11

137 20 0
                                    


តាំងពីថ្ងៃដែល Yuna បានសារភាពប្រាប់ Jihoon មក នាងព្យាយាមស្និតស្នាលជាមួយ Jihoon ច្រើនជាងមុន នាងព្យាយាមយកចិត្ត Jihoon គ្រប់វិធី នាងក៏តាម Jihoon ស្អិតផងដែរ។ ចំពោះ Jihoon វិញ គេមិនបានឆ្លើយតបអ្វីទៅ Yuna នោះទេ មិនបានទទួលយកនាង ហើយក៏មិនបានបដិសេធជាមួយនាងដូចគ្នា ដោយគេដូចជាអាណិតដល់ទឹកចិត្ត និងភាពក្លាហានដែល Yuna មានមកលើគេ។ គេបានផ្តល់សិទ្ធដល់នាងធ្វើអ្វីដែលនាងចង់ធ្វើមកលើគេ។ តែជាក់ស្តែង អ្វីដែលនាងព្យាយាមធ្វើទៅកាន់ Jihoon គឺមិនបានផលដូចដែរចិត្តនាងចង់បានឡើយ។ Jihoon មិនដែលមើលមកនាងដោយក្តីស្រឡាញ់ឡើយ ក្រសែភ្នែកមិនដែលមើលនាងចំនោះទេ។ គ្រប់ពេលនាងនៅជិត Jihoon នាងចាប់អារម្មណ៍ថា Jihoon ភ្លឹកៗ រូបកាយនៅជិតនាង តែចិត្តគេដូចជាមិននៅទីនោះទេ សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ មិនមានប្រលឹងនៅក្នុងខ្លួន។ តែ Yuna នៅតែព្យាយាម...

"Jihoon oppa... មានហាងកាហ្វេមួយទើបតែបើក បរិយាកាសល្អណាស់ បងអាចជូនខ្ញុំទៅបានអត់?"
"..." Jihoon មិនបានចាប់អារម្មណ៍ថា Yuna សួរមកកាន់គេនោះឡើយ
Yuna ងាកមករក Jihoon ដែលភ្នែកគេកំពុងជាប់ហ្នឹងកញ្ចក់ទូរសព្ទដូចជាទន្ទឹងរង់ចាំការឆ្លើយតបពីនរណាម្នាក់ដោយគេព្យាយាម Refresh Chat ២ វិនាទីម្តង ឈ្មោះដែរនៅលើអេក្រង់ឆាតនោះគឺ... Choi Hyunsuk
'ម្នាក់ហ្នឹងទៀតហើយ' Yuna គិតក្នុងចិត្ត
"បង..." Yuna លូកដៃទៅកាន់ដៃ Jihoon លើកនេះទើបគេងាកមករក Yuna វិញ
"Huh?"
"ខ្ញុំចង់សួរបងថា បងអាចជូនខ្ញុំទៅបានអត់? មានហាងកាហ្វេមួយទើបតែបើក បរិយាកាសល្អណាស់" Yuna និយាយមួយៗ ច្បាស់ទៅកាន់ Jihoon
"Hmm... okay" Jihoon និយាយជាមួយទឹកមុខស្មើរៗដូចយល់ព្រមឲ្យតែបានៗ

ឥឡូវនេះពួកគេស្ថិតក្នុងពេលវិស្សមកាល ឆមាសបានបញ្ចប់ ជាពេលដែលពួកគេទន្ទឹងរង់ចាំ...។

*រយៈពេលមុនឆមាសបញ្ចប់*
ពួកគេរវល់រៀងខ្លួន Jihoon មិនសូវបានជួប Hyunsuk ឡើយ Jihoon ព្យាយាមឆ្លៀតពេលទៅរក Hyunsuk តែពេលវេលាពួកគេតែងតែជ្រួសគ្នាជានិច្ច Jihoon សឹងតែគិតថា Hyunsuk ចង់គេចពីគេទៀតផង។ គេតែងឆាតទៅរក Hyunsuk រាល់ថ្ងៃ ទោះបីគេទទួលការឆ្លើយតបពី Hyunsuk តិចតួចបំផុតក៏ដោយ។

Chat box
Jihoon: Hyung ...បងពេលណាទំនេរ ?
-8 am
Hyunsuk: បងអត់ដឹងដែរ
-9 pm
Jihoon: ចាំស្អែកចាំ Reply ម្មងទៅបង...
-9:01 pm
ថ្ងៃបន្ទាប់
Jihoon: Hyung!
-9 am
បងនៅណា?
-12 pm
Hyunsuk: ផ្ទះ
-12 am
ថ្ងៃបន្ទាប់
Jihoon: Hyunggggggggggg
-8:30am
ថែខ្លួនផង កុំខំពេក សំរាកខ្លះទៅ
-2pm
រាត្រីសួស្តី
-10pm
Hyunsuk: Night.
-12am
Jihoon: Hyung... បងនឹកខ្ងុំអត់?
បងអត់ចង់ជួបខ្ញុំខ្លះទេហ៎?
-1am
ថ្ងៃបន្ទាប់
Jihoon: 😔😔😔
-3pm

Just Friends [ HOONSUK ]Wo Geschichten leben. Entdecke jetzt