Episode 02 លេខាផ្ទាល់ខ្លួន

257 43 11
                                    


គិតចាប់តាំងពីថ្ងៃដែល បៀវ បានចូលធ្វើការមកដល់ពេលនេះវាមានរយះពេលជាង1ខែហើយ បៀវ ក៏បានសុំានឹងកន្លែងធ្វើការនៅទីនេះផងដែល អ្នកគ្រប់គ្នាគឺចូលចិត្តនិងស្រលាញ់់
បៀវ ណាស់បើទោះគេទើបតែចូលធ្វើការក៏ដោយ ។
ពេលនេះការងារដែល បៀវ ត្រូវធ្វើជាប្រចាំនឹងខានមិនបាននោះគឺត្រូវរៀបចំបន្ទបធ្វើការរបស់ រាងក្រាសយើងឲបានស្អាតគ្មានធូលីដីឬ មានស្វតល្អិតអ្វីចូលរំខាន់នាយ នឹងជាពិសេសគឺផ្កាក្នុងបន្ទប់នាយត្រូវតែដូររាល់ថ្ងៃ មិនច្រំដែល ហើយក៏មិនត្រូវមានក្លិនដូចគ្នាច្រំដែល ដែរ ។

" មីលីដា ចូលមកក្នុងបន្ទប់ខ្ញុំ " លោកប្រធានបានប្រើទូរស័ព្ទសម្រាប់ទាក់ទងទៅខាងលេខាផ្ទាល់ខ្លួន ដើម្បីបានហៅនាងអោយចូលមកខាងក្នុងបន្ទប់របស់នាយ ។

" តុកៗ...លោកប្រធាន ចា៎ " មីលីដា គោះទ្វាបន្ទប់ ទ្វាក៏របើកឡើងដោយមិនមាននរណាបើកអោយ ។

" ឯកសារនេះអ្នកណាជាអ្នកធ្វើ " Bible បោះឯកសារដែលនាយកាន់នៅនឹងដៃអោយ អ្នកនាងលេខាមើល ។

" គឺ...គឺជា...គឺ បៀវ ជាអ្នកធ្វើ ច៎ា "
មីលីដា ក៏និយាយទាំងរដាក់រដុបតបទៅកាន់នាយដែលកំពុងតែចងមុខមាំ ។

" ទៅហៅគេមក " Bible រាងក្រាស និយាយទាំងងាកមុខចេញមើលទៅទេសភាពខាងក្រៅ
មីលីដា ក៏ប្រញាប់ដើរទៅបើកទ្វាចេញយ៉ាងលឿន ដោយដំណើរប្រញាប់ប្រញាល់

" បៀវៗៗៗ..." មីលីដា

" បាទបង បងដាមានរឿងអ្វី ត្រហេប
ត្រហប់បែបនេះ " បៀវ រាងតូចដែលកំពុងតែអង្គុយធ្វើការជាមួយកំព្យូទ័របស់ខ្លួន ដោយលឺសម្លេង មីលីដា ហៅខ្លួនខ្លាំងៗបែបនេះ បៀវ ក៏ក្រោបចេញមករកនាងយ៉ាងប្រញាប់

" លោក...លោកប្រធាន ប្រធាន..." មីលីដា រត់មកត្រហេបត្រហប ទាំងហត់ឃូឃៅ

" បងមីលីដា បងនិយាយមួយៗមក បងសមួ្រលអារម្មណ៍សិនទៅមើល " មេ ក៏និយាយទាំងអោបដៃមើលមក
មីលីដាកំពុងហត់នោះ

" លោកប្រធានហៅឯងអោយទៅបន្ទប់ធ្វើគាត់ជាបន្ទាន់ ហឺសៗ " មីលីដា គ្រាន់តែលឺនាងនិយាយចប់ មេ បើកភ្នែកធំៗមើលមក បៀវ ទាំងដែល បៀវ មិនបានដឹងខ្លួនថាគេធ្វើអ្វីខុសនោះទេ បៀវ លេបទឹកមាត់បន្តិចហើយក៏មើលមុខ បងស្រីទាំង2

                 💍Ring💍Where stories live. Discover now