Short novel" កាក់បុរាណ"

8 2 0
                                    

        ជារឿងបែបរន្ធត់!!! បើអ្នកអ្នកទាំងអស់គ្នាមិនពេញចិត្ត ឬខ្សោយខាងផ្លូវអារម្មណ៍អាចរំលងបាន។

បញ្ជាក់សរសេរយោងតាមបទពិសោធន៍ពិតនៃអ្នកនិពន្ធ មានការកែសម្រួលខ្លះៗដែរ។

_________

   
      វេលាពេលល្ងាចខ្យល់បក់រហៀក ប៉ះនឹងស្លឹកឈើតាមទីធ្លាសាលារៀនឮសូរច្រាវៗ ព្រះអាទិត្យរេទៅទិសខាងលិចបញ្ចេញពន្លឺលឿងបែកទឹកក្រូចពាសពេញមេឃ។ ខ្ញុំដើរចេញពីសាលាតែម្នាក់ឯង ព្រោះមិត្តខ្ញុំដទៃទៀតនាំគ្នាទៅរៀនគួរហើយ នៅឡើយតែខ្ញុំដែរមិនបានទៅរៀន ទើបត្រូវដើរទៅផ្ទះតែម្នាក់ឯង។
  
     អាចថាខ្ញុំប្លែកខុសពីមិត្តដទៃទៀតក៏បាន ព្រោះត្រឹមតែវ័យជាសិស្សវិទ្យាល័យសោះស្រ្តសដូចមនុស្សចាស់បាត់ទៅហើយ ម្យ៉ាងវិញទៀតខ្ញុំក៏ចូលចិត្តរក្សារបស់របរចាស់ៗទុក ទោះបីអ្នកដទៃមើលមកដូចជារបស់ទាំងនោះគ្មានប្រយោជន៍ក៏ដោយចុះ។

    គ្រាដែលកំពុងតែដើរក្នុងបរិវេណសាលានោះ ខ្ញុំស្រាប់តែចាប់អារម្មណ៍នឹងអ្វីមិនដឹងមូលសំប៉ែតៗ ដូចជាដុំដែកប៉ុនមេដៃ នៅលើដីក៏ឱនរើសមកមើល។

    "ស្អីអញ្ចេះ?! សង្ស័យតែកំទេចដែកដែលសល់ពីធ្វើសាលាទេដឹង" ខ្ញុំរអ៊ូម្នាក់ឯង ផ្ងារបន្ទះដែកដែលជាប់ដីក្រាំងឡើងរឹងកំព្រឹស តែគួរឲ្យចាប់អារម្មណ៍ក៏យកមកទុកក្នុងកាតាប បន្ទាប់មកក៏ដើរទៅផ្ទះបន្តទៀត។

    ពេលមកដល់ផ្ទះខ្ញុំអន្ទះសារយ៉ាងខ្លាំង ក៏យកដុំដែកប៉ុនមេដៃនោះទៅត្រាំទឹកយ៉ាងយូរ ទម្រាំតែដីវាសើមជ្រុះមក ខ្ញុំក៏យកច្រាសដុះធ្មេញចាស់មួយមកដាក់សាប៊ូដុសមើលបន្ទះដែកនោះ។

    " ម្នាយហើយ!! កាក់សម័យណានេះ!!" ពេលដុះដីជ្រះស្អាតទើបដឹងថាគឺជាកាក់ មានពណ៍ប្រផេះៗមិនភ្លឺដូចពណ៍ប្រាក់ទេ នៅម្ខាងមានរូបដូចជាមនុស្សស្រីសក់វែងចងក្រណាត់លើក្បាលបន្តិចមានកាន់គួរស្រូវ ចំណែកម្ខាងទៀតមានដើមស្រូវសុទ្ធសាធ មិនច្បាស់ដែរតែមើលទៅវាស្រដៀងស្រូវពិតមែន។

     នៅតាមគែមរង្វង់កាក់ដូចជាមានអក្សរដែរ តែមិនសូវច្បាស់ប្រហែលមកពីភាពសឹករុិចរិលនៃអាយុកាលរបស់វានឹងឯង។

និទានជីវិត💫Where stories live. Discover now