Episode 03 ទទួលខុសត្រូវ🔞

362 39 18
                                    


  ⚠️ក្មេងអាយុក្រោម🔞នឹងអ្នកមិនទាន់គ្រប់អាយុ🔞ឆ្នាំ ហាមអានរឿងនេះ ដោយសារតែមានពាក្យពេចន៍មិនសមរម្យនឹងសម្រាប់ក្មេង កុមារ នឹងអ្នកអាយុក្រោម🔞ឆ្នាំ អានដោយមានទនួលខុសត្រូវ ⚠️

    “ ផាំង...”

   “ យ៉ាងម៉េចហើយ ” Bible នាយស្ទុះយ៉ាងលឿនសំដៅទៅបន្ទប់ទឹក ដែលលឺសម្លេងធ្លាក់របស់អ្វីជាខ្លាំង តែពេលនាយចូលទៅដល់ក្នុងបន្ទប់ទឹកក៏ស្រាប់តែឃើញរាងតូចក្រាបដេកនឹងផ្ទៃការ៉ូបន្ទប់ទឹកទៅហើយ រាងក្រាសស្ទុះទៅត្រកងបី បៀវ មកមើលថាតើគេយ៉ាងម៉េចទៅហើយ ។

   “ មិនចេះផឹកស្រាទេ តែខំណាស់ ” Bible នាយមើលទៅរាងតូចពេលសន្លប់ឆឹងមិនដឹងអ្វីវាអាចថាមកពីជាតិស្រាខ្លាំងហើយបានជាគ្រាន់តែផឹកមិនបានប៉ុន្មានផងក៏មានអាការះនេះឡើងមក ។

    “ អ្នកប្រុស គិតច្បាស់ហើយមែន ” ណុប ដែលជាជំនិតរបស់នាយសួរទៅចៅហ្វាយរបស់ខ្លួន ទាំងមិននឹកគិតថានាយព្រមអោយនរណាម្នាក់មកជិតស្និទ្ធនិងគេឬស្គាល់គេក្រៅពីមនុស្សដែលគេស្រលាញ់ ។

    “ ទៅមើលការងារវិញទៅ ” Bible នាយក៏ប្រាប់ទៅជំនិតរបស់ខ្លួនអោយចេញពីបន្ទប់ ទាំងក្នុងរង្វង់ដៃខ្លួនឯងកំពុងតែត្រកងបី បៀវ ។ ណុប ដែលត្រឹមជាកូនចៅមិនអាចធ្វើអ្វីបាន បើចៅហ្វាយខ្លួនបញ្ជារទៅហើយ នាយក៏ត្រឡបមកធ្វើការបន្តដោយទុកអោយរាងក្រាស់ជាអ្នកចាត់ចែងបន្ត ។

   “ លោកអាងស្អី លោកអាងខ្លួនជាអ្នកមានលុយ ហ៎ ហឹសៗ ពួកលោកមានលុយក៏មិនអាចទិញរបស់ក្នុងលោកនេះបានដែរ មើល..មើលស្អី ចង់រំលោភខ្ញុំ ហ៎ លោកឯងដេកស្រមៃទៅ ...” Build  រាងតូចដែលកំពុងតែរវើរវាយពេញពូកទន់ៗនៅលើគ្រែ  kingSize របស់នាយក្រាស ធ្វើឲ Bible នាយឈរមើលទាំងហួសចិត្ត តើនេះជាចារឹកពិតរបស់ បៀវ មែនទេឬក៏មកពីស្រាចូលខ្លួន ។

   “ មកនេះមក ហើយក៏នៅស្ងៀមទៅ ” Bible នាយក៏ចាប់ទាញរាងតូចអោយមកដេកអោយបានត្រឹមត្រូវតែមើលទៅ បៀវ មិនខុសអីពីអន្ទង់ត្រូវភ្លើងនោះទេ រាងក្រាសចាប់ បៀវ ឡើងហត់ឃូឃោះក៏ព្រោះតែគេនេះស្រវឹងលែងដឹងអ្វីទៅហើយ ។ ដោយសារតែឥទ្ធិពលស្រាចូលខ្លួនហើយ បៀវ ស្រាប់តែសប្បាយអរ ច្រៀងផង រាំងផង ស្ទាយបែបណាក៏មាន ដែលធ្វើឲ្យរាងក្រាសយើងចាប់ផ្តើមមួរម៉ៅ ដែលក្មេងម្នាក់នេះមករញ៉េរញ៉ៃបន្ទប់ផ្ទាល់ខ្លួនរបស់គេ ។  ជាតិស្រាបានចូលលុកលុយបង្កើតបានជាកម្តៅក្នុងខ្លួនអោយកើនក្តៅថ្វេរដងមួយកម្រិតស្របពេលដែលម្រាមដៃតូចៗស្រវេស្រវារេរាយមកប្រលេសលេវ
អាវរបស់ខ្លួនចេញដើម្បីអោយមានខ្យល់ចេញចូលប៉ះនឹងរាងកាយដែលស្រលូនល្អស្អាតរបស់ខ្លួនតែ បៀវ មិនបានដឹងទេថាពេលនេះកន្លែងនេះ គឺជាបន្ទប់ផ្ទាល់ខ្លួនរបស់រាងក្រាស ហើយក៏មានវត្តមាននាយកំពុងតែមើលមករាងតូចដែលកំពុងតែធ្វើសកម្មភាព ។

                 💍Ring💍Where stories live. Discover now