Episode 05 គូដណ្តឹងខ្ញុំ ប្រពន្ធខ្ញុំ

473 45 13
                                    


" Build អូនបានធូទេ " សម្លេង
ក្រលរបន្លឺឡើងកាត់ត្រចៀកអ្នកដែលកំពុងគេលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃមាំក្រាស ។ Bible នាយថើបលើសក់ខ្មៅរលោងរបស់
រាងតូចដោយក្តីពេញចិត្តពេញថ្លើម ទើបស្រដីតិចៗទៅកាន់រាងតូចច្រមិចរបស់យើង ។

" ... " Build មិនបានតប.តអ្វីត្រឹមតែក្រវីក្បាលតិចៗក្នុងផែនទ្រូង
មាំនាយ ហើយក៏ប្រាស់ ខ្លួនចេញទៅម្ខាងទៀតពីនាយយើង ទាំងនាយក្រាសពន្លាតដៃខ្លួនឯងអោយអ្នកម្ខាងទៀតកើយទៅវិញ ។

" បើបែបនេះ គួតែ...គួតែ..." Bible នាយក៏និយាយតិចៗដាក់ក្បែរត្រចៀក បៀវ ជាថ្មីម្តង តែសម្តីគេហាក់ដូចជាមានគំនួចអ្វីមិនដឹង ។

" លោកកុំ ល្មោភពេកបានទេ ខ្ញុំជាមនុស្សណា មិនជាតុកក្តារសម្រាប់កំដរអារម្មណ៍ទេ " Build បើលឺនាយក្រាស យើងនិយាយបែបនេះហើយ ក្នុងចិត្តក៏កើតជាក្តីខឹងសម្បារ ងាកមកស្រដី
ខ្លាំងៗដាក់គេ ទាំងដែលមុននេះគេនូវមិនគ្រប់គ្រង់ស្កប់ស្កលទេឬ ? ។

" បងមិនទាន់បាននិយាយអ្វីទេ ហេតុអីអូនឆាប់ខឹងបែបនេះ " Bible នាយចង់ចញ្ចើមចូលគ្នាមើលមក បៀវ ដែលមិនទាន់ស្តាប់គេនិយាយចប់ផង ។

" ក៏..ក៏លោកនិយាយមុននេះ " Build តបវិញដោយស្រងាក់ចិត្តបន្តិចដែរ គិតទៅថាគេជាមនុស្សមិនស្តាប់ហេតុផលច្បាស់លាស់អញ្ចឹង ។

" បានហើយ បងមិននិយាយទៀតក៏បាន តែបងទៅងងូតទឹកសិនហើយ អើ..! អូនចង់ទៅងូតជាមួយគ្នាទេ " Bible ក៏មិនបន្តប្រយោគរបស់ខ្លួនអោយចប់ ទើបប្តូរទៅនិយាយពីអ្វីផ្សេង ។

" មនុស្សឆ្កួត អ្នកណាព្រមទៅងូតជាមួយលោកនោះ " Build យកខ្នើយមករុញខ្ទប់នឹងមុខនាយក្រាសមួយទំហឹងទាំងក្តីអៀនខ្មាស់ដែរ ។

" ហ៊ើ ! នេះអូននៅអៀនទៀតឬ ? កន្លែងណាខ្លះនៃរាងកាយអូនដែលបងមិនឃើញនោះ " Bible ចាប់ដៃតូចហើយក៏និយាយតាមត្រង់ កែវភ្នែកក៏ប្រសប់គ្នាទៀត ។

" បានហើយណា លោកនិយាយស្អីលោក ខ្ញុំក៏ចេះអៀនខ្មាសដែរ " Build ខាំមាត់និយាយទាំងសង្រឺតធ្មេញដាក់នាយ ទោះធ្លាប់មានអីៗជាមួយគ្នាច្រើនលើកច្រើនដងក៏ដោយក៏ បៀវ នៅតែមានអារម្មណ៍ថាខ្នាស់គេដែរ ដែលមកនិយាយធ្វើមើល ខ្លួនគេទទេរស្អាត បែបនេះ ។

You've reached the end of published parts.

⏰ Last updated: Jul 14, 2023 ⏰

Add this story to your Library to get notified about new parts!

                 💍Ring💍Where stories live. Discover now