12

161 21 1
                                    

ហាងកាហ្វេមួយដែលកំពុងផ្ទុះនៅលើបណ្តាយសង្គម មានការតុបតែងលក្ខណៈបែបយុវវ័យ បរិយាកាសល្អ បុគ្គលិករួសរាយ សេវាកម្មរហ័ស ភ្ញៀងដែលមកហាងនេះសំបូរទៅដោយគូស្នេហ៍ថ្មីថ្មោង អ្នកខ្លះក៏មកជួបគ្នាជា blind date ឬ first date ។ Yuna បានឲ្យ Jihoon កំដរគេមកហាងមួយនេះ កាលពីថ្ងៃមុន ហើយដូចដែល Jihoon បានព្រម ពួកគេក៏បានមកដល់ទីនេះ
ពួកគេ ទទួលបានការស្វាគមន៍តាំងពីមាត់ទ្វារ រហូតដល់ counter កម្មង់ភេសជ្ជៈ
"សួស្តីបង ត្រូវការកម្មង់អ្វីដែរ?" បុគ្គលិកនៅកន្លែងកម្មង់នោះនិយាយឡើង ទាំងដែលភ្នែកនិងដៃរបស់គេកំពុងជាប់រវល់ជាមួយម៉ាសុីនគិតលុយនៅឡើយ
"Hyunsuk hyung? បងធ្វើការនៅនេះតាំងពីកាល?" Jihoon ភ្ញាក់ផ្អើលជាមួយវត្តមានរបស់ Hyunsuk ដែលជាបុគ្គលិកនៅទីនេះ ឯ Yuna នៅជាប់នោះក៏ភ្ញាក់ផ្អើលដូចគ្នា នាងបានព័ទ្ធដៃនាងជាមួយនឹងដៃ Jihoon ជាប់មិនលែង ក្រោយពេលដែលនាងប្រទះឃើញ Hyunsuk 
Hyunsuk មិនស្មានថាគេនឹងជួប Jihoon ដោយបែបនេះទេ គេញញឹមទៅកាន់ Jihoon តែគេប្រែញញឹមលែងសមពេលឃើញ Yuna គៀកដៃ Jihoon ជាប់នៅហ្នឹងមុខគេ
"ចាំបងប្រាប់ពេលក្រោយ លូវម៉ោងបងកំពុងធ្វើការ" -Hyunsuk
Jihoon ងក់ក្បាលយល់ស្រប កម្មង់រួច Jihoon និង Yuna ក៏ទៅរកកន្លែងអង្គុយ
Jihoon បានអង្គុយបែរមករកកន្លែង counter ដែលគេអាចមើល Hyunsuk ពីចម្ងាយបាន Yuna ក៏បានអង្គុយជាប់ឆ្វេងដៃ Jihoon ផងដែរ
ភេសជ្ជៈរួចរាល់ Hyunsuk មិនចង់យកទៅកាន់តុ Jihoon ប៉ុន្នាននោះទេ តែអ្នកបម្រើសេវាកម្មពេលនេះសុទ្ធតែរវល់ គេក៏បង្ខំចិត្តទៅដោយខ្លួនឯង
Yuna កំពុងថតរូប selfie ដោយឃើញ Hyunsuk បានដើរសំដៅមកតុពួកគេ នាងបានខិតទៅកាន់តែគៀក Jihoon ដើម្បីថតរូបជាមួយគ្នា តែនាងបានងាកមុខទៅរក Jihoon ធ្វើឲ្យច្រមុះនិងមាត់របស់នាងប៉ះទៅលើថ្តាល់ Jihoon
*photo snap*  រូបភាពត្រូវបានថតជាប់ក្នុងទូរសព្ទ រូបភាពនោះ មើលទៅដូច Yuna កំពុងបន្សល់ស្នាមថើបរបស់លើថ្ពាល់ Jihoon ហើយរូបភាពនោះក៏ដូចទៅនឹងរូបភាពដែលថតដោយកែវភ្នែកទាំងគូររបស់ Hyunsuk ដូចគ្នា

Hyunsuk នៅប្រហែល ៣ជំហានពីពួកគេ បញ្ឈប់ដំណើររបស់គេបន្តិច គេពិតជាចង់ដើរត្រឡប់ក្រោយណាស់

"សុំទោសបង ខ្ញុំគ្មានចេតនាទេ ខ្ញុំគ្រាន់តែចង់ងាកទៅរកបងធម្មតាប៉ុណ្ណោះ" Yuna និយាយបកស្រាយទៅកាន់ Jihoon ដែលកំពុងមើលមកនាងក្នុងទឹកមុខមិនសូវជាពេញចិត្ត

Just Friends [ HOONSUK ]Where stories live. Discover now