part10

170 19 0
                                    

✳️Love story ✳️

   ព្រឹកស្អែកឡើងsunooបានក្រោកពីគេងរៀងនៅវឹលៗ
តិចៗsunooស្រវេស្រវារកទូរស័ព្ទ មើលម៉ោង ក៏ឃើញថាវាជិតហួសម៉ោងទៅរៀនទៅហើយ sunooឃើញបែបនោះក៏ស្ទុះចុះពីលើគ្រែយ៉ាងប្រយាប់។ បន្ទាប់ពីគេបានរៀបចំខ្លួនរួចហើយរាល់ហើយ.ក៏បានបើកទ្វាបម្រុងនឹងទៅសាលា ក៏លិចលឺសំឡេងsunghoonឡើងមក
<<ខ្ញុំដាក់ច្បាប់ឲឯងរួចហើយ មិនបាច់ទៅនោះទេ>>
<<sunghoon!!! មិចក៏ឯងនៅទីនេះ>>
sunooគេភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញsunghoonកំពុងអង្គុយនៅលើសាឡុងរបស់គេ
<<ខ្ញុំនៅទីនេះតាំងពីយប់មិញមកម្លេះ>>
sunghoonដើរមកជិតsunoo ហើយបានយកកាតាបរបស់sunooយកទៅទុកលើតុ
<<ខ្ញុំថាឯង មិនទាន់ស្វាងនោះទេ ដូច្នេះហើយមិនបាច់ទៅនោះទេ>>
<<នេះមានន័យថាយប់មិញលោកនៅជាមួយខ្ញុំចឹងហេស៎?>
<<អឺម! ត្រូវហើយ ឯងដឹងទេយប់មិញឯងស្រវឹងខ្លាំងណាស់ ហើយមើលទៅគួអស់សំណើចទៀតផង>>
<<ខ្ញុំបានធ្វើអ្វី ពេលខ្ញុំស្រវឹងនោះ>>
<<ហាហា! ឯងដើររេរ៉ពេញផ្លូវ បិះនឹងត្រូវឡានបុកទៀតផង>>
<<ហាស៎ថាមិច! ខ្មាស់គេណាស់>> sunooគេនិយាយទាំងទឹកមុខរៀងអាម៉ាសsunghoonនឹងដើរទៅក្នុងបន្ទប់របស់គេបិទទ្វាជិតឆឹង.
<<sunooតើឯងខ្មាស់ខ្ញុំមែនទេ?>>
<<អត់ទេខ្ញុំមិនបានខ្មាស់អ្វីនោះទេ>>
<<ចឹងឯងក៏ឆាប់ចេញមកក្រៅមក បើឯងមិនចេញមកទេ ខ្ញុំនឹង...>>
sunooបានបើកទ្វាមកចេញយ៉ាងលឿន
<<លោកចង់ធ្វើអី ?តើមានអ្វីមែនដែរទេ>>
<<ឯងចេញមកលឿនបែបនេះខ្លាចខ្ញុំមានvideoប្លែកៗរបស់ឯងមែនទេ>>
sunooប្រែទឹកមុខភ័យភ្លាមៗដោយគិតថាខ្លួនឯងពេលស្រវឹងនឹងមានអត្តចរឹកឆ្កួតៗមិនខាន.
<<ឯងកំពុងខ្លាចថាខ្ញុំលួចថតឯងហើយ ខ្ញុំនឹងរក្សាវាទុកមើលមែនទេ>>
<<តើលោកមានវាមែនទេ ខ្ញុំមានសកម្មភាពប្លែកៗពិតមែនហេស៎>>
sunghoonប៉េបមាត់រួចក៏ព៊ញាក់ចិញ្ចើមដាក់sunoo មានន័យថាវាពិតមែន.
<<យ៉ា...sunghoonហា៎ឆាប់លុបវាចេញទៅ>>
<<ឯងចង់ឲខ្ញុំលុបចេញមែនទេ>>
sunooងក់ក្បាលតិចៗ
<<ចឹងឯងក៏ផ្ដល់ចម្លើយឲខ្ញុំមក>>
<<ចម្លើយអី?>>
<<កុំមកធ្វើភ្លេច>>
sunghoonបានដើរទៅជិតsunooម្ដងបន្តិចៗរហូតធ្វើឲsunooបុកនឹងជញ្ចាំងគ្មានកន្លែងដែលនឹងត្រូវទៅទៀត
sunghoonបានពាំងsunoo នៅក្នុងរង្វង់ដៃរបស់គេមិនឲទៅណារួចនោះទេ.
sunghoonបានអោនទៅជិតនឹងsunooហើយនិយាយខ្សឹបៗ
<<តាមពិតទៅខ្ញុំគ្មានvideoអីនោះទេ តែពេលនេះខ្ញុំនឹងឈរនៅត្រង់នេះរងចាំចម្លើយរបស់ឯង.>>
<<លោកហ៊ានកុហកខ្ញុំផង!!>>
<<ឯងនេះជាក្មេងស្រួលបោកពិតមែន ពេលនេះផ្ដល់ចម្លើយ
ឲបានហើយនៅ>>
sunooគេនៅស្ទាក់ស្នើរមិនទាន់និយាយអ្វីនោះទេ គេធ្វើមុខភ្លឺសៗដាក់sunghoon ឯsunghoonវិញគេបានយកមុខរបស់គេទៅកាន់តែកៀកឡើងៗនឹងsunoo
"តើគេចង់ធ្វើអី ខ្ញុំគួចេញពីនេះទេ ខ្ញុំធ្វើអ្វីមិនត្រូវសោះ"
sunooបានត្រឹមគិតក្នុងចិត្ត ខ្លួនប្រាណគេញ័រ ឯsunghoonនេះក៏កាន់តែខិតឡើងៗ
  "តុ តុ"សំឡេងគោះទ្វាបានលឺឡើង
ធ្វើឲsunghoonគេដាច់អារម្មណ៍របស់គេអស់រលីង ឯsunooបានរុញsunghoonចេញពីគេហើយដើរទៅបើកទ្វាយ៉ាងប្រញាប់ .
<<sunooហា៎ ពេលណាឯងបង់ថ្លៃបន្ទប់ ខ្ញុំទុកពេលឲឯងច្រើនដងហើយ ល្មមដល់ពេលត្រូវឲលុយខ្ញុំហើយ.>>
<<ថៅកែស្រី ខ្ញុំពេលបន្តិចទៀតបានទេ ពេលនេះគឺខ្ញុំគ្មានពិតមែន>>
<<សុំពេលប៉ុន្មានដងទៀត ខ្ញុំទុកពេលឲឯងមួយរយ:ហើយពេលនេះក៏មិនរកលុយមកឲខ្ញុំទៀត>>
<<ថៅកែស្រី ខ្ញុំសន្យាខ្ញុំនឹងរកលុយមកឲថៅកែស្រីយ៉ាងប្រញាប់បំផុត តែខ្ញុំសុំពេលមួយអាទិត្យទៀត ណាណាណា>>
sunooគេព្យាយាមសុំអង្វថៅកែស្រីនោះ
ថៅកែស្រីឃើញបែបនេះក៏រៀងអាណិតsunooនាងដកដង្ហើមធំ
<<បានៗ យើងទុកពេលឲឯងមួយអាទិត្យទៀត ព្រោះឃើញថាឯងនេះនៅរៀនផង តែត្រូវធ្វើតាមសន្យាឯងណា៎>>
<<បាទ! ថៅកែស្រីអរគុណណាស់>>
sunooគេនិយាយទាំងសប្បាយចិត្ត នឹងអោនគោរពថៅកែស្រីនោះ.

&lt;&lt;Love Story&gt;&gt;[sungnoo]Where stories live. Discover now