រថយន្តស៊េរីទំនើបចុងក្រោយ បានឈប់សំចតនៅខាងមុខក្រុមហ៊ុនខ្នាតយក្ស របស់ប្អូនប្រុស ថេយ៉ុងចតឡានរួច ចុះទៅ
បើកទ្វារឡាន ឱ្យក្មួយស្រី ញញឹមដាក់នាង អង្អែលក្បាលនាងបន្តិចក៏ប្រាប់ឱ្យនាងចូលទៅខាងក្នុង ទៅរកលោកប៉ារបស់នាងចុះ
ហ្វីយ៉ាងក់ក្បាលថយក្រោយ រួចឱនគោរព្ធលោកពូ អគុណ
ដែលលោកពូជូននាងមករក លោកប៉ារបស់នាង រួចក៏រត់តេះតាស់ចូលទៅខាងក្នុងក្រុមហ៊ុន ដោយមានថេយ៉ុងរងចាំមើលពីចម្ងាយ រហូតដល់នាងចូលផុតខ្លោងទ្វារ កញ្ចក់ក្រុមហ៊ុនYJ-Gruop។" សួរស្តី បងស្រី ខ្ញុំមករកលោកប៉ា តើលោកប៉ារបស់ខ្ញុំនៅដែរទេ ចាស? " ធម្មតាទេជាថ្ងៃដំបូង ដែលបានឈានជើងចូល
ក្រុមហ៊ុនលោកប៉ា របស់នាង ក្នុងក្រុមហ៊ុននេះ អ្នកណាក៏នាងមិនស្គាល់ដែរ នាងដើរអេះអុញ ភ័យខ្លាច ស្ពាយកាតាបដើរចូល
ទាំងភិតភ័យ មិនហ៊ានសូម្បីងាកសម្លឹងមើលបុគ្គលិក ក្នុង
ក្រុមហ៊ុនលោកប៉ានាង ពួកគេបាញ់ក្រសែភ្នែកចម្លែកមើលមកនាង ដូចក្មេងរៀនសាលាមតេយ្យអ៊ីចឹង ម្នាក់ៗខំសម្លឹងមើលនាងចូលមក ដូចមនុស្សចម្លែក ដើរដល់ខាងមុខបន្ទប់អូសហ្វីម្ចាស់តូច មានបុគ្គលិកស្រីម្នាក់ អង្គុយនៅតុធ្វើការរបស់នាង នៅខាងមុខបន្ទប់នោះ ទើបនាងតូចដាច់ចិត្តសួរនាំបុគ្គលិកស្រី តែបុគ្គលិកស្រីម្នាក់
នោះបែរជាជ្រួញចិញ្ចើមកើតចម្ងល់ សួរតបនាងតូច ទៅវិញ។" នាងតូចមករកលោកប៉ា តើប៉ារបស់នាងតូចឈ្មោះអ្វី? "
ត្បិតថាមានមនុស្សប្លែកមុខមករកអគ្គនាយកក៏ដោយ តែក្នុង នាមជាបុគ្គលិក ជាលេខាផ្ទាល់ខ្លួនរបស់ លោកអគ្គនាយកអ្នកនាងលេខា តបញញឹម តបសម្តីពិរោះពិសា ទៅកាន់នាងតូចវិញតាម
ធម្មតា ព្រោះលេខាផ្ទាល់ខ្លួនរបស់ម្ចាស់តូច ឆ្លងកាត់ការហ្វិកហាត់ការងារ និងច្បាប់ក្រុមហ៊ុនបានល្អិតល្អន់ខ្លាំងណាស់ មិនចេះឆ្មើងឆ្មៃ គ្រាន់តែចម្លែកចិត្ត ត្រង់ថានាងតូចចូលមកដល់ក្រុមហ៊ុននេះ នាងសួររកលោកប៉ានាង ទើបលេខាស្រីម្នាក់នោះ ក្រឡេកឆ្វេងស្តាំដូចមិនយល់ អំពីសំណួរនាងតូច តែជាសំណាងល្អ គាប់ជួនជំនិតម្ចាស់តូច ដើរចេញមកល្មម។" គឺលោកប៉ាខ្ញុំឈ្មោះ..."
" អ្នកនាងតូចអញ្ជើញខាងនេះ ទាន "

YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...