6

162 19 2
                                    

*Parking lot*

"Jihoon-ah ឈប់... ឈប់សិន! ឯងធ្វើឱ្យដៃបងឈឺហើយ..."
Jihoon លែងដៃ Hyunsuk ជាមួយទឹកមុខត្រូវបានគេរំខាន (look annoyed)
"ប្រញាប់ទៅណាហ្នឹង ទើបស្មើរហ្នឹង? ផ្ទះឯងចេះរត់ចោលឯងមែន? ហើយមុខហ្នឹងខឹងរឿងអី? អ្នកណារករឿងឯង" Hyunsuk
"..."
"..."
Hyunsuk ដកដង្ហើមធំ ចូលទៅអង្គុយក្នុងឡាន
ពួកគេទៅដល់ផ្ទះ មិនមាននរណានិយាយអីទាំងអស់
"ចូលក្នុងដែរអត់?" Hyunsuk
"..." Jihoon ធ្វើមុខភ្លឺសៗ
"ហើយកើតថីហ្នឹង ចម្លែកៗ សួរអត់ឆ្លើយហ្នឹង, បើមិនចូល បិទទ្វារហើយចឹង"
Hyunsuk បម្រុងនឹងបិទហើយ Jihoon បានយកដៃទប់ទ្វារ រួចដើរចូល
Hyunsuk  បិទភ្នែកហើយដកដង្ហើមធំ ហួសចិត្តនឹងសភាព Jihoon ពេលនេះ
ពួកគេទាំងពីរអង្គុយជាប់គ្នាលើសាឡុង
"ឥឡូវមិច កាលលោកវាចាបាន?" Hyunsuk ងាកទៅសួរ
"បងឯងមិនរវីររវល់ជាមួយខ្ញុំធ្វើអី"
"ហាស៎? អីគេ អត់បានធ្វើចឹងផង? មិនរវីររវល់ម៉េច?"
"បងនិយាយតែជាមួយម្នាក់នោះហ្នឹង ហើយលេងជាមួយគ្នាស្និតៗទៀត"
"អីគេ ហើយមកជុំគ្នា លេងជុំគ្នា ម៉េចទៅច្រណែនគេចឹងវិញហា៎"
"មិនបានច្រណែនហេ!"
"ចឹង? គេហៅអីវិញចុះ? ប្រចណ្ឌ? តែប្រចណ្ឌអី ឯងមិនមែនសង្សារបងផងហ្នឹង"
មួយឃ្លានេះដូចចាក់ចូលបេះដូង Jihoon មួយកំបិត មិនបន្សល់សូម្បីស្នាមឈាមមួយតក់
'គាត់និយាយត្រូវតាស៎ តែម៉េចខ្ញុំដូចជាឈឺចាប់ជាមួយពាក្យទាំងនេះម៉េះ?' 'តើអារម្មណ៍នេះ គេហៅថាម៉េច? ខ្ញុំក៏មិនដឹងដែរ ខ្ញុំដឹងតែខ្ញុំមានអារម្មណ៍រំខានពេលឃើញគាត់ស្និតស្នាលជាមួយអ្នកផ្សេង' Jihoon គិតក្នុងចិត្ត
"ខ្ញុំគ្រាន់តែបារម្ភ...!!!" - Jihoon
'ប្រហែលហើយ? ខ្ញុំគ្រាន់តែបារម្ភប៉ុណ្ណោះគ្មានអីលើសនឹងទេ' Jihoon និយាយប្រាប់ខ្លួនឯងក្នុងចិត្ត
"បារម្ភ? តែបារម្ភរឿងអី ដូចអត់មានអីត្រូវបារម្ភផង សុទ្ធតែគ្នាឯងសោះ"
"គ្នាឯង? បងឯងស្គាល់វាបានប៉ុន្មានម៉ោងហើយ? ប្រយ័ត្នតែគ្នាឯង ធើសុីគ្នាឯងបាត់ទៅ!"
"កុំគិតអវិជ្ជមានច្រើនពេក អត់សប្បាយហេ! ហើយបើថាត្រូវប្រយ័ត្ន បងត្រូវប្រយ័ត្នឯងជាងគេហ្មង"
"និយាយមែនទែនហា ខ្ញុំឃើញក្រសែភ្នែកអាកូនហ្នឹងមើលទៅកាន់បងឯងមិនល្អម៉ានទេ ហើយអាម្សៀលម្នាក់ហ្នុង ក៏ដៃដល់ណាស់ដែរ"
"នែ កុំហៅគេអាក្រក់ស្តាប់ពេក ខ្លាចគេប្រាប់ឈ្មោះដល់ឯងដែរតា៎ ហី តែបើនិយាយរឿងដៃដល់ Sunwoo មិនបានមួយជំនិតឯងទេ"
"កុំយកគេប្រៀបជាមួយខ្ញុំបានអត់" Jihoon និយាយជាមួយទឹកមុខស្មើរ
"ថី បានប្រៀបមិនបាន"
"CHOI HYUNSUK"
Jihoon រុញស្មា Hyunsuk ចុះ ធ្វើឲ្យខ្លួនគេទម្រេតលើសាឡុង ឯ Jihoon ទ្របពីលើ Hyunsuk ដៃម្ខាងកាន់ស្មាដែលគេបានរុញ ដៃម្ខាងទៀតច្រុតនឹងសាឡុងជិតក្បាល Hyunsuk ជាទម្ររខ្លួនរបស់គេ ជង្គង់ទាំងពីរច្រុតឃាំងជើង Hyunsuk សងខាង
Hyunsuk ស្រឡាំងកាំង ហេតុអីគេជួបតែរឿងបែបនេះ អស់ពីថ្ងៃ ឈរ មកដល់យប់ ដេកម្តង?!
Jihoon ឱនចុះមកជិតត្រចៀកឆ្វេងរបស់ Hyunsuk រួចខ្សឹប
"ម៉េចក៏មិនតបត ក្នុងស្ថានភាពបែបនេះទំរង់បែបនេះ ចុះបើឥលូវហ្នឹង អ្នកនៅពីលើបង មិនមែនខ្ញុំ ជាអ្នកផ្សេង បងនៅស្ងៀមចឹងដែរមែន?" ខ្សឹបបណ្តើរ ដៃដែលកាន់ស្មាបានបបោសចុះមកក្តោបជាប់ត្រឹមចង្កេះ
ដុកដាក់ៗ បេះដូង Hyunsuk លោតចេញមកក្រៅលូវហើយ សម្លេងនៅជិតត្រចៀក បូករួមខ្យល់ដង្ហើមបានប៉ះមកលើស្បែករបស់គេ ធ្វើឲ្យ Hyunsuk ក្រញេញខ្លួន ព្រឺសម្បុរងាកមុខចេញមកខាងស្តាំ
ការងាកមុខចេញរបស់ Hyunsuk បានបើកទូលាយឲ្យ Jihoon ឃើញកញ្ជើងកដ៏សខ្ចីរបស់ខ្លួន ដូចស្វាគមន៍ខ្លាចូលផ្ទះ
Jihoon gulp at the sight

ប្រសិនបើ Jihoon ជាបិសាចជញ្ជក់ឈាម Hyunsuk ប្រាកដជាស្លាប់មិនខានទេ

'Hyunsuk hyung បងធ្វើអីហ្នឹង វាគ្រោះថ្នាក់ណាស់ ថីបានកម្រើកអត់ចេះគិតចឹង?! នេះដូចបើកផ្លូវឲ្យ ខ្ញុំសុីបងទាំងរស់ហើយ ដឹងអត់?! ដៃបងអាចកម្រើកបានទាំងសងខាង បងច្រានខ្ញុំចេញបានតាស៎! បងចង់ឲ្យខ្ញុំបង្កើតសិល្បៈថ្មីលើ ក របស់បងមែន? មើលទៅបរិវេន សរ លាតនេះដូចត្រូវការពណ៌បន្ថែមណាស់។ ហេតុអីខ្ញុំជាអ្នកឆ្លេឆ្លាវិញ ពេលនេះ? Jihoon-ah គាត់នឹងរងគ្រោះ បើឯងមិនអាចឃាត់ខ្លួនឯងបាន' Jihoon គិតក្នុងខួរក្បាល បិទភ្នែក គេចពីចំណងរបស់ខ្លួន

"បងអាចច្រានខ្ញុំចេញបាន ហេតុអីបងមិនធ្វើ? បងប្រតិកម្មយឺតចឹង បានបងតែងតែនៅពីក្រោមគេរហូត ដឹងអត់? អ្នកណាជួយបងបាន បើបងមិនអាចជួយខ្លួនឯងបានមុនទាន់ពេល? បងចង់ធ្វើជាមនុស្សទន់ជ្រាយរហូតមែន? គេចង់បានអី បងឲ្យគេនឹងមែន? មនុស្សត្រូវចេះប្រកែក ចេះនិយាយថា ទេ"
Jihoon ចាប់មុខ hyunsuk ងាកមករកគេ តែបែបជាឃើញកែវភ្នែករលីងរលោងមូលៗរបស់ Hyunsuk សម្លឹងមករកខ្លួន
បេះដូង Jihoon លោតលឿនខុសប្រក្រតី ភ្នែកបង្ហាញភាពភ័យខ្លាច 'គេបានធ្វើឲ្យ Hyunsuk ភ័យឡើងយំមែន?'
Hyunsuk ឃើញទឹកមុខ jihoon ប្រែប្រួល ក្រសែភ្នែកស្លន់ស្លោរ គេក៏ឆ្លៀតឱកាសនេះ ច្រាន Jihoon ផ្ងារទៅក្រោយយ៉ាងរហ័ស តែគេរួចផុតពីដៃ Jihoon ដែរទេ?! ប្រាកដជាអត់ហើយ Jihoon បានទាញដៃ Hyunsuk មកជាមួយធ្វើឲ្យ Hyunsuk ទម្លាក់ខ្លួនរបស់គេគ្របពីលើ Jihoon ទាំងស្រុង
Hyunsuk ស្ទុះងើបពីទ្រូង Jihoon តែនៅអង្គុយពីលើ Jihoon នៅឡើយ
"ម៉េចទៀតលូវ ដូចចិត្តឯងនៅ? ប្រដែប្រដៅសម្បើមម៉េះ ណាបងណាប្អូនលូវ?" Hyunsuk អោបដៃចូលគ្នា សម្លក់ចុះទៅកម្លោះសាច់ដុំអាងតែកម្លាំងដែលនៅពីក្រោមខ្លួន
Jihoon ខ្នាញ់នឹងកាយវិការមនុស្សមាឌតូច ចិត្តធំរឹងទទឹងនេះណាស់ គេបានប្រើដៃម្ខាងចាប់កញ្ឆក់ដៃ Hyunsuk ដែលកំពុងអោបចូលគ្នាចុះមកលើខ្លួនគេម្តងទៀត ធ្វើឲ្យមុខពួកគេជិតគ្នា មិនបង្អង់យូរ Jihoon ក៏ខាំថ្តាល់ Hyunsuk សឹងមិនចង់លែង
"AHHHHHHHHHHHH"
'ហេតុអីខ្ញុំត្រូវចាញ់បោកមនុស្សល្អិតម្នាក់នេះណ៎'





—————
FYI
'...' តួគិតក្នុងចិត្ត
"..." តួនិយាយសន្ទនាគ្នា

Just Friends [ HOONSUK ]Where stories live. Discover now