Episode 04 ធ្វើជាប្រពន្ធបង

358 40 16
                                    

⚠️បំរាម : ក្មេងមិនទាន់គ្រប់អាយុ🔞ឆ្នាំនឹងកុមារ ហាមមិនអោយអានរឿងមួយនេះ ដោយមានពាក្យពេចន៍មិនសមរម្យសម្រាប់កុមារនឹងក្មេងមិនគ្រប់អាយុ🔞ឆ្នាំ ។

⚠️អានដោយមានទំនួលខុសត្រូវ 🔞

" ហឹម...." សម្លេងគ្រហឹមដើមក.បន្តិចបានបន្លឺឡើង ឲដឹងថាពេលនេះគឺជាពេលព្រឹកហើយ ។ ពន្លឺព្រះអាទិត្យបានចាំងចូលមកខាងក្នុងផ្ទៃបន្ទប់ដែលធំល្វឹងល្វើយ ម្រាមដៃតូចលើកមកញីភ្នែកខ្លួនឯងតិចៗអោយសុំានឹងថ្ងៃថ្នី ។

" ហឹម...ហេតុអ្វីព្រឹកនេះស្រស់ស្អាតម្ល៉េះ ហើ៊ ! នេះទីណា មិនមែនបន្ទប់ខ្ញុំទេ យ...យប់មិញខ្ញុំ...ខ្ញុំ..." Build គិតក្នុងចិត្ត ហើយមើលទៅខាងក្រៅបន្ទប់ដែលមានសុទ្ធតែជាកញ្ចក់បិតបាំងធ្វើជាជញ្ជាំង ដែលអាចមើលឃើញនៅទេសភាពខាងក្រៅបាន តែបើមើលក្នុងបន្ទប់ដែលខ្លួនកំពុងតែគេងនេះវាកាន់តែត្រជាក់ភ្នែកទៅទៀត តែការរៀបចំមិនមែនជាបន្ទប់របស់រាងតូចនោះទេ ។ បៀវ ក៏រំលឹករឿងកាលពីយប់មិញចេញមកទើបដឹងថាគេស្រវឹងស្រាហើយក៏មានអីៗជាមួយនឹងបុរសម្នាក់ទាំងខ្លួនគេនឹកស្មានមិនដល់ ។ បៀវ សម្លឹងមើលទៅអ្នកដែលគេងក្បែរខ្លួនទាំងមិនហ៊ានមើលចំ តែក៏ច្បាស់ណាស់ថាគឺពិតជាគេច្បាស់ណាស់ មិនបានក្លែងបន្លំឡើយ ។

" មិ...មិនអាចទេ រឿងនេះកើតឡើងបានយ៉ាងម៉េច Build ឯងឆ្កួតហើយ " Build រាងតូចស្រវាយកភួយមកដណ្តប់ត្រឹមទ្រូងរបស់ខ្លួន បន្ទាប់ពីមើលឃើញរាងកាយគេក៏មានស្មាមជាំជាច្រើន មិនដឹងថាយប់មិញគេឬក៏នាយនោះទេដែលបានធ្វើវាឡើងមក ។
បៀវ ខ្ទប់មុខនឹងភួយដោយមិននឹកស្មានថាគេខំថែខ្លួន ខំថែរប្រាណ ខំជៀសវាងពីពួកប្រុសចាស់ៗមានលុយមានអំណាចទាំងនោះ តែក៏មកភ្លាត់ស្នៀតនឹងចៅហ្វាយខ្លួនទៅវិញ ។
បៀវ មានតែការសោកស្តាយនឹងឈឺចាប់ជាខ្លាំង ។

បៀវ ក៏ប្រាស់ខ្លួនចុះពីលើគ្រែដ៏ធំនោះ តែវាមិនងាយស្រួលនោះឡើយ ត្រង់ចំនុចតំបន់ពិសេសរបស់ខ្លួនក៏ចាប់ផ្តើមឈឺពើតផ្សារឡើងដូចមានគេជ្រៀកជាចំម្រៀកៗទៅហើយ តែរាងតូចក៏ប្រឹងសសៀរចុះបន្តិចម្តងៗដើម្បីកុំអោយអ្នកម្ខាងទៀតដឹងខ្លួន គោលបំណងគេគឺចេញពីទីនេះ ពីមនុស្សឆ្លៀតឱកាសហើយក៏កុំអោយនាយក្រាសម្នាក់នេះដឹងថាខ្លួនបានដឹងរឿង ។

                 💍Ring💍Where stories live. Discover now