Short novel. សិស្សឆ្នើម

35 3 0
                                    

ទ្រឺង!!! សម្លេងម៉ោងរោទ៍នៅក្នុងសាលាបានបន្លឺឡើងយ៉ាងខ្លាំង រហូតធ្វើឲ្យខ្ញុំស្ទើរតែហុឹងត្រចៀកទៅហើយ ដៃរបស់ខ្ញុំប្រែជាញ័រខំប្រឹងធ្វើលំហាត់គណិតវិទ្យាបង្ហើយមុននឹងលោកគ្រូដើរមកដល់ប្រមូលក្រដាស់ប្រឡងរបស់ខ្ញុំទៅ តុរបស់ខ្ញុំគឺស្ថិតនៅលេខរៀងទី27 ដូច្នេះលោកគ្រូវដើរប្រមូលក្រដាស់មកពីលេខរៀងទី1មុន យ៉ាងហោចណាស់ខ្ញុំអាចសល់ពេលវេលាតិចតួចក្នុងការធ្វើដែរ។ មិនយូរប៉ុន្មានលោកគ្រូក៏ដើរមកដល់តុរបស់ខ្ញុំហើយហូតយកក្រដាស់ប្រឡងមិនឲ្យខ្ញុំសរសេរតទៀតឡើយ ខ្ញុំមិនបានអន់ចិត្តអីនោះទេ គ្រាន់តែលោកគ្រូមិនស្រែកឲ្យខ្ញុំឈប់សរសេរតាំងម៉ោងរោទិ៍ដំបូងនោះ គឺសំណាងណាស់ទៅហើយ។

ការប្រឡងត្រូវបានបញ្ចប់ ហើយពេលនេះគឺឈានចូលដល់ពេលល្ងាចទៅហើយខ្ញុំដើរចាកចេញពីសាលាតែម្នាក់ឯង ផ្ទះរបស់ខ្ញុំគឺមិនឆ្ងាយពីសាលាប៉ុន្មាននោះទេ ដើរតែប្រាំទៅប្រាំមួយនាទីក៏ដល់ផ្ទះខ្ញុំហើយ។ ថ្ងៃនេះគឺជាថ្ងៃប្រឡងចុងក្រោយនៃឆមាសទីមួយ ថ្នាក់ទី12ហើយ តែខ្ញុំធ្វើមិនបានល្អទាល់តែសោះ បីខែមកហើយដែលខ្ញុំធ្លាក់ចេញពីដំណែងសិស្សពូកែ។ ណ្ហើយ!! ថ្វីត្បិតតែខួរក្បាលខ្ញុំល្អប៉ុន្តែពេលនេះវាហាក់ដូចជាចុះអន់ថយយ៉ាងមិចមិនដឹងទេ តែខ្ញុំក៏មិនចង់ក្លាយជាសិស្សឆ្នើមប្រចាំសាលាប៉ុន្មាននោះដែរ ជាសិស្សឆ្នើមគ្រូស្រឡាញ់ស្ទើរគ្រប់មុខវិជ្ជា អ្នកណាក៏គេសរសើរ មិត្តភក្តិក៏មានច្រើនទាំងមិត្តរាប់អានយើងស្មោះអស់ពីចិត្ត និងមិត្តរាប់អានយើងព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។ តើមានអីអស្ចារ្យទៅបើរាល់ថ្ងៃមានសម្ពាធបោលសម្រុកបុកសង្កត់ផ្ទួនៗនោះ។ មិនមែនមានន័យថាជាសិស្សសំណព្វចិត្តគ្រូវាមិនល្អនោះទេ តែមកពីធ្វើជាសិស្សពូកែ ចេញមុខចេញមាត់ច្រើនច្បាស់ជាមានអ្នកពេបជ្រាយ ច្រណែនឈ្នានីសច្រើនដូចគ្នា មួលបង្កាច់តាមចាប់កំហុសយើងសឹងតែគ្រប់ពេល នៅពីមុខយើងគេសរសើរ នៅពីក្រោយខ្នងយើងគេដាក់ទំនាយ បើសិនជាយើងរក្សាដំណែងបាននៅចំណុចកំពូលមិនសូវអីទេ តែបើយើងធ្លាក់ចុះតែបន្តិច ច្បាស់ជាត្រូវគេសើចចំអកពេញសាលាមិនខានទេ ។ នាមជាសិស្សឆ្នើមនៅក្នុងសាលា វាមិនខុសអីពីមេទ័ពធ្វើចម្បាំងនោះទេ ម្នាក់ៗខិតខំយ៉ាងស្វិតស្វាញ់ដើម្បីរក្សាអំណាច ទឹកដី ទីតាំង និងកិត្តិសព្ទរបស់ខ្លួនឲ្យនៅតែមានលំនឹងឬក៏កាន់តែល្អប្រសើរជាងនេះទៅទៀត ពួកគេសុខចិត្តធ្វើគ្រប់មធ្យោបាយទាំងអស់ឲ្យតែបានឈ្នះ វាពិតជាគួរឲ្យខ្លាចណាស់។ រវល់តែគិតស្រមើលស្រម៉ៃរឿងរ៉ាវជីវិតនៃសិស្សវិទ្យាល័យ ខ្ញុំដើរស្ទើរតែហួសផ្ទះទៅហើយ កុំតែងាកមើលទាន់ ម្លេះមិនដឹងជាដើរដល់ផ្លូវបត់បំបែកជាបួនណាទេ!! ហាស់ហា។

និទានជីវិត💫Where stories live. Discover now