Episode. 01 ថ្ងៃធ្វើការដំបូង

482 57 36
                                    



វាអស់ពេលជាច្រើនឆ្នាំហើយដែលខ្ញុំប្រើជីវិតឯកជនឬជីវិតម្នាក់ឯងចេញមករស់នៅឆ្ងាយពីអ្នកផ្ទះពីគ្រួសារពីបងនឹងអ្នកម៉ាក់ ។
នេះ3ឆ្នាំហើយដែលខ្ញុំបានមករៀនបន្តនៅទីក្រុងតែម្នាក់ឯង ខ្ញុំត្រូវធ្វើការផងរៀនផងដើម្បីបានប្រាក់ខ្លះមកផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ បើនិយាយពីជីវភាពគ្រួសាខ្ញុំវិញគឺមិនចាំបាច់ប្រាប់ក៏អាចដឹងបានដែរ បើខ្ញុំជាអ្នកមានមិនមែនមកធ្វើការត្រុកៗផង រៀនផងនោះទេ មែនអត់ ។
ខ្ញុំធ្លាប់ធ្វើការជាអ្នករត់តុនៅភោជនីយដ្ឋាន ហាងការហ្វេ ក្នុងបារ ក្នុងក្លឹប និយាយទៅអោយតែការងារណាបានលុយខ្ញុំធ្វើបានទាំងអស់លើកលែងតែការងារខុសច្បាប់នោះទេ ។

ហើយថ្ងៃនេះក៏ជាថ្ងៃដំបូងរបស់ខ្ញុំ ដែលបានចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលជាជំនួយការទូទៅ តែឆ្ងល់ថាហេតុអ្វីក៏ក្រុមហ៊ុននេះមិនមានការណាត់សម្ភាសន៍ គ្រាន់តែដាក់ CVភ្លាមក៏ប្រាប់ស្អែកប្អូនអាចមកធ្វើការ តែក៏ល្អម្យ៉ាងដែរកំពុងតែត្រូវការការងារដើម្បីបានលុយបង់ថ្លៃសិក្សាផង ។

" សួរស្តីបាទ ខ្ញុំជាអ្នកមកធ្វើការថ្មី តើខ្ញុំត្រូវធ្វើអ្វីដែលបាទ ? " ដោយសាតែខ្ញុំជាអ្នកថ្មីហើយក៏ជាការងារដែលមិនធ្លាប់ធ្វើផង ទើបខ្ញុំត្រូវការជំនួយនឹងការបង្រៀនពីរៀនច្បងដូចគ្នា ។

" អើ...ន៎ែ...មកខាងនេះមក ហើយនេះឯងឈ្មោះអ្វីខ្ញុំដែល ស្រួលពួកយើងហៅណា »
ស្រីស្អាតម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានតាមបែបជាអ្នកធ្វើការ office ជាមួយអាវខ្វាហ្សេរខ្មៅដៃវែងខាងក្រៅ តែសំពត់លើជង្គង់ឆែកបន្តិចប្រវែងប្រហែលមួយចង្អាមដៃទៀត ។

" បាទខ្ញុំឈ្មោះ Build Jakapan ហៅ Build ក៏បានណាបាទ " ខ្ញុំក៏រៀបរឹកពារអោនលំទោនជាការគោរពរដល់រៀនច្បងនឹងជាអ្នកធ្វើការថ្មី ។

" អើយ បងឈ្មោះមីលីដា នេះ គឺជាមេ ហើយនេះការងារថ្មីរបស់ឯង យកវាទៅបន្ទប់លោកប្រធាន តែថាត្រូវគោះទ្វាផងណា " មីលីដា ក៏ប្រាប់ការងារដែលត្រូវអោយក្មេងថ្មីនេះធ្វើទាំងដែលនេះថ្ងៃដំបូងរបស់គេផង បៀវ ក៏ទទួលយកឯកសារដែល មីលីដា បានហ៊ុចមកអោយហើយក៏ដើរទៅតាមការប្រាប់របស់ មីលីដា ។

                 💍Ring💍Where stories live. Discover now