២ថ្ងៃកន្លង
ប្រទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល នៅបន្ទប់សម្រាកវីអាយភី ជាន់ទីប្រាំ នៃអគារសម្ពពស្ត្រី ហ្វីឡាត្រកងបី ថ្នាក់ថ្នមចៅស្រី ក្នុងរង្វង់ដៃ លួងលោម បំពេរចៅ ឱ្យគេងដោយបំបៅទឹកដោះគោ ដល់នាង ខណៈម្តាយរបស់នាងកំពុងសន្លប់ ក្រោយសម្រាលកូន អស់រយះពេល២ថ្ងៃ មកហើយ ដោយសារស្ថានភាព យ៉ុនណា
មិនទាន់ប្រសើរ ឡើង នៅឡើយ នាងខ្សត់ខ្សោយកម្លាំង យ៉ុនណា ខ្សោយណាស់ ក្រោយបង្កើតកូនស្រីរួច ៖
" ឱ្យចៅមកម៉ាក់មកហ្វីឡា កូនញ៉ាំអី សិនទៅ " លោកស្រីមីនក្រោកពីសាឡុងមក ក្រោយចិតផ្លែឈើ ដាក់ទូរទឹកកករួច ទុកសម្រាប់កូនៗ គាត់ក៏ដើរមកអង្គុយ ជិតកូនប្រសា បោះដៃយកនាងតូច ចៅតួច របស់គាត់ លោកស្រី គាត់ចង់សម្រាលកម្លាំងកូន ព្រោះកូនប្រសា ទើបតែងើបពីឈឺដូចគ្នា គាត់ចង់ជួយមើលថែ ចៅតួត ជំនួសកូនប្រសា។
" ចាសម៉ាក់ " ហ្វីឡាបានប្តូរដៃដាក់ នាងតូចទៅក្នុងរង្វង់ដៃម្តាយក្មេក នាងបានដកឃ្លា ទៅចាត់ចែងអាហារ រៀបដាក់ចាន ត្រៀមទទួលទាន ជាមួយស្វាមី លោកម្ចាស់មីន បើប្រពន្ធមិនញ៉ាំអាហារ ជាមួយទេ ខ្លួនឯងសុខចិត្តអត់អាហារ ចាស់ហើយ តែចិត្តច្រើនបន្តិច ធ្វើអ្វីចូលចិត្ត ធ្វើជាគូរ ជាមួយប្រពន្ធ ព្រោះស្រលាញ់ប្រពន្ធ លើសលប់ពេក។
" ជីមីន ចៅយាយដាក់ឈ្មោះអី? មុខមូលក្រឡង់បែបនេះ "
លោកស្រីមី បីអង្រួនចៅស្រីតិចៗ តែស្រាប់តែនឹកឃើញ ថានាងតូចមុខមូលក្រឡង់ ម្នាក់នេះ មិនទាន់មានឈ្មោះនៅឡើយ គាត់ក៏ងាកទៅសួរចៅប្រសាគាត់ ព្រោះម្នាក់ៗ មិនថាតែលោកស្រីមីន សូមបីតែប៉ាក្មេកជីមីន ក៏រងចាំ
ឱ្យជីមីន ដាក់ឈ្មោះឱ្យចៅដែរ។
" គឺគឺ...ចៅចង់ដាក់ឈ្មោះនាងថាម៉ូន តែចាំក៏ចង់ឱ្យ លោកប៉ាក្មេក ដាក់បន្ថែម ល្អជាង " ជីមីនញញឹម ងើបមុខមកតបលោកស្រីមីន ខណៈខ្លួនកំពុង តែជូតខ្លួនឱ្យប្រពន្ធ ត្បិតថាកូនកើតមក ដោយសារ ឆ្លងកាត់ មុខកាំបិតក៏ដោយ ក៏ជីមីនមិនអាក់អន់ស្រពន់ចិត្តដែរ នៅតែនឹករកឈ្មោះកូន ដែលល្អប្រសើរបំផុត ដាក់ឱ្យនាង នាយកំលោះញញឹម សម្លឹងមុខលោកស្រីមីន ឆ្លាស់គ្នានិងលោកប៉ាក្មេក ព្រោះនាយក៏ចង់បានមតិ យោបល់ ពីលោកប៉ាក្មេកដែរ។
" មីនម៉ារីតា ផាកជីម៉ូន ល្អទេចៅតា ចេះណាស់ ចេះបៀមដៃតាំងពីតូច " លោកម្ចាស់មីន ក្រោកពីសាឡុង ដើរមកជិតម្តាយ រួចឱនថើបថ្ពាល់ចៅស្រី មួយខ្សឺត ខណៈលោកប៉ា លោកតា លោកយាយ ដាក់ឈ្មោះឱ្យនាង ជីម៉ូនក៏បើកភ្នែកក្រឡោត កើតទើបតែបាន២ថ្ងៃទេ ចេះបៀបដៃដូចក្មេក អាយុ៨ខែទៅហើយ។
ជីម៉ូន សម្លឹងមើលមុខ លោកតា ចាប់ម្រាមដៃលោកតាជាប់ ហាក់បីដូចជាពេញចិត្ត និងឈ្មោះពេញ ដែលលោកតាបានដាក់ឱ្យនាងអ៊ីចឹង ឈ្មោះពិរោះ បង្គាប់អត្តន័យ ជ្រាលជ្រៅ។
" មុខនេះស័ក្តិសម និងឈ្មោះណាស់ ចៅយាយ សឺតៗ "
ជីម៉ូន ជាចៅតួតដំបូង ដូច្នេះហើយ ការស្រលាញ់ ថ្នាក់ថ្នម
គឺធំធេងណាស់ លោកស្រីមីន ក្រសោបលួងលោមចៅ ឱបបីរលាក់នាងតូច តិចៗ រួចឱនថើបថ្ពាល់ទន់ៗ រលោងស្រិលមួយខ្សឺតពីខ្សឺត រួចញញឹមបន្តលួងចៅ បំបៅទឹកដោះគោដល់នាង រហូតដល់គេងលក់។

YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...