាប់នោះ
Haruto និង Jaehyuk យកដៃទប់ក្បាលរៀងខ្លួនហួសជិត មិចក៏ Jihoon ត្រូវនិយាយត្រង់យ៉ាងនេះ
ពួកគេខំនិយាយលួង Hyunsuk វិសនឹងបានសម្រេចទៅហើយ
Jaehyuk សម្លឹងមើលទៅ Hyunsuk ដែលក្រាបលើតុ (pass out, low alcohol tolerance) ដោយសារហេតុការណ៍អម្បាញ់មិញ ហើយក្រឡេកមើល Jihoon ដែលនៅជិតនោះសម្លឹងមើល Hyunsuk មិនដាក់ភ្នែកមិនដឹងតាំងពីពេលណា
"មកពី Jihoon hyung ហ្នឹង!" -Jaehyuk
"Yahh! តែបងមាននិយាយខុសអត់? ពួកឯងទេដែលខុសនោះ! ដឺងទេ វិធីរបស់ពួកឯងមានតែឲ្យ Hyunsuk hyung ឈឺកាន់តែខ្លាំងនៅថ្ងៃមុខ ហេតុអីក៏ចង់ឲ្យHyunsuk hyung ងងឹតល្ងង់ជាមួយអាប្រុសជប៉ុនហ្នឹងកាន់តែខ្លាំងទៀតហាស៎?! នេះមិនមែនលើកទី១ទេណា! ពួកឯងមានដឹងថាអាល្អិតនោះធ្វើអីខ្លះដាក់ Hyunsuk hyung អត់?" Jihoon តែងតែខឹងជាខ្លាំង ពេលដែលនិយាយដល់ Yoshi ម្តងៗ
Haruto Jaehyuk នៅស្ងៀម ព្រោះពួកគេដឹងថា Jihoon ដឹងរឿងច្រើនជាងពួកគេ
Hyunsuk មិនសូវនិយាយរឿង ស្នេហារបស់ខ្លួនច្រើនឡើយ គេតែងគិតថា គ្មាននរណាចង់ស្តាប់រឿងគេនោះទេ តែ Jihoon ស្គាល់ពី Hyunsuk ច្បាស់ណាស់ ដែលគេតែងតែមានអារម្មណ៍ដឹងថាពេល Hyunsuk កើតទុក្ខ និង ជជីកសួរឬសគល់ជានិច្ច
"ពួកឯងនៅហ្នឹងសិនក៏នៅចុះ បងយក hyunsuk hyung ទៅផ្ទះមុនសិនហើយចឹង"
"អូខេ!" Haruto និង Jaehyuk ឆ្លើយ

*At Hyunsuk's apartment*
Jihoon រាវសោរពីហោប៉ាវ Hyunsuk បានហើយ ក៏ចាក់សោរចូល រួចលី Hyunsuk លើស្មាដូចលើការុងអង្ករ សម្រាប់ Jihoon Hyunsuk ស្រាលដូចសំដី (មិនប្រាកដថា Jihoon មានកម្លាំងខ្លាំង ឬ hyunsuk ពិតជាស្រាលខ្លាំង)
Jihoon ដំរេត Hyunsuk លើគ្រែ រួចអង្គុយគេមគ្រែសម្លឹងមើលមុខដ៏តូចរបស់ Hyunsuk សឹងមិនព្រិចភ្នែក
Jihoon យកដៃស្តាំខ្លួនទៅអង្អែលថ្តាល់ឆ្វេង Hyunsuk ថ្មមៗ អូសទៅគុម្ពត្រចៀក ចុះមកថ្គាម រហូតឈប់ត្រឹមចង្ការ មេដៃលើបបូរមាត់ដ៏សុីជំពូររបស់កំលោះតូចច្រលឹម
'ពិតជាទន់ណាស់' Jihoon គិតក្នុងចិត្ត
Jihoon កំពុងភ្លឹកជាមួយសម្រស់ដ៏គួរឲ្យស្រឡាញ់ សាច់សរ រលោងដូចពងមាន់បក បបូរមាត់ដ៏ទាក់ទាញរបស់ Hyunsuk គេពិតជាចង់ដឹង ចង់ភ្លក់ តើរសជាតិបែបណាទៅ? គេអោនចុះកាន់តែគៀក រហូតដល់មុខរបស់គេទាំងពីរនាក់សល់គម្លោតត្រឹម ២ សម ពីគ្នា
ស្រាប់តែ Hyunsuk បើកភ្នែកឡើងព្រឹមៗ មើលអ្វីមិនសូវច្បាស់ តែគេអាចដឹងថា មានវត្តមាននរណាម្នាក់សំកាំងគ្របដណ្តប់ពីលើខ្លួនគេ
ប្រៀបដូចភ្ញាក់ពីសុបិន្ត Jihoon ស្ទុះងើបឈរ ព្យាយាមរកនឹកពាក្យបកស្រាយ តែមិនទាន់នឹងបានហាមាត់និយាយផង
Hyunsuk បានទាញដៃ Jihoon កន្ត្រាក់ចុះក្រោម ដោយមិនបានត្រឹមមុន កម្លាំងទាញមិនស្រាលមិនធ្ងន់នោះ ធ្វើឲ្យ Jihoon ដួលគ្របលើបុរសសក់សរដែលកំពុងគេងលើគ្រែសារជាថ្មី
"កុំទៅចោលខ្ញុំអី" Hyunsuk និយាយខ្សោយៗចុងៗដង្ហើម ភ្នែកបើកមិនរួច
ដងខ្លួន Jihoon ជាប់គាំងមួយកន្លែង មិនដឹងធ្វើយ៉ាងណាក្នុងស្ថានការណ៍បែបនេះ
"Hm...ខ្ញុំមិនទៅណាទេ អូខេ?" Jihoon តបឲ្យ Hyunsuk បានធូរចិត្ត គេងើបខ្លួនឡើងអង្គុយបន្តិច ព្រោះគេខ្លាចគេគ្រប់គ្រងខ្លួនឯងមិនបានបើពួកគេទាំងពីរនៅគៀកគ្នាខ្លាំងពេកបែបនេះ (he knows his limit)
ដោយ Hyunsuk នៅកាន់ដៃ Jihoon ជាប់នៅឡើយ Jihoon ក៏បានយកដៃឆ្វេងរបស់គេអង្អែលក្បាល និងប្រលែងលេងជាមួយសក់របស់ Hyunsuk
ឃើញថា Hyunsuk លង់លក់ជ្រៅហើយ Jihoon ក៏ចេញពីបន្ទប់គេងរបស់ Hyunsuk មកគេងលើសាលុងនៅបន្ទប់ទទួលភ្ញៀវ ដោយសារយប់ជ្រៅ Jihoon សម្រេចចិត្តគេងនៅទីនេះ ណាមួយគេមិនចង់ទុក Hyunsuk ចោលនោះឡើយ

—————

Is it boring? -.-

Just Friends [ HOONSUK ]Tahanan ng mga kuwento. Tumuklas ngayon