Short novel ( April fools Day)

8 3 0
                                    


រឿងរន្ធត់! ឬមិនរន្ធត់អាស្រ័យលើអ្នកអាន!!

ព្រឹកថ្ងៃទី1ខែមេសា គឺជាថ្ងៃដែលមនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថាជាថ្ងៃនៃសេចក្តីបោកប្រាស់កុហកភូតភរ ឬជាភាសារបរទេសគេនិយាយមហៅថា Prank នេះឯង។ យុវជន យុវនារី ជ្រួលជ្រើមនឹងនិយាយភរគ្នាណាស់ បើអ្នកដែលមិនដឹងថាថ្ងៃនេះជាថ្ងៃអ្វីនោះច្បាស់ជាត្រូវក្រឡុកវិលមុខមិនខានទេ។

ម៉ោង 8:00នាទី ព្រឹកនៃទិវាភូតភរឈានចូលមកដល់ ភួងដែលជាយុវនារីពូកែភូតភរមិត្តភក្តិបនភឿនប្រចាំថ្ងៃទី1ខែ4រៀងរាល់ឆ្នាំនោះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញត្រឡប់ទៅកាន់ស្រុកកំណើតនៅឯខេត្តកំពត។ ដោយសារតែជិតឈានចូលដល់រដូវកាលចូលឆ្នាំទៅហើយ ម្យ៉ាងអាជីពជាគ្រូបង្រៀនភាសារបរទេសរបស់នាងគឺតម្រូវឲ្យសម្រាក់តងពីដើមខែបួនទៅ ដូច្នេះហើយទើបមិនចង់ខាតពេលច្រើន បានទៅលេងផ្ទះយូរៗគឺល្អបំផុតហើយ។

កង់ឡានម៉ាក TOYOTA វិលខ្ងាល់កកិតនៅលើថ្នល់ជាតិយ៉ាងលឿនស្លេវ ក្បែរមាត់សមុទ្រដែលបើកឲ្យនាងក្រមុំសក់រួញភ្លីធំដូចទឹករលកពណ៍ខ្មៅរលាស់រលោង ស្រាយទម្លាក់ប្រាសស្មាត្រូវនឹងខ្យល់បក់មករវិចៗផាយផាត ពាក់វ៉ែនតាខ្មៅយ៉ាងអេម មិនត្រឹមតែប៉ុណ្ណោះនៅឆ្លៀតចាក់បទចម្រៀងពីសម័យសង្គមរាស្ត្រនិយមស្តាប់យ៉ាងរំភើយទៀតផង។

" ដើមឈើយោលចុះឡើង..... ដើមឈើញ័ររង្គើ!! កូនដូចជាស្លឹកនៃដើមឈើ!!!!" សម្រៀងរលន្លោងលន្លោច លាន់ចេញពីម៉ាញ៉េនៅក្នុងឡាន បូករួមទាំងទេសភាពដ៏ស្រស់ប្រិមប្រិយនៅតាមដងផ្លូវទៀតនោះ ធ្វើមានអារម្មណ៍ស្រស់ស្រាយពិបាកនឹងពិពណ៌នា។

" ផ្សារកាប់គោនៅប៉ូចិនតុង!! ប៉ូចិនតុងៗ!!! " កំពុងតែជក់អារម្មណ៍ស្តាប់បទពីដើមៗ បើកបរយ៉ាងត្រជាក់ចិត្ត ស្រាប់តែមកចូលបទផ្សារកាប់គោនៅប៉ូចិនតុងឯណាណុះវិញ ផួងភ្ញាក់កន្រ្តាក់រហ័សចុចបិទបទចម្រៀងវិញ ហើយក៏នឹកហួសចិត្តក្រវីក្បាលតិចៗ សើចហួសចិត្តនៅក្នុងឡានតែម្នាក់ឯង។

" ហីយ៉ា!! ថ្ងៃនេះគួរតែ Pranks ពួកម៉ាកយ៉ាងមិចណ៎?! បើប្រើក្បាច់ដដែលៗបោកពួកវាឲ្យជឿមិចបានទៅ!" បន្ទាប់ពីសើចអស់ចិត្តអស់ចង់ហើយ ផួងក៏បើកឡានបន្តដោយគ្មានចម្រៀងអមដំណើរទេ បន្ទាប់ពីស្ងាត់សម្លេងតូរ្យតន្ត្រី ក្រមុំតូចរបស់យើងស្រាប់រកនឹកពីវិធី Pranks ពួកម៉ាកវិញម្តង។ តែទាស់ត្រង់ថា ទម្រាំតែដល់អាយុ23ឆ្នាំមកនេះគេនិយាយភរមិត្តភក្តិឡើងអស់ក្បាច់ហើយ ឆ្នាំនេះមិនដឹងគួរធ្វើបែបណាឲ្យគេជឿទេ។

You've reached the end of published parts.

⏰ Last updated: Apr 01 ⏰

Add this story to your Library to get notified about new parts!

និទានជីវិត💫Where stories live. Discover now